Read more about the article ហេតុអ្វីបានជាចាំបាច់ត្រូវទៅពិនិត្យសុខភាពជាប្រចាំខែ ឬឆ្នាំ?
ហេតុអ្វីបានជាចាំបាច់ត្រូវទៅពិនិត្យសុខភាពជាប្រចាំខែ ឬឆ្នាំ?

ហេតុអ្វីបានជាចាំបាច់ត្រូវទៅពិនិត្យសុខភាពជាប្រចាំខែ ឬឆ្នាំ?

ដោយសារ​ការ​បំពុល​កាន់តែ​ច្រើន​នៅក្នុង​ចំណីអាហារ​ដែល​យើង​ទទួលទាន​ និង​ខ្យល់​បរិយាកាស​ដែល​អ្នក​ដកដង្ហើម​ អ្នកចាំ​បាច់​ត្រូវតែ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺមហារីក​។ ជំងឺមហារីក​សួត​ ជំងឺមហារីក​ពោះវៀនធំ​ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្ដា​ត ជំងឺមហារីក​សុដន់​ និង​ជំងឺមហារីក​មាត់ស្បូន​ កំពុង​កើតមាន​កាន់តែ​ច្រើន​ឡើង​ៗពីឆ្នាំ​ទៅ​មួយឆ្នាំ​។ ទង្វើ​ធ្វេស​ប្រហែល​ព្រងើយ​កន្ដើយ​ជាមួយ​ការ​ត្រួតពិនិត្យ​សុខភាព​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ តែ​ប្រសិនបើ​អ្នក​បាន​ពិនិត្យ​ឃើញ​ឆាប់រហ័ស​គ្រប់គ្រាន់​ ជំងឺ​ទាំងនេះ​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន​វិញ​។ ជំងឺមហារីក​ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​យឺត​ពេល​ជា​ញឹកញាប់​ មិន​អាច​ព្យាបាល​បាន​ឡើយ​ ឬអាច​ទាមទារ​ការ​ព្យាបាល​ដោយ​គីមី​ និង​ការវះកាត់​ធំ​ ដែល​មានការ​ឈឺចាប់​ និង​ការ​ចំណាយ​ខ្ពស់​។ នៅពេល​ដែល​អ្នកមាន​អាយុ​កាន់តែ​ច្រើន​ អ្នកចាប់​ផ្ដើម​មាន​ជំងឺរ៉ាំរ៉ៃ​ ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់​ ដែល​ប្រសិនបើ​ទុកចោល​មិន​ព្យាបាល​នឹង​បណ្ដាល​ឱ្យ​ខូច​ផ្នែក​ផ្សេងទៀត​ជាច្រើន​នៃ​រាងកាយ​របស់​អ្នក​។ ឧទាហរណ៍​ ជំងឺ​ទឹកនោមផ្អែម​អាច​បណ្ដាល​ឱ្យ​ពិការ​ភ្នែក​ ខូច​តម្រងនោម​ គាំងបេះដូង​…

Continue Readingហេតុអ្វីបានជាចាំបាច់ត្រូវទៅពិនិត្យសុខភាពជាប្រចាំខែ ឬឆ្នាំ?