Read more about the article គន្លឹះសម្រាប់នារីៗ ឈឺចាប់​ពេល​មក​រដូវ ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?
គន្លឹះសម្រាប់នារីៗ ឈឺចាប់​ពេល​មក​រដូវ ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

គន្លឹះសម្រាប់នារីៗ ឈឺចាប់​ពេល​មក​រដូវ ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

ស្ត្រី​យើង​រមែងតែងតែ​ប្រឈមមុខ​ជាមួយនឹង​ភាពឈឺចាប់​នៅមុន​ពេល និង​ក្នុង​នៅ​អំឡុងពេល​មក​រដូវ ហើយ​មាននារីៗជាច្រើន​នាក់​ណាស់​ប្រហែលជា​ធុញទ្រាន់​ជាមួយនឹង​អាការ​ឈឺចាប់​នាពេល​មក​រដូវម្ដងៗនេះ។ ក្នុងថ្ងៃនេះ Daily Wellness បាន​ពាំ​នាំនូវ​វិធីខ្លះៗក្នុងការ​ថែរក្សា​សុខភាព​នារី​ដោយ​ខ្លួនឯង ទាំង​មុនពេល និង​ក្នុងអំឡុងពេល​មក​រដូវ​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ទាំងអស់ ដើម្បី​ជួយ​បន្ថយ​ភាពឈឺចាប់​បាន​ខ្លះ អីចឹង​សូម​អាន​ទាំងអស់គ្នា ថា​តើ​គួរ​ធ្វើ​បែបណាខ្លះ? 1/ កំណត់​ការទទួល​ទាន​អាហារ​មួយចំនួនអ្នក​គួរ​កំណត់​ការទទួល​ទាន​ជាតិ​ស្ករ អំបិល ជាតិ​កាហ្វេ​អី​ុ​ន ស្រា និង​ភេសជ្ជៈ​មាន​ជាតិ​អាកុល ហើយ​បែរមក​ទទួលទាន​អាហារ​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែលមាន​សារធាតុ​កាបូន​អី​ុ​ដ្រា​ត​មួយចំនួន ក្រោយពី​សម្រាក​ការងារ ដើម្បី​ថែរក្សា​សុខភាព តែ​មិន​បណ្ដាល​ខ្លួន​ឱ្យ​ធាត់​នោះទេ។ 2/ អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុដែកអ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​សារ​ធាតុដែក​ឱ្យបាន​ច្រើន ដែល​សារ​ធាតុដែក​ទាំងនោះ​មាននៅ​ក្នុង ថ្លើម​សត្វ…

Continue Readingគន្លឹះសម្រាប់នារីៗ ឈឺចាប់​ពេល​មក​រដូវ ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?
Read more about the article យល់ដឹង! តើសារធាតុដែកសំខាន់យ៉ាងណាចំពោះស្ត្រីមានគភ៌?
យល់ដឹង! តើសារធាតុដែកសំខាន់យ៉ាងណាចំពោះស្ត្រីមានគភ៌?

យល់ដឹង! តើសារធាតុដែកសំខាន់យ៉ាងណាចំពោះស្ត្រីមានគភ៌?

សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀត ដែលចាំបាច់ណាស់សម្រាប់អ្នកម្តាយមានគភ៌ទាំងឡាយ ព្រោះក្រៅពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នកម្តាយមិនងាយនឹងងងឹតមុខ ឬខ្យល់គដួលបានទៀតផង។ ក្រៅពីនៅក្នុងសភាវប្រក្រតី ដែលមនុស្សយើងត្រូវការសារធាតុដែក​ដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌រឹតតែជាអំឡុងពេលមួយ ដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនទៀតផង ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេកហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាងអវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកក្នុងផ្ទៃទៀតផង។ ជាប្រក្រតី នៅពេលមានការទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយអ្នកម្តាយរឹងប៉ឹងមាំមួនដែរឬទេ មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា បើរកឃើញថាអ្នកម្តាយមានសភាវលោហិតស្លេក ឬមានភាពប្រថុយប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែនឹងជាការល្អបំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិ…

Continue Readingយល់ដឹង! តើសារធាតុដែកសំខាន់យ៉ាងណាចំពោះស្ត្រីមានគភ៌?