បុរស – Daily Wellness

តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យអ្នកកើតមុនខ្នង?
ការស្រាវជ្រាវបានឱ្យដឹងថា មុនខ្នង ច្រើនតែកើតឡើងលើបុរស និងស្រ្តីដែលឈានចូលដល់វ័យពេញរូបពេញរាង ហើយភាគច្រើនបុរសកើតមុនខ្នងមានសភាពធ្ងន់ធ្ងរជាងស្រ្តី។

ក្នុងករណីអ្នកកើតជម្ងឺមុនខ្នងធ្ងន់ធ្ងរ គឺមុនខ្នងអាចបង្កទៅជាខ្ទុះ ឬប៉ោងរីកធំៗដូចជាបូស នឹងបង្កឱ្យមានការឈឺចាប់។ ប្រសិនបើគ្មានការព្យាបាល និងមិនថែទាំងសុខភាពឱ្យបានល្អទេ មុនខ្នងនឹងបន្តការកើតមានរហូតដល់មនុស្សអាយុ ៤០ ឆ្នាំ។

មុនខ្នង កើតរីករាលដាលត្រង់ស្មា ដៃ ទ្រូង និងគូថ…។ មុនខ្នង អាចមានជាមុនអុជខ្មៅ ឬជាមុនមានគ្រាប់ធំៗ នឹងរីករាលដាលលឿនជាងមុននៅលើផ្ទៃមុខ។

មានកត្តា ៤ យ៉ាងដែលជាមូលហេតុបង្កឱ្យកើតមានមុនខ្នងដូចជា៖

១- កង្វះលំហាត់ប្រាណក្នុងការបញ្ចេញញើស៖ ស្បែកខ្នងសម្បូរទៅដោយក្រពេញញើសដែលអាចផលិតជាតិខ្លាញ់បានច្រើន។ ដូច្នេះ ប្រសិនបើអ្នកកង្វះលំហាត់ប្រាណ ឬពលកម្មបញ្ចេញញើស នោះញើសដែលបញ្ចេញមកមានចំនួនតិចៗ ហើយញើសដែលនៅសេសសល់ក្នុងស្បែកនឹងក្លាយទៅជាកកបណ្ដាលឱ្យស្ទះរន្ធញើស ហើយបន្សល់ទុកនូវបាក់តេរីក្នុងរាងកាយ ជាពិសេសគឺត្រង់បរិវេណស្បែកខ្នង។ បាក់តេរីទាំងអស់នោះ នឹងបំផ្លាញកោសិការស្បែកបណ្ដាលឱ្យកើតមុន ហើយចំពោះអ្នកដែលកើតមុនខ្នងស្រាប់ អាចនឹងរីករាលដាលធ្ងន់ធ្ងរជាមុនថែមទៀតផង។

២- ធុញថប់(ស្ត្រេស)៖ អារម្មណ៍ធុញថប់ខ្លាំងពេក(ស្រ្តេស) បានធ្វើឱ្យអរម៉ូនគ្មានតុល្យភាពហើយមានប្រតិកម្មជាមួយ​អរម៉ូន​អង់ដ្រូសែនបណ្ដាលឱ្យកើតមុនខ្នង។ ដូច្នេះហើយដោយសារតែ បុរស​មានអរម៉ូន​អង់ដ្រូសែន​ច្រើន​ជាងស្រ្តី ទើបបុរសកើតមុនខ្នងច្រើនជាងស្រ្តី។

៣- កង្វះអនាម័យខ្លួនប្រាណ៖ បើអ្នកអនាម័យខ្លួនប្រាណមិនបានស្អាតដូចជា បណ្ដោយឱ្យកខ្វក់ទុំលើស្បែកយូរ មិនសូវងូតទឹកហើយថែមទាំងមិនសូវដុសសាប៊ូ ព្រមទាំងស្លៀកសម្លៀកបំពាក់ប្រឡាក់ ក៏ជាមូលហេតុធ្វើកើតមុនខ្នងផងដែរ។

៤- ទទួលទានអាហារខ្វះជីវជាតិ៖ ការទទួលទានអាហារខ្វះជីវជាតិចំពោះស្បែក ក៏ជាមូលហេតុធ្វើឱ្យកើតមុនខ្នងដែរ ព្រោះជីវជាតិក្នុងអាហារចូលរួមចំណែកក្នុងការទប់ស្កាត់ និងព្យាបាលមុនខ្នង។

៥- ហ្សែន ឬតំណរពូជ៖ អ្នកខ្លះកើតមុនខ្នងដោយសារតែហ្សែនពីគ្រួសារ ឬគ្រួសារធ្លាប់មានប្រវត្តកើតមុនខ្នង ដូចជាឪពុកម្ដាយធ្លាប់កើតមុនខ្នង ដូច្នេះកូនក៏កើតមុនខ្នងដែរ៕

ប៉េងប៉ោះផ្ដល់គុណសម្បត្តិច្រើនចំពោះមេជីវិតបុរស
ប៉េងប៉ោះ ជាបន្លែមានផ្ទុកសារធាតុ លីកូពីន ខ្ពស់ ដែលជួយជម្រុញឱ្យក្រពេញពងស្វាសរបស់បុរស មានលក្ខណៈល្អប្រសើរ និងមានសមត្ថភាពខ្ពស់លែងព្រួយបារម្ភពីបញ្ហាអត់កូន។

បុរសៗ ទទួលទានផ្លែប៉េងប៉ោះ គឺកាត់បន្ថយការប្រឈមមុខនិងជម្ងឺមហារីក​ក្រ​ពេញ​ពង​ស្វាស​ ដល់​ទៅ​ ៤៥​ ភាគរយ។

ដូច្នេះ សម្រាប់បុរសៗដែលចង់បានសុខភាពមេជីវិតល្អ និងមានសមត្ថភាពខ្ពស់កាត់បន្ថយបញ្ហាប្រឈមអត់កូន គួរតែចាប់ផ្ដើមទទួលទានផ្លែប៉េងប៉ោះយ៉ាងហោចណាស់ឱ្យបាន ១០​ ផ្លែ​ ឬ​ច្រើន​ជាង​នេះ​ក្នុងមួយសប្ដាហ៍។

