គន្លឹះល្អៗក្នុងការថែទាំសុខភាពសម្រាប់ស្ត្រីឈានចូលវ័យចំណាស់
នៅពេលដែលអាយុកាន់តែឡើងតួរលេខ ឬទើបចាប់ផ្ដើមចូលវ័យសក់សទៅហើយនោះ សុខភាពរបស់ស្ដ្រីយើងក៏ចាប់ផ្ដើមចុះអន់ខ្សោយ។ ជំងឺរោគាផ្សេងៗ ក៏ចាប់ផ្ដើមមកប្រកៀកប្រកិតជាមួយរាងកាយរបស់អ្នកដែរ។ ដូច្នេះហើយ ថ្ងៃនេះគឺជាថ្ងៃដែលអ្នកគួរតែងាកមកស្វែងយល់ពីការថែរក្សាសុខភាពរបស់អ្នក មិនត្រូវមើលរំលងទៀតឡើយ។ មិនថាតែរឿងរបបអាហារក្នុងការទទួលទាន ឬចលនានៃរាងកាយ និងការមើលថែសុខភាពផ្នែកផ្សេងៗក៏ដោយ ក៏អ្នកត្រូវយល់ដឹងអំពីគន្លឹះល្អៗក្នុងការថែរក្សាសុខភាពឱ្យបានត្រឹមត្រូវផងដែរ។ តោះ! មកយល់ដឹងពីគន្លឹះថែរក្សាសុខភាពដូចខាងក្រោមនេះ ៖ បង្កើតសកម្មភាពជំនួយខួរក្បាលឱ្យបានញឹកញាប់ ស្ត្រីទាំងឡាយត្រូវដឹងថា ទង្វើបង្កើតសកម្មភាពជំនួយដល់ខួរក្បាល មិនត្រឹមតែជំរុញឱ្យមានក្នុងការបណ្ដុះបណ្ដាលកុមារនោះទេ ប៉ុន្តែសម្រាប់វ័យចំណាស់ដូចអ្នកនាង ឬលោកស្រី ក៏គួររកពេលទំនេរ ដើម្បីធ្វើសកម្មភាពបណ្តុះបណ្តាលខួរក្បាលមានការចងចាំបានល្អប្រសើរផងដែរ ជាពិសេសគឺពង្រឹងសមត្ថភាពខួរក្បាល។ ទង្វើនេះត្រូវអនុវត្តជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី និងអាការពូកែភ្លេច។ដើម្បីបំប៉នខួរក្បាលឱ្យកាន់តែមានសមត្ថភាពចងចាំបានល្អប្រសើរ ក្នុងវ័យចំណាស់ហើយ អ្នកក៏គួរតែទទួលទានត្រីជាពិសេស ព្រោះវាមានផ្ទុកនូវសារធាតុអូមេហ្គា3ច្រើន…