ក្មេងៗញាំត្រីច្រើនមាន IQ ខ្ពស់ និងគេងលក់ស្រួល
លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងដែលបានញ៉ាំត្រីយ៉ាងតិចមួយអាទិត្យ ១ដង ឬច្រើនជាងនេះ នឹងធ្វើឱ្យការគេងល្អប្រសើរឡើង ហើយលទ្ធផលសាកល្បងកម្រិតប្រាជ្ញាស្ថិតក្នុងលំដាប់ដែលល្អជាងក្មេងដែលមិនបានញ៉ាំត្រី ឬញ៉ាំតិចជាងមួយសប្ដាហ៍មួយដង។ គេហទំព័រ CNN បាននាំយករបាយការណ៍មួយដែលបានទទួលការបោះពុម្ពផ្សាយនៅក្នុង The Journal Scientific Report ពាក់ព័ន្ធនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់អូមេហ្កា៣ ដែលគេឃើញមាននៅក្នុងសាច់ត្រីជាច្រើនប្រភេទ ដូចជា ត្រីសាល់ម៉ុន ត្រីសារឌីន និងត្រីប្លាធូ មានចំណែកជួយធ្វើឱ្យកម្រិតភាពឆ្លាតវៃ និងការគេងលក់របស់កុមារល្អប្រសើរឡើង។ តាមរយៈការសិក្សាស្រាវជ្រាវទៅលើកុមារជនជាតិចិនច្រើនជាង ៥០០នាក់ដែលមានអាយុអំឡុងពី ៩-១១ឆ្នាំជាមួយនឹងសំណួរថា តើពួកគេញ៉ាំត្រីចំនួនប៉ុន្មានដងក្នុងមួយខែកន្លងមក ជាមួយនឹងចម្លើយឱ្យជ្រើសរើសគឺ “មិនដែលសោះ” និង…