សូមបញ្ជាក់ថា៖ គួរទទួលទានផ្លែប៉េងប៉ោះទុំ ទើបមានប្រសិទ្ធភាពខ្ពស់ ហើយប្រសិនបើយកប៉េងប៉ោះទៅកំដៅភ្លើងថែមទៀតទើបរឹតតែអស្ចារ្យ ព្រោះប៉េងប៉ោះនឹងបញ្ចេញសារធាតុ លីកូពីន កាន់តែច្រើន ដែលជំនួយដល់សុខភាពមេជីវិតរបស់បុរសរឹតតែប្រសើរឡើង៕

បើអ្នកជាមនុស្សគេងយឺត និងភ្ញាក់លឿន គួរតែទទួលទានអាហារទាំងអស់នេះ
ជាទូទៅមនុស្សគេងយឺត និងភ្ញាក់លឿន គឺអាចមកពីគាត់ត្រូវបំពេញការងារពេញមួយយប់។ ដូច្នេះ សម្រាប់លោកអ្នកដែលចង់បង្កើនថាមពល និងពង្រឹងសុខភាពរបស់ខ្លួនទប់ទល់នឹងជម្ងឺដង្កាត់ផ្សេងៗ ដោយសារតែចូលគេងយឺត និងភ្ញាក់លឿន គួរតែទទួលទានអាហារទាំងអស់នេះ ដូចបានបញ្ជាក់ជូននៅខាងក្រោម។

– សាច់មាន ជាពិសេសទ្រូងមាន់តែម្ដង គឺជួយបង្កើនថាមពល ទប់ទល់នឹងការងងុយគេង។

– សាច់ត្រី សម្បូរអូមេហ្គា៣ (Omega-3) ជំនួយដល់សុខភាពបេះដូង និងជាពិសេសគឺកម្ចាត់ជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីរាងកាយ។

– ទឹកដោះគូជូរ គឺជួយបំពេញថាមពលរាងកាយ ធ្វើឱ្យក្រពះឆាប់ឆ្អែត និងមិនធ្វើឱ្យអ្នកធាត់ ឬឡើងទម្ងន់។

– ទឹក៖ ពិសាទឹកឱ្យបានគ្រប់គ្រាន់ គឺជួយបង្កើនសំណើមដល់រាងកាយ ធ្វើឱ្យស្មារតីភ្លឺស្វាង មានកម្លាំងកំហែងនៅដល់យប់ជ្រៅ។

– បន្លែ និងសុខភាព សម្បូរទៅដោយជាតិកាកសរសៃ វីតាមីន រ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗ​ ដែលអាចផ្តល់ថាមពលដល់រាងកាយ មានជាតិខ្លាញ់ទាប និងគ្មានខ្លាញ់កូឡេស្តឺរ៉លដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។

​គន្លឹះ​មួយចំនួន​ដែល​ឪពុក​គួរតែ​ស្វែងយល់ ដើម្បី​​ជំរុញ​ឲ្យ​កូន​កើតមក​មាន​សុខភាព​ល្អ និង​ IQ ខ្ពស់
មិនមែន​អ្នក​ម្តាយ​ត្រូវមាន​ភារកិច្ច​គ្រប់គ្រង​កូន​ក្នុង​ផ្ទៃ​តែម្នាក់ឯង​នោះទេ ក្នុងពេល​មាន​ផ្ទៃពោះ សូម្បីតែ​ឪពុក​ក៏មាន​តួនាទី​សំខាន់​ដូចគ្នា​ដែរ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កូន​កើតមក​មាន​សុខភាព​ល្អ និង​កម្រិត IQ ខ្ពស់ (ជា​កម្រិត​នៃ​ភាព​ឆ្លាត​វៃ)។ ដូច្នេះ ប្រសិនបើ​ចង់​ឲ្យ​កូន​របស់​អ្នកមាន​ភាព​ឆ្លាត​វៃ តើ​ក្នុងនាម​ជា​ឪពុក​គួរ​ធ្វើ​ដូចម្តេចខ្លះ?

ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន​ដែល​ឪពុក​គ្រប់រូប​គួរតែ​ស្វែងយល់៖

ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ​បើតាម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា ទោះបីជា​ទារ​ក្នុង​ផ្ទៃ​មិនអាច​និយាយស្តី​បាន​ក៏ពិតមែន តែ​ពួគគេ​អាច​ស្តាប់​សំលេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន។ ហេតុនេះ ការនិយាយ​ទៅកាន់​ទារក អាចជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​រីករាយ និង​ទទួលបាន​ភាពកកក្តៅ​បំផុត។ លើសពីនេះ វា​អាចជួយ​ឲ្យ​ទារក​លូតលាស់​បានល្អ ទាំង​រាងកាយ និង​ប្រាជ្ញា​ផងដែរ។

អង្អែល​ក្បាលពោះ​អ្នក​ម្តាយ​រៀងរាល់​មុនពេល​ចូល​គេង ឪពុក​គ្រប់រូប​គួរតែមាន​ទម្លាប់​ប្រើ​ដៃ​អង្អែល​ក្បាលពោះ​ប្រពន្ធ​ឲ្យ​បាន ១៥នាទី ព្រោះ​វា​អាចបង្កើត​ភាព​ស្និត​ស្នាល និង​ធ្វើ​ឲ្យ​ទារ​កមាន​សេចក្តីសុខ​ផងដែរ។

ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់​នៅពេល​ដែលមាន​ទុក​សោក ការ​ស្តាប់​ចម្រៀងពីរោះៗ អាចជួយ​ឲ្យ​យើង​រំ​សោយ​នូវ​ទុក្ខ​កង្វល់​បាន ហើយ​ចំណែកឯ​ទារក​ក្នុង​ផ្ទៃ​ក៏​ដូចគ្នា​ផងដែរ។ ចម្រៀង អាចធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ស្រស់ស្រាយ ជួយ​ជំរុញ​ឲ្យ​ខួរក្បាល​មានការ​លូតលាស់​បានល្អ ហើយ​អ្នក​ម្តាយ​ក៏មាន​អារម្មណ៍ល្អ​ដូចគ្នា ដែលជា​ហេតុ​នាំ​តែ​ភាព​វិជ្ជមាន​ដល់​កូន។

