គន្លឹះក្នុងការថែទាំសុខភាពជំងឺលើសឈាម
ជំងឺលើសឈាម ឬសម្ពាធឈាមលើស ភាគច្រើនតែងកើតមានលើមនុស្សដែលមានវ័យចាប់ពី ៤០ឆ្នាំប្លាយឡើងទៅ ដែលជំងឺប្រភេទនេះ ធ្លាប់បានឆក់យកយកអាយុជីវិតអ្នកជំងឺ និងធ្វើឲ្យអ្នកជំងឺរស់នៅជាមួយពិការភាពមិនតិចនាក់នោះឡើយ។ យ៉ាងណាក៏ដោយ ចំពោះជំងឺដ៏កាចសាហាវមួយនេះគេ ក៏នៅ តែមានវិធីបង្ការឬកាត់បន្ថយភាពប្រឈមផងដែរ ដែលលោកអ្នកអាចស្វែងយល់ជាមួយឡារ៉ែនដូចខាងក្រោមនេះ៖ រោគសញ្ញាៈ ជំងឺលើសឈាម គឺបណ្តាលមកពីកំណកខ្លាញនៅក្នុងសរសៃឈាមច្រើន ដែលបង្កឱ្យចរន្តឈាមក្នុងរាងកាយមានដំណើរការខុសប្រក្រតី ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា និងបណ្តាលឱ្យសរសៃឈាមក្នុងខួរក្បាល ស្ទះ ឬដាច់ អាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ ឬស្លាប់មួយចំហៀងខ្លួន។ ភាគច្រើន អ្នកមានជំងឺលើសឈាម ឬមានសម្ពាធឈាមខ្ពស់ តែងមានរោគសញ្ញាដូចជា រោយកញ្ចឹងក ឧស្សាហ៍ងងឹតមុខ ឬវិលមុខខ្លាំង ហ៊ឹងត្រចៀក…