គុណប្រយោជន៍ដ៏សម្បូរបែបនៃការជិះកង់ដើម្បីសុខភាពល្អ
ប្រាកដណាស់ ការជិះកង់នឹងធ្វើឱ្យអ្នកមានសុខភាពល្អ រីករាយ និងមានសេរីភាព ហើយក៏មិនចាំបាច់ឱ្យអ្នកត្រូវចំណាយអ្វីច្រើននោះទេ។ អ្នកអាចរីករាយជាមួយមជ្ឈដ្ឋានខាងក្រៅ និងអាចកម្សាន្ដជាមួយនឹងជីវិតរបស់អ្នកបានយ៉ាងពេញទំហឹង។ ការជិះកងមិនត្រឹមតែជាការធ្វើលំហាត់ប្រាណនោះទេ វាថែមទាំងអាចជួយឱ្យអ្នកធ្វើដំណើរបានយ៉ាងសប្បាយ រក្សារូបរាងកាយឱ្យសមសួន និងជួយដល់បរិស្ថានបានទៀតផង។ ការធាក់កង់គឺជាវិធីដ៏ប្រសើរបំផុត ក្នុងការជួយឱ្យអ្នកមានសុខភាពល្អ ដោយមិនចាំបាច់ត្រូវចំណាយលុយអ្វីទាំងអស់ ក្រៅពីការកម្សាន្តសប្បាយ និងការស្រូបយកខ្យល់អាកាសបរិសុទ្ធ។ គុណសម្បត្តិទាំង ៥យ៉ាង ដែលអ្នកនឹងទទួលបានពីការជិះកង់៖ ១) បញ្ចេញជាតិពុលក្នុងរាងកាយ ជាការហាត់ប្រាណបែប Aerobic Exercise ដែលល្អនោះគឺ ការទាញយកអុកស៊ីហ្សែនទៅដុតបំផ្លាញសារធាតុខ្លាញ់ ដើម្បីកសាងថាមពលក្នុងការបញ្ចេញកម្លាំងរបស់រាងកាយ។ បើនិយាយឱ្យស្រួលយល់គឺ ជាផ្នែកមួយនៅក្នុងជម្រើសហាត់ប្រាណងាយៗ ក្នុងការបញ្ចេញជាតិពុលក្នុងខ្លួន…