ជូន​ប្រពន្ធ ទៅ​លំហែ​ឲ្យ​បាន​ច្រើន​ការ​ដើរលេង​កន្លែង​ដែលសប្បាយៗ មាន​ទេសភាពប្លែកៗ និង​ខ្យល់​ឱកាស​បរិសុទ្ធ គឺជា​ឱសថ​ដ៏​ល្អ​សម្រាប់​ជួយ​ឲ្យ​អ្នក​ម្តាយ​មាន​សុខភាព​ល្អ ហើយ​ទារក​ក៏មាន​ការលូតលាស់​ល្អ​ដូចគ្នា​ដែរ។ ដូច្នេះ ស្វាមី​ទាំងឡាយ​គួរតែ​ចំណាយពេល​ឲ្យ​បាន​ច្រើន​បន្តិច ជាពិសេស​ថ្ង​ស​ចុង​សប្តាហ៍ គួរតែ​ឌុប​ប្រពន្ធ​ដើរ​លំហែ​ឲ្យ​បាន​ច្រើន។

ទង្វើ​ប៉ុណ្ណា​ចំណុច​ខាងលើនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ម្តាយ​ល្អ​ប៉ុណ្ណោះ វា​ថែមទាំង​ជួយ​ជំរុញ​ឲ្យ​កូន​របស់លោក​អ្នកមាន​ភាព​ឆ្លាត​វៃ និង​គួរ​ឲ្យ​ស្រឡាញ់​ផងដែរ៕

តួនាទីរបស់ស្វាមីក្នុងការមើលថែប្រពន្ធមានផ្ទៃពោះ
ការមើល​ថែទាំ​សុខភាព​ខណៈ​តាំង​គភ៌​ក្នុងអំឡុងពេល​ជិត​ប្រសូត ស្ត្រី​មានគភ៌​អាច​នឹងមាន​អារម្មណ៍​ធុញថប់​តានតឹង និង​កង្វល់​ក្នុង​ចិត្តជា​ច្រើន​រឿង តែ​រឿងនេះ​លោក​ប្តី​អាចជួយ​បាន។ ថ្ងៃនេះមាន​គន្លឹះល្អៗក្នុងការ​មើលថែ​ភរិយា​ដែលមាន​ផ្ទៃពោះ​គ្រប់​ខែ​ជិត​ប្រសូត 9ចំណុចងាយៗ ដែល​ស្វាមី​អាចធ្វើ​បាន​យ៉ាងពិត​ប្រាកដ។

ចំណីអាហារ ៖ ស្វាមី​ត្រូវ​មើលថែទាំ​រឿង​អាហារ​ការហូបចុក​សម្រាប់​ភរិយា​មានគភ៌​តាំងពី​អំឡុងពេលដំបូងៗ ជាពិសេស​ការជួយ​ឱ្យ​ភរិយា​បាន​ញ៉ាំ​អាហារ​គ្រប់5ប្រភេទ​ក្រុម​យ៉ាង​គ្រប់គ្រាន់ ហើយ​ក្នុងអំឡុង​ត្រីមាស​ចុងក្រោយ ត្រូវ​មើលថែទាំ​រឿង​អាហារ​យ៉ាង​ស័ក្តិ-សម ព្រោះ​អំឡុងពេល​ចុងក្រោយ​នៃ​ការតាំង​គភ៌ ស្ត្រី​មានគភ៌​ត្រូវ​ប្រយ័ត្ន​រឿង​ទម្ងន់​ខ្លួន​ឡើង​ខ្លាំង​ជ្រុល។ គួរ​ញ៉ាំ​អាហារ​ដែល​ស្អាត ប្រយ័ត្ន​មេរោគ និង​ការឆ្លង​មេរោគ រឹត​តែបើ​ឆ្លង​មេរោគ​ខាង​ផ្លូវអាហារ​ផង​នោះ វា​អាច​នឹង​ជំ​រុញឱ្យ​ប្រសូត​មុន​កំណត់​បាន។

ការហាត់​ប្រាណ ៖ មុនពេល​ប្រសូត​ស្ត្រី​មានគភ៌​អាច​មិនសូវ​ជា​ស្រួល​សប្បាយខ្លួន​ប៉ុន្មាន​ឡើយ តែ​ក៏​នៅតែ​អាច​ហាត់ប្រាណស្រាលៗ ដើម្បី​សម្រាល​អាការ​ចុក​រួយ​បានដែរ​ដោយ​ស្វាមី​អាច​នឹង​ហាត់ប្រាណ​កំដរ​ជាមួយ ឬ​នៅចាំ​ធ្វើ​ម៉ាស្សា​ខ្នង​ផ្នែក​ខាងក្រោម ធ្វើ​ម៉ាស្សា-ក​ស្មា ដើម្បី​សម្រាល​ភាព​តានតឹង​របស់​សាច់ដុំ ជួយ​ត្រៀម​ទឹក​ក្តៅឧណ្ហៗសម្រាប់​ត្រាំ​បាតជើង ធ្វើ​ម៉ាស្សា​ជើង ក៏​នឹង​ជួយ​កាត់បន្ថយ​អាការ​ហើមជើង​របស់​ភរិយា​បាន​យ៉ាង​ល្អ​ដែរ។

នៅចាំ​សង្កេតមើល​អា​ការខុស​ប្រក្រតី​ដែល​ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ ៖ ស្ត្រី​មានគភ៌​ថ្មីថ្មោង​ដែល​នៅ​មិនទាន់មាន​បទពិសោធ ត្រូវ​អាស្រ័យ​ការសង្កេតមើល​ពី​សំណាក់​ស្វាមី​ផងដែរ ដោយ​អាការ​ខុស​ប្រក្រតី​ដែល​បញ្ជាក់ប្រាប់​អំពី​ការ​ប្រសូត​មានដូចជា ពោះ​ឡើង​រឹង ឈឺពោះ​ជិត​ប្រសូត និង​បែក​ទឹកភ្លោះ​ជាដើម។ ស្វាមី​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យដឹង​ច្បាស់​ថា តើអាការ​បែបណា​ទើប​ហៅថា បែក​ទឹកភ្លោះ ឬ​មាន​ទឹករំអិល​ឈាម​ចេញ​តាម​រន្ធ​ស្បូន បញ្ជាក់​ពីស​ភាវ​ដែល​មាត់ស្បូន​បើក​ជាដើម។ ក្រៅពីនេះ​ស្វាមី​ត្រូវ​នៅចាំ​សង្កេតមើល បើ​កូន​ក្នុង​ផ្ទៃមិនសូវ​រើ ឬ​មិន​រើ​តែម្តង ឬ​ភរិយា​មាន​អា​ការខុស​ប្រក្រតី​ពាក់ព័ន្ធ​នឹង​រោគ​ជ្រៀតជ្រែក ឬ​ជំងឺ​ប្រចាំកាយ​ផង ព្រោះ​អំឡុងពេល​ចុងក្រោយ​របស់​ការ​មានគភ៌​នេះ​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់ ការប្រែប្រួល​ខាង​រាងកាយ ឬ​អ័រម៉ូន​ប្រែប្រួល បើ​រោគ​ទាំងនោះ​កម្រើក​ឡើង​អាច​ហុច​ផលប៉ះពាល់​ដល់​ជីវិត​របស់​ភរិយា និង​កូន​បាន។

