ស្រ្តីពរពោះផឹកទឹកច្រើន ល្អចំពោះសុខភាពខ្លួន និងទារក

ស្រ្តីដែលផឹកទឹកច្រើនខុសប្រក្រតីក្នុងអំឡុងពេលពរពោះមិនមែនជាបញ្ហានោះទេ ផ្ទុយទៅវិញវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពម្ដាយ និងទារក។

ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ស្រ្តីពរពោះដែលផឹកទឹកច្រើន៖ 

– ជួយស្រូបយកជីវជាតិអាហារ និងដឹកជញ្ជូនជីវជាតិអាហារទៅកាន់ទារក

– ជួយដេញជាតិពុលចេញពីរាងកាយ

– ជួយទប់ស្កាត់ការឆ្លងមេរោគតាមបំពង់ទឹកនោម

– ជួយប្រយុទ្ធប្រឆាំងនឹងការវិលមុខ និង អស់កម្លាំងល្ហិតល្ហៃ

– ជួយទប់ស្កាត់ការរលាកស្បូន។

– ជួយជំរុញគុណភាពទឹកភ្លោះដែលចាំបាច់សម្រាប់ទារក

ចំណាំ៖ ស្រ្តីពរពោះ គួរតែផឹកទឹកធម្មតា និងទឹកផ្លែឈើធម្មជាតិឱ្យបានច្រើន ដើម្បីសុខភាពរបស់ខ្លួន និងការលូតលាស់របស់ទារកក្នុងផ្ទៃ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top