ហេតុអ្វីបានជាកិច្ចការផ្ទះ៣យ៉ាងនេះ គួរឈប់ធ្វើនៅពេលមានផ្ទៃពោះ?

នៅក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីទាំងឡាយត្រូវការថ្នមខ្លួនជានិច្ច ដើម្បីគេចផុតពីហានិភ័យផ្សេងៗចំពោះកូនក្នុងផ្ទៃ។ សូម្បីតែការងារផ្ទះមួយចំនួនក៏មិនត្រូវធ្វើដែរ ទោះបីវាធ្លាប់តែជាបន្ទុករបស់អ្នកក៏ដោយ ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន។

លាងសម្អាតបង្អន់
ការលាងសម្អាតបន្ទប់ទឹកមិនមែនជាកិច្ចការធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវចង់ចាំ គឺការប្រើប្រាស់សាប៊ូលាងសម្អាតទើបគ្រោះថ្នាក់។ ជាតិអាស៊ីតនៅក្នុងទឹកសាប៊ូទាំងនោះ មានក្លិនខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នក ហើយធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈ។ មួយវិញទៀត អ្នកត្រូវប្រុងប្រយ័ត្ន ព្រោះការលាងសម្អាតបន្ទប់ទឹកវាអាចនៅជាប់ជាតិរអិលពីសាប៊ូ បណ្តោលឲ្យអ្នករអិលដួលយ៉ាងងាយ។

គក់សំលៀកបំពាក់
នៅពេលគក់សំលៀកបំពាក់ អ្នកត្រូវប្រើកម្លាំងយួរទឹកធ្ងន់ៗ ដែលអាចនាំឲ្យរលូតកូនបាន។ សូម្បីតែការហាលសំលៀកបំពាក់ក៏មានគ្រោះថ្នាក់ដែរ ព្រោះស្ត្រីត្រូវការឱនងើបញយៗ និងឈោងខ្ពស់ ដែលអាចប្រឈមនឹងការរបូតទងសុខ។

ជូតសម្អាតផ្ទះ
ការងារផ្ទះមួយទៀតដែលស្ត្រីគ្រប់រូបធ្វើរាល់ថ្ងៃគឺ ជូតសម្អាតផ្ទះសំបែង ក៏ប៉ុន្តែនៅពេលមានផ្ទៃពោះអ្នកគួរតែផ្អាកសិនទៅ។ ការជូតសម្អាតផ្ទះ ត្រូវការប្រើប្រាស់ផលិតផលគីមី ដូចជាទឹកលាងឥដ្ឋការ៉ូ ឬទឹកបាញ់កញ្ចាក់ ដែលអាចធ្វើឲ្យអ្នកមានប្រតិកម្មស្បែក។ ជាពិសេស នៅពេលជូតសម្អាតអ្នកត្រូវប្រើកម្លាំងខ្លាំង និងចលនាច្រើន ដែលធ្វើឲ្យអ្នកប្រឈមនឹងការឈឺសន្លាក់។

យកល្អស្ត្រីមានផ្ទៃពោះទាំងឡាយ គួរតែទុកការងារទាំងប៉ុន្មាននេះឲ្យស្វាមីធ្វើជាបណ្តោះអាសន្នសិនទៅ ទំរ៉ាំតែទារកក្នុងផ្ទៃចាប់កំណើត ហើយអ្នកមានសុខភាពរឹងមាំឡើងវិញ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top