យកចិត្តទុកដាក់​យ៉ាង​ល្មម​សមរម្យ ៖ ក្រៅពី​នៅចាំ​សង្កេតមើល​អាការ​ខុស​ប្រក្រតី​ហើយ​នោះ គួរ​សួរនាំ​ពី​អាការ និង​បបួល​ភរិយា​ធ្វើ​កិច្ចការងារ​រួមគ្នា ដើម្បី​បន្ធូរបន្ថយ​ខាងអារម្មណ៍ ដូចជា ធ្វើ​ម្ហូបម្ហា មើល​កុន ស្តាប់ភ្លេង​ជាមួយគ្នា​នៅ​នឹង​ផ្ទះ ព្រោះ​ភរិយា​អាច​នឹងមិន​ងាយស្រួល​ក្នុងការ​ចេញទៅ​ក្រៅ​ជាដើម។

និយាយ​លេង​ជាមួយ​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ភរិយា ៖ ក្រៅពី​បន្ធូរបន្ថយ​អារម្មណ៍​ភរិយា​ហើយ នៅ​ជា​វិធី​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​បាន​ទៀតផង។

ត្រៀមខ្លួន​មុន​ប្រសូត ៖ ចាប់ផ្តើម​ពី​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​វិធី​ការ​ប្រសូត ទោះជា​ភរិយា​ចង់​ជ្រើស​រើសយក​ការ​វះ​ប្រសូត ឬ​ប្រសូត​តាម​ធម្មជាតិ​ក៏ដោយ ព្រោះ​ទាំង2បែប​មានការ​ត្រៀមខ្លួន និង​ការមើល​ថែទាំ​ខុសប្លែក​ពីគ្នា។

ស្វាមី​គួរ​មាន​ចំណែក​រួម​ក្នុងការ​ពិចារណា​ជ្រើសរើស​មន្ទីរពេទ្យ ៖ មិនថាតែ​រឿង​របស់​ភរិយា​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​រឿង​របស់​កូនតូច​ក្រោយពេល​ប្រសូត​នោះឡើយ។ ការពិចារណា​ពី​មន្ទីរពេទ្យ​ដែលមានអ្វីៗគ្រប់ ជ្រើសរើស​ក្រុមគ្រូពេទ្យ​ដែលមាន​អារម្មណ៍​ជឿជាក់​ក្នុង​ចិត្ត នឹង​ជួយ​ឱ្យមាន​អារម្មណ៍​សប្បាយ​នឹង​ធូរស្រាល​បាន។

ជា​អ្នក​មើលថែទាំ​ភរិយា​ពេល​ជិត​ប្រសូត ៖ ស្វាមី​គួរ​នៅ​មើលថែទាំ​ភរិយា​យ៉ាង​ជិតដិត​គ្រប់ពេលវេលា តែបើ​មានធុរៈ​ប្រញាប់​បន្ទាន់​ឬ​មិនអាច​នៅ​មើល​បាន គួរឱ្យ​សាច់ញាតិ​ជិតស្និទ្ធ ដូចជា ឪពុកក្មេក​ម្តាយក្មេក បងប្អូន​ខាង​ខ្លួនឯង ឬ​សាច់ថ្លៃ មកជួយ​មើលថែទាំ​ភរិយា​យ៉ាង​ជិតដិត​ផង។

រៀបចំ​ចាត់​ត្រៀម​សភាព​បរិស្ថាន​ជុំវិញខ្លួន​សម្រាប់​កូនតូច ៖ មិន​ថា​ជា​ឧបករណ៍ របស់របរ​ប្រើប្រាស់​សម្រាប់​កូនតូច​បន្ទប់​គេង​របស់​កូន ទីកន្លែង​សម្រាប់​កូនតូច ចាត់ចែង​រៀបចំ​សភាព​ខាង​ក្នុងផ្ទះ​ឱ្យ​រួចជាស្រេច2ខែ​មុននឹង​ដល់កំណត់​ប្រសូត៕

មូលហេតុដែលអ្នកកើតជំងឺទឹកនោមផ្អែម គួរឈប់ជក់បារី
នៅពេលដែលអ្នកជក់បារី ជាតិនីកូទីន នឹងជ្រាបចូលទៅក្នុងចរន្តឈាម ហើយផ្លាស់ប្តូរតម្រូវការអុកស៊ីសែន ការរំលាយអាហារ និងដំណើរការផ្លូវចិត្ត…។ ក្រៅពីនេះ ជាតិនីកូទីន អាចធ្វើឲ្យសរសៃឈាមវែនតូចៗស្រូបយកអាំងស៊ុយលីនមានការថយចុះ នាំឲ្យមានការលំបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ការជក់បារី គឺជាមូលហេតុនៃការកើតជំងឺមហារីកសួត រលាកទងសួតរ៉ាំរ៉ៃ ជំងឺសរៃឈាមបេះដូង ដាច់សសៃឈាមខួរក្បាល ជំងឺតម្រងនោម និងជំងឺជាច្រើនទៀត…។

ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមានទម្លាប់ជក់បារី អាចប្រឈមនឹងអត្ថត្រាមរណភាព និងជំងឺបេះដូងមានចំនួនខ្ពស់ជាងអ្នកមិនជក់២ដង។

