តើគួរធ្វើយ៉ាងណា នៅពេលដែលក្អកមិនបាត់?
អាការក្អក អាចកើតឡើងច្រើនបែបអាស្រ័យលើមូលហេតុរបស់វា មនុស្សយើងមិនអាចជ្រើសរើសថានឹងក្អកបែបណាបាននោះទេ តែជ្រើសរើសក្នុងការចាត់ការវាឱ្យធូរស្រាលទៅវិញយ៉ាងឆាប់រហ័សបាន។ ដូច្នេះហើយទើបខាងវេជ្ជសាស្ត្របែងចែកអាការក្អកចេញជាច្រើនបែបច្រើនយ៉ាង ដូចជា ក្អកស្ងួត និងក្អកមានស្លេស្ម៍ ឬក្អករយៈពេលខ្លី និងក្អករ៉ាំរ៉ៃជាដើម។ មនុស្សក្នុងយុគសម័យនេះកើតអាការក្អកច្រើនគ្នាណាស់ ដោយសារតែបច្ច័យអាកាសធាតុ និងបច្ច័យខាងក្នុងរាងកាយគឺ ប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ ទើបចេះតែក្អកមិនបាត់។ ក្នុងខាងវេជ្ជសាស្ត្របានបែងចែក “អាការក្អក” ចេញជា 2បែប ដើម្បីឱ្យលោកអ្នកសម្រេចចិត្តថា នឹងចាត់ការជាមួយវាយ៉ាងដូចម្ដេចដូចតទៅនេះ ៖ 1) ក្អកទូទៅ គឺក្អកដោយសារប្រព័ន្ធដកដង្ហើមមានបញ្ហា ដូចជា ក្អកដោយសារឈ្លក់នឹងល្អងធូលីដី ឬផ្សែងអ័ព្ធជាដើម ក្អកដោយសារកើតជំងឺផ្តាសាយតឹងច្រមុះធម្មតា ឬក្អកដោយសារកើតប្រតិកម្មចាញ់ទីកន្លែង។ល។ 2)…