គន្លឹះធម្មជាតិសាមញ្ញៗ ចំនួន ៥យ៉ាងជួយឱ្យម្តាយ និងកូនមានសុខភាពល្អពេលពពោះ

ការថែរក្សាខ្លួនឲ្យមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងជួយដល់ការអភិវឌ្ឍការលូតលាស់របស់ទារកមិនទាន់កើត។ ដូច្នេះអ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះព្យាយាមថែរក្សាទាំងសុខភាពរាងកាយ ក៏ដូចជាសុខភាពផ្លូវចិត្តផងដែរ។

ដើម្បីឲ្យមានសុខភាពល្អ តើត្រូវធ្វើដូចម្តេច?

១.អ្នកគួរតែទទួលទានបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ស្រូវសាលី និងអាហារដែលសម្បូរជាតិសរសៃ ឲ្យបានច្រើន ដើម្បីជៀសវាងការទល់លាមក។ ដោយសារតែអ័រម៉ូនមានការផ្លាស់ប្តូរ នឹងធ្វើឲ្យប៉ះពាល់ដល់ពោះវៀនធំរបស់អ្នកម្តាយ ដូច្នេះមានតែអាហារសម្បូរជាតិសរសៃទេទើបអាចជួយបាន។

២.អ្នកម្តាយគួរទទួលបានជាតិដែកពីសាច់ យ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍ តែមិនត្រូវញ៉ាំច្រើនពេកទេ។ ការទទួលទានជាតិដែកបានគ្រាប់គ្រាន់អាចជួយបំពេញតម្រូវការរាងកាយរបស់អ្នកម្តាយ និងទារកក្នុងផ្ទៃ។

៣.ដើម្បីជួយពង្រឹងដល់ខួរក្បាលរបស់ទារក អ្នកម្តាយត្រូវការអាស៊ីតខ្លាញ់អូមេហ្គា៣។ ប៉ុន្តែត្រូវជៀសវាងសណ្តោនសត្វខ្ចៅ ខ្ចង គ្រុំ…ព្រោះវាអាចឆ្លងបាក់តេរី listeria ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ម្តាយ និងទារក។

៤.ប្រសិនបើអ្នកម្តាយមានអាការៈក្អួតចង្អោរ ខ្ញីជាឱសថដ៏ល្អសម្រាប់បំបាត់រោគសញ្ញានេះ។ អ្នកអាចហាត់ខ្ញីស្រស់ៗមួយចំណិត ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ ហើយទទួលទានវាបន្តិចម្តងៗដើម្បីដោះស្រាយបញ្ហា។

៥.អ្នកត្រូវទទួលទានសារធាតុ fluoride ឲ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ណាស់ក្នុងការកសាងធ្មេញកូននៅក្នុងផ្ទៃ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top