អ្នកឯកទេសខាងជំងឺបេះដូង បានចាត់ទុកថា ការជក់បារី និងជំងឺទឹកនោមផ្អែម គឺជាកត្តាចម្បងដែលនាំឲ្យមានជំងឺសរៃឈាមបេះដូង។ នៅពេលអ្នកជក់បារី កាបូនឌីអុកស៊ីត នឹងជ្រាបចូលក្នុងរាងកាយ ហើយរារាំងដល់អុកស៊ីសែន មិនឲ្យរួមផ្សំជានឹងកោសិកាឈាមក្រហមឡើយ។ ដូច្នេះដើម្បីទូទាត់សង រាងកាយនឹងបង្កើនការផលិតកោសិកាឈាមក្រហម ហើយវាគឺជាកត្តាមួយក្នុចំណោមកត្តាជាច្រើនដែលបង្កើនផលវិបាកនៃការខ្សោយតម្រងនោម ខ្វាក់ភ្នែក ដំបៅដាច់ជើង ដាច់សរសៃឈាមខួរក្បាល ចំពោះអ្នកកើតជំងឺទឹកនោមផ្អែម។

បើយោងតាមស្ថិតិ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលជក់បារីមានហានិភ័យកើនឡើងធ្វេដង ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះដែលជក់បារី វាជាមូលហេតុដែលនាំឲ្យមានការរលូតកូន និងកើតមិនគ្រប់ខែ។

ច្បាស់ណាស់ បារីមិនត្រឹមតែបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរចំពោះតែអ្នកជំងឺទឹកនោមផ្អែមនោះទេ វាក៏បង្កើនូវលទ្ធភាពនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមចំពោះអ្នកជក់បារីផងដែរ។ ដូច្នេះ អ្នកជំងឺទឹកនោមផ្អែមគួរនៅឲ្យឆ្ងាយពីបារី៕

តិចនិច! អនុវត្តតាមវិធីរបស់ជប៉ុនមួយនេះត្រឹមតែ ៥ទៅ១០នាទី ស្ត្រេសនឹងរលាយបាត់
ដោយសារតែសំពាធការងារ និងកត្តាស្ថានភាពរស់ប្រចាំថ្ងៃ អាចធ្វើឲ្យមនុស្សជាច្រើនត្រូវប្រឈមនឹងបញ្ហាស្ត្រេស។ វាជារឿងធម្មតាទេ សម្រាប់មនុស្សដែលមានបញ្ហាស្ត្រេសក្នុងរយ:ពេលមួយដ៏ខ្លី តែបើយើងមិនឆាប់ដោះស្រាយ វានឹងបង្កទៅជាជំងឺបាក់ទឹកចិត្ត ថប់អារម្មណ៍ គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងក្អួតចង្អោរជាដើម។

មានវិធីសាស្ត្រជាច្រើនសម្រាប់បំបាត់បញ្ហាស្ត្រេស ដូចជាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ឧស្សាហ៍ដើរលេងជាមួយមិត្តភក្តិ ធ្វើយូហ្គា ឬម៉ាស្សាជាដើម។ ប៉ុន្តែនៅមានវិធីសាស្រ្តរបស់ជប៉ុនមួយបែបទៀតអាចបំបាត់ស្ត្រេសក្នុងរយ:ពេល៥នាទីប៉ុណ្ណោះ គឺការម៉ាស្សាម្រាម។

ដំបូងយកដៃស្តាំ ទៅក្តាប់ម្រាមដៃខាងឆ្វេងណាមួយឲ្យណែនរហូតដល់អ្នកមានអារម្មណ៍ដឹងថា មានជីបចរលោតនៅម្រាមដៃនោះ។ ធ្វើបែបនេះឲ្យបានគ្រប់ម្រាមដៃ ហើយប្តូរយកដៃឆ្វេងទៅក្តាប់ដៃស្តាំម្តងវិញ។

ប្រសិនបើលោកអ្នកអនុវត្តដូចវិធីខាងលើនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន៖

១.មេដៃ ជួយបំបាត់ការព្រួយបារម្ភ និងការថប់អារម្មណ៍

២.ចង្អុលដៃ ជួយប្រឆាំងនឹងភាពភ័យខ្លាចរបស់អ្នក

៣.ដៃកណ្តាល ជួយគ្រប់គ្រងកំហឹងខ្លួនឯង

៤.ដៃនាង ជួយបំបាត់ភាពស្រងេះស្រងោច និងជំងឺបាក់ទឹកចិត្ត

៥.ដៃកូន ជួយបន្ថយភាពតានតឹង បង្កើនភាពសុទិដ្ឋិនិយម និងការជឿជាក់លើខ្លួនឯង៕

ទឹកឃ្មុំ មានប្រសិទ្ធភាពអាចធ្វើឱ្យបបូរមាត់ស៊ីជម្ពូបាន ដោយគ្រាន់តែអនុវត្តតាមវិធីនេះ
គ្មាននរណាម្នាក់ចង់បានបបូរមាត់ពណ៌ខ្មៅនោះទេ តែសុបិន្តអាក្រក់មួយនេះ កើតឡើងដោយសារតែកត្តាផ្សេងៗជាច្រើន រួមទាំងកត្តាហ្សែន ការជក់បារី ឬការប្រែប្រួលកម្រិតអ័រម៉ូនជាដើម។

ទោះជាយ៉ាងណា បញ្ហានេះអាចដោះស្រាយបាន ដោយប្រើប្រាស់ឱថសធម្មជាតិមិនចាំបាច់ចំណាយប្រាក់ឡើយ។ ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ថា ជាឱសថដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រែក្លាយបបូរមាត់ខ្មៅ ឲ្យប្រែក្លាយជាទន់រលោង ពណ៌ស៊ីជម្ពូ ដូចត្របកផ្កាកុលាបអញ្ចឹង។

របៀបអនុវត្ត៖

១.ប្រើទឹកឃ្មុំសុទ្ធ អនុវត្តនៅលើបបូរមាត់មុនពេលចូលគេង។

២.ទុកចោលពេញមួយយប់ ពេលព្រឹកឡើងទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។

៣.សូមព្យាយាមធ្វើរបៀបនេះជារៀងរាល់ថ្ងៃកុំឲ្យខាន បបូរមាត់របស់អ្នកនឹងប្រែជាពណ៌ស៊ីជម្ពូបន្តិចម្តងៗរហូតដល់បំណង៕

