មិនថាមនុស្សទូទៅនោះទេ សូម្បីតែស្ត្រីមានផ្ទៃពោះក៏ត្រូវការធ្វើលំហាត់ប្រាណដែរ ដើម្បីទទួលបានសុខភាពល្អ។ ប៉ុន្តែ សកម្មភាពហាត់ប្រាណមួយចំនួនមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ បើដូច្នេះស្ត្រីមានផ្ទៃពោះគួរធ្វើដូចម្តេច? អ្នកជំនាញបានណែនាំថា ការដើរ ត្រូវបានគេចាត់ទុកជាការធ្វើលំហាត់ប្រាណដ៏ល្អបំផុតមួយស្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជាសកម្មភាពងាយៗ ហើយមិនមានសម្ពាធដល់ពោះនោះផងដែរ ហើយប្រសិនបើស្ត្រីអនុវត្តបានទៀងទាត់ នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនដូចខាងក្រោម។
១.កាត់បន្ថយសម្ពាធឈាម
នៅពេលមានផ្ទៃពោះ លំហូរឈាមរបស់មនុស្សស្រីនឹងមានការកើនឡើង ដោយសារតែតម្រូវការផ្គត់ផ្គង់ឈាមមនុស្សពីរនាក់។ ប៉ុន្តែ សកម្មភាពដើរជារៀងរាល់ថ្ងៃ អាចជួយរក្សាកម្រិតសម្ពាធឈាមរបស់អ្នក មិនឲ្យខ្លាំងពេក។
២.កាត់បន្ថយបញ្ហាស្ត្រេស
អារម្មណ៍ធុញថប់ ច្បាស់ជាកើតឡើងចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ហើយប្រសិនបើវានៅតែអូសបន្លាយរយៈពេលយូរអាចបង្កទៅជាបញ្ហាផ្សេង។ ប៉ុន្តែការដើរ គឺជាលំហាត់ប្រាណមួប ដែលអាចជួយជំរុញដល់ការបញ្ចេញអ័រម៉ូន អង់ដូភីន ចេញពីរាងកាយ។ អ័រម៉ូននេះ គឺជាសារធាតុគីមី ដែលធ្វើឲ្យអ្នកមានអាមរម្មណ៍ល្អ នៅពេលវាភាយចេញពីក្នុងខ្លួន។ ហេតុនេះ ដើម្បីបំបាត់បញ្ហាស្ត្រេស ស្ត្រីមានផ្ទៃពោះគួរតែព្យាយាមដើរឲ្យបានច្រើន។
៣.ជួយសម្រាលទុកលំបាកពេលសម្រាលកូន
ការដើរ អាចជួយពង្រឹងសាច់ដុំត្រគាកឲ្យមានភាពរឹងមាំ ដែលធ្វើឲ្យការស្រាលកូនងាយស្រួល ឆាប់កើត និងកាត់បន្ថយការឈឺចាប់ផងដែរ។
៤.រក្សាទម្ងន់
មិនត្រឹមតែទម្ងន់របស់អ្នកម្តាយនោះទេ សូម្បីតែទារក ក៏អាគ្រប់គ្រងបានដែរ ដោយសារតែសកម្មភាពដើររាល់ថ្ងៃ។ អ្នកត្រូវចាំថា ការលើសទម្ងន់ក្នុងពេលមានផ្ទៃពោះអាចបណ្តោលឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែម ហើយទារក ថ្លោសជ្រុលពិបាកកើតថែមទៀត។ ហេតុនេះ សូមរក្សាទម្ងន់ឲ្យបានល្អ ដោយទម្លាប់ខ្លួនដើររាល់ថ្ងៃ។
៥.ជួយឲ្យអ្នកគេងលក់ស្រួល
ក្រៅពីអត្ថប្រយោជន៍ខាងលើ ការដើរក៏អាចជួយឲ្យស្ត្រីមានផ្ទៃពោះ គេងល់ស្រួលផងដែរ។ ហេតុនេះ សូមស្ត្រីមានផ្ទៃពោះទាំងឡាយព្យាយាមដើរឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ ដើម្បីទទួលបានប្រយោជន៍ចំពោះសុភាព៕