You are currently viewing រឿង ៥យ៉ាងដែលបុរសៗគួរយកចិត្តទុកដាក់ បើសិនជាមិនចង់ធ្លាក់ក្នុងបញ្ហាសុខភាពធ្ងន់ធ្ងរ
រឿង ៥យ៉ាងដែលបុរសៗគួរយកចិត្តទុកដាក់ បើសិនជាមិនចង់ធ្លាក់ក្នុងបញ្ហាសុខភាពធ្ងន់ធ្ងរ

រឿង ៥យ៉ាងដែលបុរសៗគួរយកចិត្តទុកដាក់ បើសិនជាមិនចង់ធ្លាក់ក្នុងបញ្ហាសុខភាពធ្ងន់ធ្ងរ

មាន​ព័ត៌មាន​ពី​លោកគ្រូ​ពេទ្យ​ជាច្រើន​នាក់​បាន​បញ្ជាក់ថា អ្នកជំងឺ​ភេទ​ប្រុស​របស់​ពួកគាត់​ច្រើនតែ​មិន​ចាប់អារម្មណ៍​នឹង​អា​ការដែល​ចង្អុលបង្ហាញ​ពី​សុខភាព​រាងកាយ​ខ្លួនឯង​ប៉ុន្មាន​ឡើយ ទោះ​វា​ជា​អា-​ការដែល​កើតឡើង​យ៉ាង​មើលឃើញ​ច្បាស់​ក៏ដោយ ហើយ​អាការ​តទៅ​នេះ​គឺជា​រឿង​ដែលបុរសៗច្រើន​មើលរំលង… ដែល​ប្រាកដ​ណាស់​ថា វា​មិនមែនជា​រឿង​ល្អ​ឡើយ ដូច្នេះ​បើ​អ្នកមាន​អាការ​ទាំងនោះ គួរ​នឹក​ដល់​ការ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុនគេ​បង្អស់។

ឈឺ​ដើមទ្រូង : ជឿ​ចុះ​ថា អាការ​នេះ​ត្រូវបានបុរសៗយើង​ព្រងើយកន្តើយ​មករ​ហូត ព្រោះ​ច្រើនតែ​គិតថា គ្រាន់តែ​ខ្លួនឯង​មាន​រាងកាយ​មិនសូវ​មាំមួន មាន​បញ្ហា​បន្តិចបន្តួច​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ឬ​គ្រាន់​តែមាន​អារម្មណ៍​តានតឹង​បន្តិច​ប៉ុណ្ណោះ តែ​ការពិត​វិញ នៅពេល​បុរស​មាន​អាការ​ណែន ឬ​ឈឺ​ដើមទ្រូង ឬ​ដកដង្ហើមញាប់ៗ គួរ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។

ដុះ​ក្បាលពោះ : អ្នក​ដែលមាន​ខ្លាញ់​ប្រមូល​សន្សំ​ច្រើន​នៅ​ម្តុំ​ក្បាលពោះ​ច្រើន តែងមាន​ភាព​ប្រថុយប្រថាន​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​អ្នក​ដែលមាន​ខ្លាញ់​ច្រើន​នៅលើ​កន្លែង​ផ្សេងទៀត​របស់​រាងកាយ ដែល​ខ្លាញ់​ក្បាលពោះ​នេះ​នឹង​បន្ថែម​ភាព​ប្រថុយប្រថាន​ដល់​អ្នក​នូវ​ជំងឺ ឬ​មាន​អាការផ្សេងៗបាន​ដូចជា ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ខួរក្បាល ជំងឺមហារីក​ប្រភេទ​ខ្លះ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី2 មាន​សភាវ​ស៊ាំ​នឹង អុ​ី​ន​ស៊ូ​លីន ត្រៃ​គ្លី​ស៊ើ​រ៉ា​យ​ដ៍​ខ្ពស់ កម្រិត​កូ​លេ​ស្តេ​រ៉ូ​លល្អ​ស្ថិតក្នុង​កម្រិត​ទាប មាន​អាការ​របស់​រោគ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដុតបំផ្លាញ កើត​សភាវ​ឈប់​ដកដង្ហើម​ខណៈពេល​គេង​លក់​ជាដើម។

