អាហារចាំបាច់ចំពោះរាងកាយជានិច្ច អ្នកណាៗក៏ដឹងដែរ ទើបថ្ងៃនេះយើងមានអាហារសុខភាព ៣យ៉ាងមកផ្ញើនារីៗ ជាអាហារដ៏ល្អដែលមិនអាចខ្វះបាន ដើម្បីមើលថែទាំសុខភាព និងការពាររោគដែលតែងកើតច្រើននៅក្នុងក្រុមនារីៗយើងពេលអាយុកាន់តែច្រើនឡើង ដូច្នេះយើងនាំគ្នាទៅមើលថា តើមានអ្វីខ្លះ?
១) ត្រីដែលមានខ្លាញ់ ដូចជា ត្រីសាលម៉ុន ត្រីមែកឃើរេល និងត្រីសាឌីន មានជាតិអាស៊ីតអូមេហ្កា ៣ ជួយការពារជំងឺរលាកសន្លាក់ឆ្អឹងរូម៉ាតយដ៍ ជំងឺអេសអឹលអីុ ដែលកើតច្រើននៅលើស្ត្រីច្រើនជាងបុរស។ កម្រិតដែលគួរទទួលទាន៖ ទទួលទានក្នុងមួយសប្តាហ៍ ២ ទៅ៣ដង។
២) សណ្តែក ទាំងសណ្តែកដែលទទួលទានបានទាំងកួ ដូចជា ពពាយ សណ្តែកកួ សណ្តែកហោឡាន់តៅ សណ្តែកអង្គុយ សណ្តែកក្រហម និងសណ្តែកខ្មៅ ដែលមានហ្វៃប៊ើរខ្ពស់ មានសារធាតុដែលមានឬទ្ធិទប់ស្កាត់អង់ហ្ស៊ីមប្រូទិអេស ដែលជួយការពារ និងកាត់បន្ថយការបំបែកខ្លួនរបស់កោសិកាមហារីក ជួយការពារមហារីកសុដន់ ហើយដែលសំខាន់គឺ ហុចផលល្អដល់អ័រម៉ូនភេទស្រី។ កម្រិតដែលគួរទទួលទាន៖ ទទួលទានក្នុងមួយសប្តាហ៍ ២ ទៅ៣ដង។
៣) ផ្លែប៉េងប៉ោះ និងឪឡឹក មានសារធាតុឡៃខូពីន ជួយការពារមហារីកសុដន់ មានសារធាតុអ៊ែនទីអុកស៊ីដេនត៍ ធ្វើឱ្យមើលទៅឃើញនៅក្មេងវ័យ ព្រោះជួយការពារស្បែកមិនឱ្យត្រូវកាំរស្មីអ៊ុលត្រាវីយ៉ូឡេបំផ្លាញ។ កម្រិតដែលគួរទទួលទាន៖ ទទួលទានក្នុងមួយសប្តាហ៍ ៣ ទៅ៥ដង។