តែខ្ញី ជួយព្យាបាលជំងឺទូទៅ ៥យ៉ាង
យើងគ្រប់គ្នាដឹងហើយថា ខ្ញីគឺជារុក្ខជាតិម្យ៉ាង ដែលមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពភាព។ ពេលខ្លះខ្ញី ត្រូវបានគេយកទៅធ្វើជាម្ហូបអាហារ ហើយពេលខ្លះទៀតខ្ញីត្រូវបានគេយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗទូទៅមួយចំនួន ដូចជា ការឈឺក្រពះ, បញ្ហាដង្ហើម ឬការមករដូវជាដើម។ 1) ព្យាបាលការឈឺក្រពះតែខ្ញី មានប្រសិទ្ធិភាពខ្ពស់អាចជួយកាត់បន្ថយការឈឺចាប់ដោយសារជំងឺក្រពះ និងជួយធ្វើឲ្យមានស្ថេរភាពថែមទៀត។ តែប្រភេទនេះ អាចធ្វើឲ្យប្រសើរឡើងនូវការស្រូបយកសារធាតុអាហារដូច្នេះវាអាចជៀសវាងការឈឺក្រពះ។ 2) ព្យាលបាលការក្អួតចង្អោរតែប្រភេទនេះ អាចជួយបន្ធូរបន្ថយសសៃប្រសាទនៅពេលដែលអ្នកឈឺចលនា ឬចង្អោរ។ ផឹកតែខ្ញីមុនពេលធ្វើដំណើរ អាចបង្ការការក្អួតចង្អោរ និងការឈឺក្បាលប្រកាំង។ 3) បញ្ហាផ្លូវដង្ហើមតែខ្ញីអាចជួយបន្ថយបញ្ហានៃការរលាកផ្លូវដង្ហើមដូចជា តឹងច្រមុះ និងផ្តាសាយ។ ប្រភេទនៃតែក្តៅ និងហឺរកាត់បន្ថយមេរោគនៅក្នុងបំពង់ខ្យល់ ដែលធ្វើឲ្យដង្ហើមកាន់តែងាយស្រួល។…