កូនមិនព្រមគេងថ្ងៃ តើអ្នកម្ដាយគួរធ្វើដូចម្ដេច?
បញ្ហាកូនមិនព្រមគេងថ្ងៃអាចប្រទះឃើញទាំងនៅលើក្មេងតូច និងក្មេងក្នុងវ័យរៀន ការគេងគឺជារឿងសំខាន់សម្រាប់កុមារ ព្រោះការគេងលក់ស្រួលពេញលេញជួយបង្កើនវិវឌ្ឍនាការផ្នែកផ្សេងៗរបស់រាងកាយ និងវិវឌ្ឍនាការផ្នែកខួរក្បាល។ ក្មេងក្នុងវ័យនីមួយៗមានរយៈពេលគេងនិងអំឡុងពេលគេងខុសប្លែកពីគ្នា ឥឡូវសូមអ្នកម្តាយនាំគ្នាមកមើលថា តើការគេងលក់ក្នុងវ័យនីមួយៗរបស់កូនយ៉ាងណាខ្លះ? ដូចតទៅ ៖

អាថ៌កំបាំងនៃការគេងរបស់ក្មេងដែលមនុស្សធំគួរដឹង

ជាទូទៅយើងនឹងឃើញថា ទារកទើបនឹងកើតនេះគេងលក់ស្ទើរតែគ្រប់ពេលវេលា តែជឿទេថា ដែលយើងឃើញថា ទារក កំពុងគេងលក់នោះ ការពិតទៅកូនតូចមិនបានគេងលក់ពេញលេញមែនទែននោះទេ ព្រោះមិនថាពេលគេងលក់ ឬពេលភ្ញាក់នោះទេ ខួរក្បាលតូចៗរបស់ទារកបែរជាស្វាហាប់ក្លៀវក្លាគ្រប់ពេលវេលា ដោយអ្នកស្រាវជ្រាវ និងអ្នកជំនាញការបានណែនាំលោកឪពុកអ្នកម្តាយថ្មោងថ្មីថា មិនចាំបាច់ធ្វើឱ្យបន្ទប់គេងស្ងប់ស្ងាត់ជ្រុលពេកទេ អាចបើកបទភ្លេងកំដរស្រាលៗ បើកភ្លើងភ្លឺព្រាលៗ ឬមានសំឡេងជជែកគ្នារវាងឪពុកម្តាយស្ងាត់ៗ វានឹងហុចផលល្អ ព្រោះកូនតូចអាចនឹងកំពុងផ្អៀងត្រចៀកចាំស្តាប់សំឡេងរបស់លោកអ្នកក៏អាចថាបានដែរ រឹតតែសំឡេងរបស់លោកឪពុកអ្នកម្តាយផងនោះ រឹតតែធ្វើឱ្យគេមានអារម្មណ៍កក់ក្តៅក្នុងចិត្តខ្លាំងឡើងទៀតផង។

បន្ទាប់មកលោកឪពុកអ្នកម្តាយគួរយល់ដឹងអំពីរយៈពេលដែលក្មេងត្រូវការគេងសម្រាកក្នុងអំឡុងវ័យរបស់គេ អ្នកជំនាញការខាងពេទ្យកុមារ បានអធិប្បាយអំពីអំឡុងពេលនៃការគេងសម្រាករបស់កុមារដូចតទៅ៖

– កុមារវ័យ1-2ឆ្នាំ៖ នឹងគេងក្នុងមួយថ្ងៃប្រមាណជា12ម៉ោង ដោយគេងនៅពេលថ្ងៃប្រមាណជា1ម៉ោង។

– កុមារវ័យមត្តេយ្យ វ័យ3-5ឆ្នាំ៖ នឹងគេងប្រមាណជា8-12ម៉ោង ឯការគេងលក់នៅពេលថ្ងៃវិញ អាស្រ័យលើកុមារម្នាក់ៗ និងកិច្ចការងារដែលបានធ្វើក្នុងមួយថ្ងៃៗថា តើវាសាងនូវភាពនឿយហត់អស់កម្លាំងខ្លាំងប៉ុនណា?

– កុមារវ័យ5-6ឆ្នាំ៖ កុមារក្នុងវ័យនេះមានចំនួនច្រើនណាស់ដែលមិនព្រមគេងថ្ងៃ ដូច្នេះមិនចាំបាច់កង្វល់ទេ បើនៅពេលយប់ក្មេងបានគេងលក់គ្រប់គ្រាន់ តែកិច្ចការងារនៅពេលរសៀលវាគួរតែជាកិច្ចការងារស្រាលៗ ដើម្បីឱ្យកុមារមានអារម្មណ៍ធូរស្រាល។

ពាក្យណែនាំសម្រាប់លោកឪពុកអ្នកម្តាយ

ដំបូងគេ គឺមិនគួរឱ្យកូនចូលគេងយប់ជ្រៅទេ គួរបង្ហាត់ឱ្យភ្ញាក់ពីព្រឹករហូតក្លាយជារឿងប្រក្រតី សម្រាប់ថ្ងៃឈប់សម្រាកដែលមិនបានទៅរៀន គួរនាំកូនតូចធ្វើកិច្ចការងារផ្សេងៗ ឬនាំកូនហាត់ប្រាណនៅពេលព្រឹក ឬពេលថ្ងៃៗបន្តិច ដើម្បីឱ្យក្មេងបានប្រើប្រាស់កម្លាំងថាមពល លុះដល់ពេលរសៀលកូននឹងបានងងុយ ហើយគេងលក់បានស្រួលតែម្តង៕

ផ្លែឈើ៥មុខនេះ មានសមត្ថភាពក្នុងការលាងសម្អាតជាតិពុលចេញពីថ្លើម
ថ្លើម គឺជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ដែលមានតួនាទីច្រោះយកជាតិពុលតាមរយៈចំណីអាហារដែលអ្នកទទួលទានរាល់ថ្ងៃ ប៉ុន្តែបើចំណីអាហារមានជាតិពុលច្រើនពេក ថ្លើមមិនអាចច្រោះអស់នោះទេ ហើយយូរៗទៅច្បាស់ជាកើតជំងឺផ្សេងៗជាពុំខាន។

ដូច្នេះហើយ តើធ្វើដូចម្តេចដើម្បីថែរក្សាថ្លើមឲ្យមានសុខភាពល្អ? បើយោងតាមអ្នកជំនាញបានបង្ហាញថា ថ្លើម អាចថែរក្សាឲ្យមានសុខភាពល្អជារៀងរហូតបាន ប្រសិនបើអ្នកទទួលទានផ្លែឈើ៥ប្រភេទនេះញឹកញាប់។

