គន្លឹះ ៥យ៉ាង ជួយបន្ថយអាការឈឺធ្មេញ
ពេលខ្លះអាការឈឺធ្មេញធ្វើឱ្យយើងខឹងមួម៉ៅ ឬជួនកាលឈឺរហូតដល់ចង់វិលមុខ ឈឺក្បាលគិតអ្វីមិនចេញទៀតផង នៅក្នុងស្ថានការណ៍ដែលយើងមិនអាចទៅពេទ្យធ្មេញបានទាន់ពេលវេលានោះ អាចនឹងត្រូវទ្រាំឈឺមួយរយៈ តែយើងមានវិធីបន្ថយអាការឈឺធ្មេញនេះបានដោយវិធី ៥យ៉ាងដូចខាងក្រោម។ 1.កុំទទួលទានអាហារដែលនាំឱ្យឈឺធ្មេញ កាត់បន្ថយនូវអ្វីដែលមានផលធ្វើឱ្យធ្មេញឈឺកាន់តែខ្លាំងឡើង ដូចជា ទទួលទានរបស់ត្រជាក់ខ្លាំង (ទឹកកក ការ៉េម), របស់ក្តៅខ្លាំង (ទឹកក្តៅ កាហ្វេក្តៅ និងអាហារក្តៅៗជាដើម) និងអាហារដែលមានរសជាតិផ្អែមខ្លាំង ឬជូរខ្លាំង។ 2.កុំធ្វើឱ្យប៉ះទង្គិចដល់ធ្មេញដែលកំពុងឈឺ កាត់បន្ថយការធ្វើឱ្យប៉ះទង្គិចដល់ធ្មេញដែលកំពុងឈឺ ពីព្រោះអាការឈឺធ្មេញនឹងកាន់តែកម្រើកខ្លាំងឡើង បើធ្មេញដែលឈឺនោះត្រូវបានធ្វើឱ្យប៉ះទង្គិចញឹកញាប់ វិធីងាយៗគឺ ទទួលទានអាហារណាដែលមិនចាំបាច់ទំពាខ្លាំងៗ និងវិធីមួយទៀតគឺ ទំពានៅធ្មេញម្ខាងទៀត។ 3.យកកម្ទេចអាហារចេញពីធ្មេញ បើអាការឈឺនោះបណ្តាលមកពីមានកម្ទេចអាហារ វិធីល្អបំផុតគឺប្រញាប់យកកម្ទេចអាហារទាំងនោះចេញឱ្យបានលឿនបំផុត…