សាកល្បងប្រើប្រាស់វិធីទាំងនេះ ដើម្បីទប់ទល់អាការៈចាញ់កូន

ក្រុមអ្នកជំនាញបានបង្ហាញថា ខណៈដែលចាញ់កូនមិនបង្កឲ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃនោះទេ ប៉ុន្តែបើស្រីមានផ្ទៃពោះបណ្តែតបណ្តោយឲ្យអាការៈនេះកើតឡើងធ្ងន់ធ្ងរពេក អាចធ្វើឲ្យខ្លួនខ្សោះជាតិទឹក និងខ្សោយ។

ទោះជាយ៉ាងណា បើយោងតាមបានឲ្យដឹងថា ការអាការៈចាញ់កូន អាចដោះស្រាយបាន ប្រសិនស្ត្រីមានផ្ទៃពោះទាំងអនុវត្តដូចខាងក្រោម៖

១/ ស្ត្រីមានផ្ទៃពោះគួរទទួលទានតិចៗ តែឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ ទម្លាប់មួយនេះ អាចកាត់បន្ថយការចាល់ជាតិអាស៊ីតក្នុងក្រពះ និងទប់ស្កាត់ការក្អួតចង្អោរ។
២/ ការស្រេកឃ្លានគឺជារឿងធម្មតាមួយរបស់ស្ត្រីមានផ្ទៃពោះទាំងឡាយ ក៏ប៉ុន្តែបើអ្នកចេះតែបណ្តោលខ្លួនទៅតាមចិត្តដែលនឹងឃើញ អ្នកអាចចាញ់កូនកាន់តែខ្លាំង។ ដូច្នេះការបរិភោគអាហារដែលមានផាសុខភាព និងកំណត់បរិមាណ គឺជារឿងដ៏ល្អបំផុត។
៣/ រៀងរាល់មុនពេលចូលគេង ស្ត្រីមានផ្ទៃពោះអាចបរិភោគអាហារណាដែលសម្បូរប្រូតេអ៊ីន និងកាបូនអ៊ីដ្រាត ដូចជា ក្រែមទឹកដោះគោ គ្រាប់ធញ្ញជាតិនានា… ដើម្បីជួយទប់ស្កាត់អាការចង្អោរនៅពេលព្រឹកឡើង។
៤/ ទម្លាប់ទទួលទានទឹកផ្លែឈើ និងទឹកត្រជាក់ គឺជាវិធីដ៏ប្រសើរបំផុតសម្រាប់ដោះស្រាយបញ្ហាធ្វើទុក្ខនៅពេលព្រឹក។ ហេតុនេះ អ្នកអាចបន្ថែមទឹកកអនាម័យមួយចំនួនទៅក្នុងទឹកផ្លែឈើ រួចទទួលបន្តិចម្តងៗតាមដំណើរ។
៥/ ផ្លែឈើដែលអាចជួយសង្គ្រោះអ្នកពីការចាញ់កូនបាន គឺក្រូចឆ្មា ក្រូចពណ៌លឿង ឬពពួកក្រូចផ្សេងៗទៀត។ មិនតែប៉ុណ្ណោះផ្លែឈើប្រភេទនេះ មានអត្ថប្រយោជន៍សម្រាប់សុខភាពទារកនៅក្នុងផ្ទៃ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top