Read more about the article វិធីសាស្ត្រធម្មជាតិ ៥យ៉ាងក្នុងការលាងសម្អាតស្បែកមុខឱ្យស្រស់ថ្លា
វិធីសាស្ត្រធម្មជាតិ ៥យ៉ាងក្នុងការលាងសម្អាតស្បែកមុខឱ្យស្រស់ថ្លា

វិធីសាស្ត្រធម្មជាតិ ៥យ៉ាងក្នុងការលាងសម្អាតស្បែកមុខឱ្យស្រស់ថ្លា

ការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ខ្លួនឯង​គឺ​ពិតជា​មាននៅ​ពេលដែល​អ្ន​កបាន​ឃើញថា អ្នកដទៃ​មាន​ស្បែក​ដែល​ស្រស់ស្អាត ខណៈដែល​ផ្ទៃមុខ​របស់​អ្នក បែរជា​មើលទៅ​មិន​ស្រស់ស្រាយ​ទាល់តែសោះ។ ការបន្ថែម​ភាពស្រស់ស្អាត​ដល់​ផ្ទៃមុខ​តាមរយៈ​វិធីសាស្ត្រ​ធម្មជាតិ​គឺជា​វិធី​ល្អ​បំផុត។ បើ​វិធី​មួយចំនួន​នៅ​មិនទាន់បាន​បង្ហាញ​ពី​លទ្ធផល​ជាទី​គាប់ចិត្ត​នោះ អ្នក​ក៏​អាច​សាកល្បង​វិធីផ្សេងៗទៀត​បានដែរ ហេតុនេះ​សូមកុំ​បារម្ភ​ពេក​អី។ ជូត​មុខ​ដោយ​កន្សែង​ក្តៅឧណ្ហ៖ យក​កន្សែង​ជូត​មុខ​របស់​អ្នក​ទៅ​ជ្រលក់​នៅក្នុង​ទឹក​ក្តៅឧណ្ហៗ ហើយ​យ​កវាម​កដា​ក់លើ​មុខ​របស់​អ្នក។ ទឹក និង​ចំហាយក្តៅៗ នឹង​ជួយ​សម្អាត​ធូលី ព្រមទាំង​ជាតិ​កខ្វក់ផ្សេងៗចេញពី​រន្ធ​ញើស ហើយ​វា​ក៏​ជួយ​បើក​រន្ធ​ញើស ដែល​ធ្វើឱ្យ​អ្នក​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សម្អាត​ស្បែ​កមុខ​បាន​ជ្រៅ។ តែ​អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹក​ដែល​ត្រូវ​យកមកប្រើ​ផងដែរ គឺ​មិន​ត្រូវឱ្យ​វា​ក្តៅ​ពេក​នោះទេ។ លាងដៃ​អ្នក​ឱ្យ​ស្អាត​ជាមួយ​សាប៊ូ​សម្លាប់​មេរោគ៖ អ្នក​ពិតជា​មិនអាច​លាងមុខ​របស់​អ្នក​ឱ្យបាន​ជ្រះ​ស្អាត​បានទេ ប្រសិនបើ​ដៃ​របស់​អ្នក​នៅមាន​សារធាតុ​កខ្វក់​នៅឡើយ​នោះ។ ហេតុនេះ​អ្នក​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ថា ដៃ​របស់​អ្នក​បាន​លាង​យ៉ាង​ស្អាត​ដោយ​សាប៊ូ ដែល​អាច​សម្លាប់​មេរោគ​យ៉ាងពិត​ប្រាកដ ដើម្បី​ការពារ​កុំឱ្យ​សារធាតុ​កខ្វក់​ទាំងនោះ​ឆ្លងទៅ​ដល់​ផ្ទៃមុខ​របស់​អ្នក​បាន​តាមរយៈ​ដៃ​របស់​អ្នក។ Young and beautiful woman washing her…

Continue Readingវិធីសាស្ត្រធម្មជាតិ ៥យ៉ាងក្នុងការលាងសម្អាតស្បែកមុខឱ្យស្រស់ថ្លា