ទន់ជ្រាយ : ក្នុង​ទីនេះ​គឺ ភាព​ទន់ជ្រាយ​ខាង​ផ្នែក​ផ្លូវចិត្ត ឬ​ក្នុង​រឿង​សុខភាព​ផ្លូវចិត្ត តែ​អាចជា​សញ្ញា​មួយ​ដាស់តឿន​ថា​អ្នក​នឹងមាន​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម។ បើសិន​សរសៃឈាម​ក្រហម​ដែលមាន​តួនាទី​ដឹកជញ្ជូន​ឈាម​ទៅ​ចិញ្ចឹម​អវយវៈ​ភេទ បេះដូង និង​ខួរក្បាលមួយណា​ធ្វើ​ការមិន​ស្រួល ឬ​មិន​ពេញ​ប្រសិទ្ធភាព​នោះ វា​នឹង​ហុច​ផល​ឱ្យ​បុរស​យើង​កើតរោគ​សរសៃឈាម​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កូលេ​ស្តេ​រ៉ូ​ល ដែល​ច្រើនតែ​នាំទៅរក​សភាវ​ចុះខ្សោយ​សមត្ថភាព​ផ្លូវភេទ។

នោម​ញឹកញាប់ : ការដែល​បុរស​យើង​មាន​អារម្មណ៍​ថា​ខ្លួនឯង​បត់ជើងតូច​កាន់តែ​ញឹកញាប់​ឡើង​នោះ សូមកុំ​មើលរំលង​ឱ្យសោះព្រោះ​វា​អាចជា​សញ្ញា​មួយ​ប្រាប់​ពី​អាការ​រលាក​ក្រពេញ​ពងស្វាស ដូច្នេះបើ​លោកអ្នក​ចាប់ផ្តើម​ឈឺ​បត់ជើងតូច2-3ដង​នៅពេល​យប់នោះ គួរ​ប្រញាប់​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ​ជាបន្ទាន់។

សោកសៅ : ខណៈដែល​សភាវ​សោកសៅ​នេះ​គឺជា​រឿង​ធម្មតា​ដែល​តែង​ជួប​ច្រើន​នៅលើ​ស្ត្រី​នោះ តែ​លោកអ្នក​ជឿ​ទេ​ថា សម្រាប់​បុរស​វិញ អាការ​សោកសៅ​នេះ​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នាំទៅរក​ការធ្វើ​អត្ថ​ឃាត​បាន ដោយសារតែ​មនុស្ស​ប្រុស​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការសុំ​ការជួយ​យកអាសា ឬ​សុំ​ការប្រឹក្សា​ពី​អ្នក​នៅ​ជុំវិញខ្លួន​ហ្នឹងឯង។ ក្រៅពីនេះ​អាការ​សោកសៅ​នៅ​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើការងារ​សង្គម និង​ជីវិត​គ្រួសារ​របស់លោក​អ្នក​ទៀ​ត​ផង។

បើ​ការធ្វើជា​មនុស្ស​ប្រុស ធ្វើឱ្យ​លោកអ្នក​ជ្រើស​រើសយក​ការចៀសវាង​ទៅ​ជួប​លោកគ្រូ​ពេទ្យ ឬ​គិត​កាន់ជើង​ខ្លួនឯង​ថា ទុកចោល​កុំ​រវល់​មួយរយៈ អាការ​នោះ​នឹង​បាត់​ទៅវិញ ហើយ​លោក​អ្នកនឹង​ជា​ឡើងវិញ​នោះ សូម​ជឿ​ចុះ​ថា លោកអ្នក​អាច​គិត​ខុស​ហើយ ព្រោះ​ការពិត​វិញរឿងរ៉ាវ​ដែល​នឹង​កើតឡើង​នោះ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ការគិត​ទៅទៀត៕

Leave a Reply