ស្ត្រីភាគច្រើនច្បាស់ជាមានអារម្មណ៍រំភើបខ្លាំងបំផុតនៅនាទីដំបូងដែលបានដឹងថាខ្លួនកំពុងតែជិតក្លាយទៅជាម្តាយរបស់គេហើយ។ តែស្របពេលនេះ អ្នកគួរតែប្រុងប្រយ័ត្នចំពោះទង្វើមួយចំនួនផងដែរ ព្រោះវាអាចនាំឲ្យទារកពិការភាពពីកំណើតបាន ជាពិសេសការទទួលទានរបបអាហារ និងការរស់នៅតែម្តង។
១. របបអាហារ
របបអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទារកក្នុងផ្ទៃ ដែលកំពុងតែរីកលូតលាស់ ប៉ុន្តែប្រសិនបើអ្នកទទួលទានសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ ដូចជា ជាតិដែក និងអាស៊ីតហ្វូលិក អាចបង្កឲ្យប៉ះពាល់ដល់ការលូតលាស់ឆ្អឹងខ្នង និងខួរក្បាលទារក។ ដូច្នេះ នៅពេលទារកកើតមកអាចជួបបញ្ហា ទាំងពីរចំណុចនេះ។
២. ទម្លាប់ជក់បារី និងផឹកគ្រឿងស្រវឹង
បារី និងគ្រឿងស្រវឹង គឺជាបុព្វហេតុមួយទៀត ដែលអាចបង្កឲ្យទារកពិការភាពពីកំណើត ជាពិសេសក្នុងដំណាក់កាល៣ខែដំបូង ដែលទារកកំពុងតែលូតលាស់ គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត។ យកល្អស្ត្រីមានផ្ទៃពោះគួរតែផ្អាកសិនទៅ ដើម្បីសុខភាពទារក ក៏ដូចជាសុខភាពខ្លួនឯងផងដែរ។
៣. កត្ដាបរិស្ថាន
ប្រសិនបើស្ត្រីមានផ្ទៃពោះរស់នៅតំបន់ដែលពោរពេញទៅដោយ បរិស្ថានពុល ក៏អាចបណ្តោលឲ្យទារកមានបញ្ហាពិការភាពពីកំណើតដែរ។ ជាពិសេស ចំពោះស្ត្រីមានផ្ទៃពោះដែលស្រូបយកជាតិពុល ពីថ្នាំសម្លាប់សត្វល្អិត ឬក៏ជាតិសំណ ពីការផ្សារដែក ជារៀងរាល់ថ្ងៃ។
៤.ការប្រើថ្នាំបំបាត់ការឈឺចាប់
តាមការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជា ឆ្កួតជ្រូក ថប់អារម្មណ៍ ធ្លាក់ទឹកចិត្ត ។ល។ អាចនាំឲ្យពិការភាពពីកំណើត។ អ្នកជំនាញបានរកឃើញថា សារធាតុគីមីមួយចំនួនត្រូវបានគេរកឃើញនៅក្នុងថ្នាំទាំងនេះ អាចជ្រាបចូលទៅក្នុងចរន្តឈាមរសប់ទារកតាមរយៈសុខ ហើយបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេង៕