ទម្លាប់ទទួលទានអាហារប្រៃពេក អាចប្រឈមនឹងការកើតជំងឺធ្ងន់ធ្ងរ៥នេះ
អំបិលត្រូវបានគេចាត់ទុកជាគ្រឿងទេសមិនអាចខ្វះបានសម្រាប់មេផ្ទះគ្រប់រូប ប៉ុន្តែការប្រើអំបិលច្រើនពេកអាចបង្កបញ្ហាសុខភាពយ៉ាងខ្លាំងចំពោះមនុស្សគ្រប់រូប។ ជាទូទៅរាងកាយយើងត្រូវការជាតិសូដ្យូម ដើម្បីសម្រួលលំហូរឈាម សម្អាធឈាម និងជំនួយដល់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែបើយើងទទួលទានជាតិសូដ្យូមច្រើនពេក វាអាចបង្កភាពវិនាសយ៉ាងខ្លាំងដល់សុខភាព។ ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួន ដែលបង្កឡើងដោយសារតែទម្លាប់ទួលទានអាហារប្រៃពេក៖ ១.សម្ពាធឈាមឡើងខ្ពស់ការបន្ថេមអំបិលទៅក្នុងរបបអាហារប្រចាំថ្ងៃច្រើនពេក អាចនាំឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសសម្ពាធឈាមឡើងខ្ពស់ ដែលធ្វើឲ្យសរសៃឈាមអាក់ទែដំណើរការមិនប្រក្រតី ហើយបង្កទៅបញ្ហាគាំងបេះដូង ជាដើម។ ២.មានបញ្ហាសរសៃឈាមនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ មិនត្រឹមតែបេះដូងនោះទេដែលរងផលប៉ះពាល់ សូម្បីតែខួរក្បាលក៏ប៉ះពាល់ដែរ។ ដូចជាបញ្ហាដាច់សរសៃឈាមខួរក្បាល ក៏ព្រោះតែសរសៃឈាមមានការប្រែប្រួលញឹកញាប់ពេក។ ៣.កើតជំងឺមហារីកការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលចូលចិត្តអាហារដែលមានរសជាតិប្រៃ អាចមានអត្រាកើតជំងឺមហារីកក្រពះ ខ្ពស់ជាងអ្នកដែលទទួលទានអាហារមានរសជាតិសាប។ ៤.កើតជំងឺតម្រង់នោមជាតិសូដ្យូម មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអេឡិចត្រូលីត សម្រាប់ទ្រទ្រងរាងកាយរបស់មនុស្ស។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារមានជាតិប្រៃខ្លាំងពេក នោះវានឹងធ្វើឲ្យរាងកាយបាត់បង់តុល្យភាព…