អត្ថប្រយោជន៍ ៦យ៉ាងរបស់ចេកអាំងសម្រាប់សុខភាព
មានមនុស្សជាច្រើនមិនសូវនិយមទទួលទានចេកអាំងទេ ព្រោះពួកគេគិតថា រសជាតិរបស់ចេកអាំងមិនសូវជាត្រូវមាត់ និងមិនមានរសជាតិឆ្ងាញ់ដូចអាហារទំនើបនៅតាមហាង តែលោកអ្នកគួរតែដឹងអំពីអត្ថប្រយោជន៍របស់ចេកអាំង ដែលមានគុណប្រយោជន៍អាចព្យាបាលជំងឺបានច្រើនប្រភេទ ។ ឥឡូវនេះយើងមកអាន និងដឹងជាមួយគ្នាអំពីអត្ថប្រយោជន៍របស់ចេកអាំងថា តើមានអ្វីខ្លះ? ១.ជួយកាត់បន្ថយអាការឈឺក និងអាការចុកដើមទ្រូង ដោយសារការក្អកស្ងួត គួរទទួលទានពី ៥ ទៅ ៦ ផ្លែ និងថែមទាំងអាចជួយសម្រាលអាការរមាស់កបានទៀតផង។២.ជួយរឿងក្លិនមាត់ អាចបំបាត់បាត់ក្លិនមាត់បានយ៉ាងប្រសើរ។ យកល្អគួរតែពិសាចេកណាំវ៉ាស្រស់ ឬអាំងនៅពេលក្រោកពីគេងភ្លាមៗ រួចហើយសឹមទៅដុះសម្អាតធ្មេញ វានឹងអាចជួយបំបាត់ក្លិនមាត់បានយ៉ាងល្អប្រសើរ។៣.ជួយបំបាត់អាការទល់លាមក ឬជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានស្រួលដូចធម្មតា ដូច្នេះគួរទទួលទានផ្លែចេកទុំមុនពេលចូលគេង ១ ទៅ ២ ផ្លែ…