You are currently viewing ទទួលទាន​ស្ករ​សូកូឡា ដើម្បី​សុខភាព​បេះដូង​រឹងមាំ

ទទួលទាន​ស្ករ​សូកូឡា ដើម្បី​សុខភាព​បេះដូង​រឹងមាំ

ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រជាច្រើន​បាន​អះអាង​ថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​អាច​ជួយ​កាត់បន្ថយ​ជំងឺបេះដូង​ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ខួរក្បាល​ដំណើរការ​បាន​ល្អ​។ បើ​យោង​តាម​ទិន្នន័យ​សុខភាព​នៅ​តំបន់​ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រជាក់​ ទទួល​បាន​ពី​ការស្រាវជ្រាវ​ទៅលើ​អ្នកជំងឺ​បេះដូង​មួយ​ក្រុម​បង្ហាញថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈមមុខនឹង​ជំងឺបេះដូង​ និង​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​ប្រហែលជា70​%។ តាម​មាត្រដ្ឋាន​ស្ករ​សូកូឡា100​ ក្រាម​មាន​សារធាតុ​កាកាវ​ 70​% – 85​% ជួយ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​មាន​លក្ខណៈ​ធម្មតា​ ប្រឆាំង​នឹង​ការ​រលាក​ និង​ឈាមកក​បាន​។

Leave a Reply