គន្លឹះងាយៗ ៦យ៉ាង ដែលឪពុកម្ដាយគួរតែធ្វើដើម្បីជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច
ពេលកូនតូចអាយុគ្រប់ ១ខួប កូននឹងចាប់ផ្តើមមានការវិវឌ្ឍខាងការនិយាយបានច្រើនជាងមុនហើយ។ លោកវេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញខាងផ្នែកការវិវឌ្ឍរបស់កុមារបឋមវ័យបានប្រាប់ទុកថា ឪពុកម្តាយអាចជួយបង្កើនការវិវឌ្ឍខាងភាសានិយាយដល់កូនតូចបានតាមរយ:៖ 1. ឧស្សាហ៍និយាយឱ្យកូនស្តាប់ជាគំរូ : ព្រោះកូនៗនឹងរៀនយល់ដឹង និងចងចាំតាមរយ:ការនិយាយ ការបញ្ចេញសំឡេងរបស់យើង។ 2. កុំបង្ខំ : បើចង់ស្តាប់កូននិយាយពាក្យដំបូង ចូរកុំបដិសេធក្នុងការឱ្យរបស់ដែលគេចង់បាន ទោះជាគេនៅមិនទាន់អាចប្រាប់ឈ្មោះវត្ថុនោះបានក៏ដោយ។ 3. និយាយលេងជាមួយកូន : ព្រោះធម្មជាតិក្នុងការរៀនយល់ដឹងពីការនិយាយ ត្រូវចាប់ផ្តើមពីការស្តាប់ជាមុនសិន រួចទើបកើតការបញ្ចេញសំឡេងធ្វើត្រាប់តាមជាក្រោយ។ 4. អានសៀវភៅឱ្យកូនស្តាប់ ដើម្បីជាការជំរុញ : កូនៗនឹងសម្លឹងមើលមុខអ្នក…