Read more about the article គន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​
គន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

គន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

ពេលខ្លះ​អាការ​ឈឺធ្មេញ​ធ្វើឱ្យ​យើង​ខឹង​មួម៉ៅ ឬ​ជួនកាល​ឈឺ​រហូតដល់​ចង់​វិលមុខ ឈឺក្បាល​គិត​អ្វី​មិន​ចេញ​ទៀតផង នៅក្នុង​ស្ថានការណ៍​ដែល​យើង​មិនអាច​ទៅ​ពេទ្យធ្មេញ​បាន​ទាន់ពេលវេលា​នោះ អាច​នឹងត្រូវ​ទ្រាំ​ឈឺ​មួយរយៈ តែយើងមាន​វិធី​បន្ថយ​អាការ​ឈឺធ្មេញ​នេះ​បាន​ដោយ​វិធី ៥យ៉ាងដូច​ខាងក្រោម។ 1.កុំ​ទទួលទាន​អាហារ​ដែលនាំឱ្យ​ឈឺធ្មេញ កាត់បន្ថយ​នូវ​អ្វីដែល​មាន​ផល​ធ្វើឱ្យ​ធ្មេញ​ឈឺ​កាន់តែខ្លាំង​ឡើង ដូចជា ទទួលទាន​របស់​ត្រជាក់​ខ្លាំង (ទឹកកក ការ៉េម), របស់​ក្តៅ​ខ្លាំង (ទឹក​ក្តៅ កាហ្វេ​ក្តៅ និង​អាហារក្តៅៗជាដើម) និង​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​ជូរ​ខ្លាំង។ 2.កុំ​ធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ កាត់បន្ថយ​ការធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ ពីព្រោះ​អាការ​ឈឺធ្មេញ​នឹង​កាន់តែ​កម្រើក​ខ្លាំង​ឡើង បើ​ធ្មេញ​ដែល​ឈឺ​នោះ​ត្រូវបាន​ធ្វើឱ្យ​ប៉ះទង្គិច​ញឹកញាប់ វិធីងាយៗគឺ ទទួលទាន​អាហារ​ណា​ដែល​មិនចាំបាច់​ទំពាខ្លាំងៗ និង​វិធី​មួយទៀត​គឺ ទំពា​នៅ​ធ្មេញ​ម្ខាង​ទៀត។ 3.យក​កម្ទេច​អាហារ​ចេញពី​ធ្មេញ បើ​អា​ការឈឺ​នោះ​បណ្តាលមកពី​មាន​កម្ទេច​អាហារ វិធី​ល្អ​បំផុត​គឺ​ប្រញាប់​យក​កម្ទេច​អាហារ​ទាំងនោះ​ចេញ​ឱ្យបាន​លឿន​បំផុត…

Continue Readingគន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​
Read more about the article គន្លឹះ៧យ៉ាងក្នុងការធ្វើឱ្យអញ្ចាញ និងធ្មេញអ្នក «សស្អាត និងមានសុខភាពល្អ» 
គន្លឹះ៧យ៉ាងក្នុងការធ្វើឱ្យអញ្ចាញ និងធ្មេញអ្នក «សស្អាត និងមានសុខភាពល្អ» 

គន្លឹះ៧យ៉ាងក្នុងការធ្វើឱ្យអញ្ចាញ និងធ្មេញអ្នក «សស្អាត និងមានសុខភាពល្អ» 

មាន​មនុស្ស​ជា​ច្រើនតែ​ព្រងើយកន្តើយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ ដោយ​មិនដឹង​ឡើយ​ថា ភាព​ស្អាត​នៅក្នុង​ប្រអប់មាត់​ក៏មានចំណែក​សំខាន់​ខ្លាំង​ដែរ ព្រោះ​វា​អាច​ហុច​ផល​ដល់​អវយវៈ​ផ្នែក​ដទៃទៀត​បាន ដោយ​គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ឱ្យបាន ២ដង ចូរ​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់ មិនមែនជា​ច្រាស​ដែលមាន​សរសៃ​រឹង​ខ្លាំងពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ធ្មេញ​ឆាប់​សឹក។ ទំហំ​របស់​ក្បាល​ច្រាស​ដុសធ្មេញ​ក៏​គួរ​មាន​ខ្នាត​ដែល​សមល្មម​ក្នុង​ការចូល​ទៅដល់​គ្រប់​កន្លុកកន្លៀត​របស់​ធ្មេញ​បាន​យ៉ាង​ងាយស្រួល និង​ត្រូវ​ផ្តល់​ភាព​សំខាន់​របស់​ការ​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​តាម​វិធី និង​គ្រប់​ទីតាំង​របស់​ធ្មេញនីមួយៗ ដូច្នេះហើយ​ទើប យើងមាន​វិធី​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​មក​ជម្រាបជូន​ដូចតទៅ៖ គន្លឹះ៧យ៉ាងក្នុងការធ្វើឱ្យអញ្ចាញ និងធ្មេញអ្នក «សស្អាត និងមានសុខភាពល្អ»  ១) គួរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​ត្រូវ​វិធី​ក្រោយពេល​បរិភោគ​អាហារ​រួច​គ្រប់ពេល តែបើ​មិនមាន​ភាពងាយស្រួល​ក្នុងការ​ដុស​សម្អាត​ធ្មេញ​ទេនោះក៏​គួរតែ​ខ្ពុរមាត់ខ្លាំងៗ ដោយ​ទឹកស្អាត​គ្រប់ពេល និង​ត្រូវ​ដុស​សម្អាត​ធ្មេញយ៉ាងតិច​ក្នុង​មួយថ្ងៃ ២ដង​គឺ ភ្ញាក់​ពី​ដំណេក និង​មុន​ចូល​គេង។ ២) ក្រោយពេល​ដុសធ្មេញ អាច​ប្រើ​ម្រាមដៃ​ដុស​ធ្វើ​ម៉ាស្សា​នៅលើ​សាច់​អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បី​ជួយ​ឱ្យ​អញ្ចាញធ្មេញ​រឹងមាំ។ ៣) ទទួលទាន​បន្លែ និង​ផ្លែឈើ​ដែល​ជួយ​ថែបំប៉ន​អញ្ចាញធ្មេញ…

Continue Readingគន្លឹះ៧យ៉ាងក្នុងការធ្វើឱ្យអញ្ចាញ និងធ្មេញអ្នក «សស្អាត និងមានសុខភាពល្អ»