បើអ្នកជាមនុស្សគេងយឺត និងភ្ញាក់លឿន គួរតែទទួលទានអាហារទាំងអស់នេះ

ជាទូទៅមនុស្សគេងយឺត និងភ្ញាក់លឿន គឺអាចមកពីគាត់ត្រូវបំពេញការងារពេញមួយយប់។ ដូច្នេះ សម្រាប់លោកអ្នកដែលចង់បង្កើនថាមពល និងពង្រឹងសុខភាពរបស់ខ្លួនទប់ទល់នឹងជម្ងឺដង្កាត់ផ្សេងៗ ដោយសារតែចូលគេងយឺត និងភ្ញាក់លឿន គួរតែទទួលទានអាហារទាំងអស់នេះ ដូចបានបញ្ជាក់ជូននៅខាងក្រោម។

– សាច់មាន ជាពិសេសទ្រូងមាន់តែម្ដង គឺជួយបង្កើនថាមពល ទប់ទល់នឹងការងងុយគេង។

– សាច់ត្រី សម្បូរអូមេហ្គា៣ (Omega-3) ជំនួយដល់សុខភាពបេះដូង និងជាពិសេសគឺកម្ចាត់ជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីរាងកាយ។

– ទឹកដោះគូជូរ គឺជួយបំពេញថាមពលរាងកាយ ធ្វើឱ្យក្រពះឆាប់ឆ្អែត និងមិនធ្វើឱ្យអ្នកធាត់ ឬឡើងទម្ងន់។

– ទឹក៖ ពិសាទឹកឱ្យបានគ្រប់គ្រាន់ គឺជួយបង្កើនសំណើមដល់រាងកាយ ធ្វើឱ្យស្មារតីភ្លឺស្វាង មានកម្លាំងកំហែងនៅដល់យប់ជ្រៅ។

– បន្លែ និងសុខភាព សម្បូរទៅដោយជាតិកាកសរសៃ វីតាមីន រ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗ​ ដែលអាចផ្តល់ថាមពលដល់រាងកាយ មានជាតិខ្លាញ់ទាប និងគ្មានខ្លាញ់កូឡេស្តឺរ៉លដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top