១.ក្រូចថ្លុង

ក្រូចថ្លុង មានសារធាតុជំរុញដល់ការផលិត និងសកម្មភាពរបស់អង់ស៊ីម ដែលអាចជួយក្នុងការបន្សាបជាតិពុលចេញពីថ្លើម។ លើសពីនេះទៅទៀត វាអាចលុបបំបាត់សារធាតុដែលបង្កជំងឺមហារីកចេញពីថ្លើមពូកែបំផុត។

២.ក្រូចពណ៌លឿង ឬក្រូចឃ្វិច

សារធាតុចិញ្ចឹម ដែលគេរកឃើញនៅក្នុងក្រូចទាំងបេះមានសមត្ថភាពគាំទ្រដល់សុខភាពនៃថ្លើម យ៉ាងពូកែ។ លើសពីនេះទៅទៀត សារជាតិប្រឆាំងអុកស៊ីតកម្មនៅក្នុងក្រូចពណ៌លឿង ឬក្រូចឃ្វិច ក៏អាចជួយលាងសម្អាតប៉ារ៉ាស៊ីតនៅក្នុងថ្លើម និងបញ្ចេញជាតិពុលនៅក្នុងថ្លើមផងដែរ។

៣.ក្រូចឆ្មារ

ក្រូចឆ្មារ អាចជួយជំរុញដល់ការបន្សាបជាតិពុល និងតុល្យភាពនៃកម្រិត PH នៅក្នុងរាងកាយ។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ដែលអាចជួយជំរុញដល់ថ្លើម ក្នុងការបំបាត់ខ្លាញ់ និងកាកសំណល់ពុលចេញពីរាងកាយ។

៤.ផ្លែប៊ឺរ

ផ្លែប៊ឺរ មានជាតិសរសៃ ខ្លាញ់មានសុខភាពល្អ វីតាមីនB វីតាមីនC និងវីតាមីនE ដែលល្អសម្រាប់សុខភាពថ្លើម។ ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា អាចធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពនៃការសម្អាតថ្លើម។

៥.ផ្លែប៉ោម

ផ្លែឈើមួយប្រភេទនេះក៏អាចកម្ចាត់ជាតិពុលចេញពីថ្លើមដែរ ព្រោះវាមានប្រយោជន៍ក្នុងការបន្សាបជាតិពុល។ មិនតែប៉ុណ្ណោះផ្លែប៉ោម មានផ្ទុកជាតិសរសៃដែលហៅថា pectin ដែលអាចជួយឲ្យរាងកាយលុបបំបាត់លោហៈធ្ងន់ ដែលប្រមូលពីអាហារ ហើយលុបបំបាត់បាក់តេរីក្នុងពោះវៀន បំពង់ក ការពារជំងឺថ្លើម និងបញ្ហាស្បែកផងដែរ៕

មូលហេតុធំៗ 4យ៉ាងនៃ​ការ​កើតមុន ដែលអ្នកគួរតែដឹង
បញ្ហា​កើតមុន ការពិតទៅ​គឺជា​រឿងធម្មតាៗដែល​អាច​កើត​លើ​មនុស្ស​គ្រប់រូប តែ​ធម្មជាតិ​របស់​ស្បែក​មុខរប​ស់មនុស្ស​យើង​ខុសប្លែក​ពីគ្នា ទើប​ហុច​ផល​ដល់​ផ្ទៃមុខ​របស់​មនុស្ស​ម្នាក់​ៗមិន​ដូចគ្នា ធ្វើឱ្យ​អ្នកខ្លះ​កើតមុន​ច្រើន ឯ​អ្នកខ្លះ​កើតមុន​តិច ដូច្នេះ​ថ្ងៃនេះ Daily Wellness​ មាន​មូលហេតុ​នៃ​ការ​កើតមុន​មក​ជម្រាបជូន​ដូចតទៅ។

1/ ពូជ​អម្បូរ​របស់​បុគ្គល​ម្នាក់ ធ្វើឱ្យ​ស្បែក​ខុសប្លែក​ពីគ្នា​ទាំង​គ្រោង​សាង​របស់​ស្បែក ការ​សាង​សារធាតុ​ខ្លាញ់​ដែល​ច្រើន ឬតិច​ជ្រុល​ពេក សមត្ថភាព​ក្នុងការ​ជួសជុល​ស្បែក​ក្នុងអំឡុងពេល​កើតមុន និង​ការជួសជុល​នៅពេល​ជា​ពី​អាការ​ក្លាយ​របស់​មុន​ហើយ។

2/ ចូលចិត្ត​រញ៉េរញ៉ៃ​ជាមួយ​ផ្ទៃមុខ ដូចជា ចាប់ ប៉ះ អង្អែល កេះ អេះ​ផ្ទៃមុខ​ញឹកញាប់។ ​​កុំភ្លេចថា ដៃរបស់អ្នកបាន​ទៅ​ចាប់​ប៉ះ​អ្វី​មក​ខ្លះ​ក្នុងមួយថ្ងៃៗ បើ​អ្នក​មិនបាន​លាងដៃ ហើយ​មក​ផ្ទៃមុខ​ញឹកញាប់ ក៏​អាច​បង្ក​ឱ្យ​កើតការ​រមាស់​ក្រហាយ ឬ​នាំ​មេរោគ​បាក់តេរី​មក ធ្វើឱ្យ​មុន​ដែលមាន​ស្រាប់​កើតការ​រលាក​ក្លាយ​បាន​ទៀតផង។ ការ​ដុសខាត់​មុខ​ញឹកញាប់ អាច​ក្លាយជា​មូលហេតុ​មុន​រីក​រាលដាល​បាន ព្រោះ​ពេលដែល​យើង​ដុសខាត់​មុខ នោះ​មានន័យថា អ្នកកំពុង​ធ្វើឱ្យ​ស្បែ​កមុខ​ក្រាស់​ឡើង​ដោយ​មិនដឹង​ខ្លួន ធ្វើឱ្យ​រន្ធរោម​​ត្បៀត​​តូច ជាតិ​ខ្លាញ់​ដែល​គួរតែ​ចេញមក ក៏​ចេញមក​មិនបាន (ដុសខាត់​មុខ​បាន តែ​កុំ​ញឹកញាប់ បើ​កំពុង​កើតមុន​ក៏​កុំ​ដុសខាត់ រង់ចាំ​ឱ្យ​ជា​សិន​សឹម​ធ្វើ) ការ​លុប​លាងមុខ​ញឹកញាប់​ជ្រុល​ពេក ឬ​ច្រើនជាង2ដង​ក្នុង​មួយថ្ងៃ នឹង​ក្លាយជា​ការជំរុញ​ក្រពេញ​ជាតិ​ខ្លាញ់​ឱ្យធ្វើ​ការងារ​ខ្លាំង​ខុស​ប្រក្រតី និង​ទង្វើ​មួយចំនួន​ដែល​រុក​គួ​ន​រំខាន​ស្បែ​កមុខ ដូចជា អ្នកខ្លះ​ចូលចិត្ត​យកដៃ​សើយ​សក់​ក្បាល អ្នកខ្លះ​ចូលចិត្តយក​ដៃ​​ច្របាច់​ច្រមុះ យក​ទូរស័ព្ទ​ដាក់​ផ្អឹប​នឹង​ថ្ពាល់​ពេល​សន្ទនា ឬ​ចូលចិត្ត​អង្គុយ​យកដៃ​ច្រត់​ចង្កា ឬ​ថ្ពាល់​ជាប្រចាំ​ជាដើម។

