កំពូលអាហារ ៤យ៉ាង ជំនួយសម្រាប់ការហាត់ប្រាណ
មនុស្សជាច្រើនតែងតែជួបនឹងបញ្ហា “ហាត់ប្រាណ” មិនទាន់បានប៉ុន្មានផង ក៏ហត់បាត់ទៅហើយ ធ្វើឱ្យអស់អារម្មណ៍លែងចង់ហាត់ប្រាណតទៅទៀតតែម្តង តែថ្ងៃនេះ យើង សូមណែនាំជូនមិត្តអ្នកអានដែលចូលចិត្តការហាត់ប្រាណនូវកំពូលអាហារ 4យ៉ាងដែលនឹងជួយបង្កើនកម្លាំងថាមពលដែលលោកអ្នកបាត់បង់ក្រោយការហាត់ប្រាណ និងជួយឱ្យការធ្វើលំហាត់ប្រាណរបស់លោកអ្នកកាន់តែងាយស្រួលឡើងផង។ 1.ទឹកឃ្មុំ ការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះបានរកឃើញថា អាហារដែលមានចំណែកផ្សំរបស់ហ្វ្រាក់តូស (Fructose) និង គ្លុយខូស (Glucose) នឹងជួយបង្កើនកម្លាំងថាមពលក្នុងការធ្វើកិច្ចការផ្សេងៗបានច្រើនជាងអាហារដែលមានតែ គ្លុយខូស ម្យ៉ាង ហើយប្រាកដណាស់ថា ទឹកឃ្មុំ គឺជាអាហារដែលមានទាំង ហ្វ្រាក់តូស និងគ្លុយខូស ហើយទឹកឃ្មុំនៅមានវីតាមីន រួមទាំងសារធាតុប្រឆាំងអនុមូលឥស្សរ:ដែលល្អចំពោះសុខភាពទៀតផង។ 2.ផ្លែប៉ោម ការទទួលទានផ្លែប៉ោមមួយផ្លែមុនធ្វើលំហាត់ប្រាណ នឹងជួយធ្វើឱ្យលោកអ្នកហាត់ប្រាណបានកាន់តែយូរឡើង…