តើវីតាមីនពិតជាសំខាន់ចំពោះសុខភាពណាស់មែនទេ?
តារាស្រីហូលីវុដ ហ៊ីឡារី ស្វ៊ែងក៏ ញ៉ាំវីតាមីនបន្ថែមក្នុងមួយថ្ងៃ ៤៥គ្រាប់ ដោយសារតែមកពីការសម្រកទម្ងន់ ( Diet ) ទើបមានសំណួរមួយថា តើការញ៉ាំវីតាមីនបន្ថែមនោះ សំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? មនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។ តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ ៥ ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេតប្រូតេអ៊ីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតី។ វីតាមីនបន្ថែមមានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលញ៉ាំបន្លែ…