3/ កិច្ចការងារ​ប្រចាំថ្ងៃផ្សេងៗ ដូចជា ការមិន​ថែ​សម្អាត ការ​លុប​លាងមុខ ឬ​គ្រឿងសម្អាង​មិន​ស្អាត ការប្រើប្រាស់​ផលិតផលបិទបាំង​ចំណុច​មិនល្អផ្សេងៗលើ​ផ្ទៃមុខ ឬ​គ្រឿងសម្អាង​ដែលមាន​ជាតិ​ខ្លាញ់​ជា​គ្រឿងផ្សំ ការប្រើ​គ្រី​ម ឬ​ម្សៅ​ដែល​អាចជា​ដើមហេតុ​រប​ស់​មុន​លើ​ផ្ទៃមុខ ការពាក់​មួកសុវត្ថិភាព​ដោយ​មិនដែល​បោកគក់​សម្អាត ការ​គេង​ផ្អៀង​ហើយ​ទឹកមាត់​ហៀរ​ចេញមក​ប្រឡាក់​ថ្ពាល់ អាជីព​ចុងភៅ​ដែល​បានទទួល​ផ្សែង​ពី​សារធាតុ​ពពួក​ខ្លាញ់ និងប្រេងផ្សេងៗ ជាង​ម៉ាស៊ីន​ដែល​ធ្វើការ​ជាមួយ​ប្រេង និង​អ្នក​ដែល​ប្រើក្រដាស​កា​បូន​ញឹកញាប់​ជាដើម។

4/ លាង​សម្អាត​មុខ​ខុស​វិធី កុំ​គិត​ដោយ​ខ្លួនឯង​ថា ត្រឹមតែ​ការប្រើ​ហ្វូ​មលុប​លាងមុខ​ធម្មតា​នឹង​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត​បែប​ហ្មត់ចត់​នោះ ឬ​ទោះជា​យកដៃ​ស្ទាប​មុខ​ហើយ ក៏​មិនមាន​អារម្មណ៍​ថា​មាន​ជាតិ​ខ្លាញ់​នៅ​សេសសល់ ឬ​មាន​អ្វី​នៅជាប់​លើ​ស្បែ​កមុខ​ទៀតឡើយ ព្រោះ​គ្រឿងសម្អាង​ដែល​អ្នក​បំពោក​ទៅលើ​ផ្ទៃមុខ​នោះ វា​មិនអាច​លាង​ចេញ​បាន​ដោយ​សាប៊ូ​ហ្វូ​ម​លាង​មុខតែម្យ៉ាង​នោះទេ ទីបំផុត​គ្រឿងសម្អាង​ទាំងនោះ​ក៏​នឹង​ទៅ​លាយ​ផ្សំ​ជាមួយ​សាប៊ូ​ហ្វូ​ម​លាងមុខ​នោះ​រហូត​កើតការ​ញ៉ុ​ក​ណែន​ក្នុង​រន្ធ​រោម​ធ្វើឱ្យ​មុន​ផុស​ឡើង និង​រួម​ទៅដល់​អ្នក​ដែល​មិន​តុបតែង​មុខ លុះ​មុខ​មាន​ជាតិ​ខ្លាញ់​ឡើង​ច្រើន ក៏​គិតតែ​ពី​លាងមុខ​ពេញ​មួយថ្ងៃ ដែល​ជំនួស​ឱ្យ​ការបាត់​មុន វា​ក្លាយជា​ការជំរុញឱ្យ​មុន​កើត​កាន់តែ​ច្រើនឡើង​ទៅវិញ៕

យល់ដឹង! គេងច្រើនពេកអាចប្រឈមនឹងបញ្ហាសុខភាពច្រើនយ៉ាង
រាងកាយរបស់មនុស្សម្នាក់ៗត្រូវការពេលសម្រាកគ្រប់គ្រាន់បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ដើម្បីស្តារថាមពល និងជួសជុលកោសិកាខូចខាតមួយចំនួនឲ្យត្រលប់មកដូចដើមវិញ។ តែទោះជាយ៉ាងណា ការគេងច្រើនពេកក៏មិនល្អដែរ ព្រោះវាអាចធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពច្រើនយ៉ាង។

– មានហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

– បង្កើនហានិភ័យនៃភាពធាត់

– ប្រឈមនឹងជំងឺទឹកនោមផ្អែម

– កើតជំងឺឈឺក្បាល

– ក្លាយជាមនុស្សកើតជំងឺធ្លាក់ទឹកចិត្ត

– កើតជំងឺឈឺឆ្អឹងខ្នង

– ខួរក្បាលដំណើរការមិនល្អ

– កត្តាជីវិសាស្ត្រនៃរាងកាដំណើរកាខុសប្រក្រតី។

ដូច្នេះ ដើម្បីគេចផុតពីហានិភ័យផ្សេងៗ និងថែរក្សាសុខភាពឲ្យនៅល្អជានិច្ច អ្នកគួរតែគេងត្រឹមតែ ៧ទៅ៨ម៉ោង ក្នុងមួយថ្ងៃបានហើយ៕