តើទារកក្នុងផ្ទៃ ចាប់ផ្ដើមចេះកម្រើកនៅពេលណា?

អ្នកម្តាយភាគច្រើនតែងតែមានសេចក្តីរំភើបជាខ្លាំង នៅពេលដែលឃើញកូននៅក្នុងផ្ទៃកម្រើក ឬធាក់ពេញពោះ។ នេះជារឿងធម្មតាដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះគ្រប់គ្នា ប្រសិនបើមិនមានបញ្ហាសុខភាពណាមួយកើតឡើងទេនោះ។ ប៉ុន្តែ តើស្ត្រីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងថា កូនក្នុងផ្ទៃចេះកម្រើកនៅពេលណា? តាមពិតទារកចេះកម្រើកនៅពេលដែលពួកគេវិវត្តរូបរាងបានពេញលេញ ប៉ុន្តែការកម្រើកកាន់តែខ្លាំងនៅពេលពួកគេមានអាយុច្រើនសប្តាហ៍បន្តិច។

តើទារកក្នុងផ្ទៃ ចាប់ផ្ដើមចេះកម្រើកនៅពេលណា?

១.ទារកនៅក្នុងផ្ទៃ ចាប់ផ្តើមកម្រើកនៅអាយុ ៧សប្តាហ៍ ប៉ុន្តែអ្នកម្តាយមិនទាន់មានអារម្មណ៍អាចដឹងពីចលនារបស់កូនឡើយ ព្រោះទារកនៅតូចនៅឡើយ ហើយមានកន្លែងទំនេរច្រើនដើម្បីកំរិលនៅក្នុងពោះដោយមិនប៉ះពាល់ជាមួយអ្នកម្តាយនោះទេ។

២.ការវិវត្តឈានដល់សប្តាហ៍ទី ១៨ទៅ២០ អ្នកម្តាយនឹងមានអារម្មណ៍ដឹងពីការរើបំរាស់របស់កូនក្នុងផ្ទៃ។ នៅពេលទារកមានអាយុ ២៤សប្តាហ៍ ពួកគេនឹងមានការកម្រើកជាប្រចាំ។

៣.ចលនាកម្រើករបស់ទារកនឹងមានកាន់តែខ្លាំង ប្រមាណជា ២០០ដងក្នុងមួយសប្តាហ៍។ ជាពិសេសក្នុងកំឡុងពេល ២០ទៅ២៣សប្តាហ៍ ប៉ុន្តែចលនារបស់ទារកមានភាពទៀងទាត់។

៤.នៅពេលទារកកម្រើមក្នុងដំណាក់កាលដំបូង អ្នកម្តាយនឹងមានអារម្មណ៍ដូចជា មានអ្វីញ័រនៅក្នុងពោះ ឬមានរលកទន់ភ្លន់នៅក្នុងពោះរបស់ពួកគេ។ ក្នុងត្រីមាសទី៣ ទារកនឹងមានការវិវត្តច្រើន ហើយបន្តការកម្រើកកាន់តែញឹកញាប់ ប៉ុន្តែនៅពេលជិតសម្រាលសកម្មភាពអាចថយចុះទៅវិញ។

ទោះជាយ៉ាងណា មានកត្តាមួយចំនួនដែលអាចបណ្តោលឲ្យទារកមានការកម្រើកតិច គឺការជក់បារី ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំងងុយគេងមួយចំនួន។ សូម្បីតែបញ្ហាស្ត្រេស ក៏ជះឥទ្ធិពលដល់ការសុខភាពរបស់អ្នកម្តាយ និងទារកមិនទាន់កើតដែរ។ ដូច្នេះអ្នកម្តាយ ត្រូវតែជៀសឲ្យឆ្ងាយពីបញ្ហាស្ត្រេស ក្នុងពេលពពោះ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top