ក្រុមមនុស្សស្រីដែលប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់បំផុត?

មហារីកសុដន់ គឺជាជំងឺឈានមុខគេក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតមាននៅលើមនុស្សស្រី។ ជំងឺនេះមានគ្រោះថ្នាក់បំផុត បើអ្នកមិនអាចរកឃើញរោគសញ្ញាដំបូង និងធ្វើការព្យាបាលឲ្យទាន់ពេលវេលាទេ ច្បាស់ជាប៉ះពាល់ដល់អាយុជីវិតជាពុំខាន។ ដូច្នេះប្រសិនបើស្ត្រីស្ថិតនៅក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ គួរតែមានការប្រុងប្រយ័ត្ន ព្រោះអ្នកងាយនឹងកើតជំងឺមហារីកសុដន់ច្រើនជាងមនុស្សស្រីផ្សេងទៀត។

១.ស្ត្រីដែលមានអាយុចាប់ពី ៤៥ ដល់ ៥០ឆ្នាំ។

២.ស្ត្រីដែលរាំងរដូវក្រោយអាយុ ៥៥ឆ្នាំ និងមករដូវមុនពេលអាយុ ១០ឆ្នាំ។

៣.ស្ត្រីដែលគ្មានកូន ឬមានកូនដំបូងនៅអាយុលើសពី ៣៥ឆ្នាំ និងស្ត្រីដែលមិនបានបំបៅកូនដោយទឹកដោះ។

៤.ស្ត្រីដែលកើតក្នុងគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺនេះ។

៥.មនុស្សស្រីដែលប៉ះពាល់ជាមួយនឹងរលកវិទ្យុសកម្មខ្លាំង។

៦.មនុស្សស្រីដែលចូលចិត្តទទួលទានអាហារសម្បូរខ្លាញ់ មានទម្លាប់ជក់បារី និងមិនចូលចិត្តបន្លែផ្លែឈើ។

៧.ស្ត្រីដែលធាត់ខ្លាំង បន្ទាប់ពីអស់រដូវ។

អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងអស់នេះ គួរចាប់ផ្តើមធ្វើរោគវិនិច្ឆ័យរកមហារីកសុដន់ ឱ្យបានទៀងទាត់ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top