សីហា – Daily Wellness

តិចនិចងាយៗក្នុងការសម្រកខ្លាញ់ក្បាលពោះ យ៉ាងមានប្រសិទ្ធភាព និងចំណាយពេលតិចបំផុត
រាង​ស្អាត ស្លៀកពាក់​អ្វី​ក៏​សម​គឺជា​បំណងប្រាថ្នា​របស់​នារី​គ្រប់រូប ហេតុនេះ​ការថែរក្សា​រូបរាង​ឱ្យ​ស្វែ​ល​ស្រ​ឡូ​ន​ស្អាត​គឺជា​អ្វីដែល​នារី​ភាគច្រើន​តែង​យកចិត្តទុកដាក់។ វិធី​នៃ​ការកាត់បន្ថយ​សារជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ជាច្រើន​ត្រូវបាន​យកមកអនុវត្ត ប៉ុន្តែ​មាន​ពេលខ្លះ​អ្នក​អាច​នឹងត្រូវ​ចំណាយពេល​វេលា​យូរ​ក្នុងការ​អនុវត្ត តែ​បែរជា​មិន​ទទួលបាន​ផ្លែផ្កា​ទៅវិញ។ តាមរយៈ​វិធី​ដែល Daily Wellness ផ្តល់ជូន​ខាងក្រោម​នេះ អ្នក​ចំណាយពេល​តិចជាង 5នាទី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព។

វិធីអនុវត្ត

ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​សុទ្ធ 1ស្លាបព្រា​កាហ្វេ​ លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ 2ស្លាបព្រា​កាហ្វេ (បើ​អាចយ​កវា​ទៅ​ដាក់​កម្តៅ​ឱ្យ​ក្តៅ​បន្តិច​កាន់តែ​ប្រសើរ) មក​ទទួលទាន​រៀងរាល់​ពេល​ភ្ញាក់​ពី​ដំណេក​នាពេល​ព្រឹក​ព្រលឹម មុន​ទទួលទាន​អាហារ​ពេលព្រឹក និង​ក្រោយពេល​ទទួលទាន​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​រួច​តែប៉ុណ្ណោះ អ្នកនឹង​ទទួលបាន​នូវ​រូបរាង​ដ៏​ស្រ​ឡូ​ន​ស្អាត មិនមាន​ខ្លាញ់​នៅ​ក្បាលពោះ​ដ៏​គួរឱ្យ​ស្អប់​នោះទេ។

បើ​ងា​កមក​គិត​ទៅដល់​ពេលវេលា​នៃ​ការ​លាយ​ទឹកឃ្មុំ និង​ទឹកក្រូច​ឆ្មារ​វិញ យើង​សង្កេតឃើញថា វា​មាន​រយៈពេល​ខ្លី​បំផុត គឺអាច​នឹងមិន​ដល់ 5នាទី​ផង តែ​ប្រសិទ្ធភាព​របស់​វា​គឺ​លើសពី​ការគិត​របស់​អ្នក​ទៅទៀត​ចំពោះ​ការ​សម្រក​ខ្លាញ់​ក្បាលពោះ។ វិធីសាស្ត្រ​ផ្សេងទៀត​ដែល​អ្នក​អាច​សាកល្បង ដើម្បីឱ្យ​ខ្លាញ់​នៅ​បរិវេណ​ក្បាលពោះ​រាបស្មើ​នោះ​គឺ ការ​ទទួលទាន​ផ្លែឈើ​មួយចំនួន​ដូចជា ផ្លែ​ប្លូ​បឺ​រី ផ្លែ​ប៊័រ ផ្លែ​ប៉ោម ផ្លែក្រូច ផ្លែ​ចេក ផ្លែ​ម្នាស់ ផ្លែ​ល្ហុង​ទុំ និង​ផ្លែ​ទទឹម​ជាដើម។

បន្ថែម​ពីលើ​ការ​ទទួលទាន​ទឹកឃ្មុំ ឬ​ផ្លែឈើ​មួយចំនួនខាងលើនេះ អ្នក​គួរតែ​ចំណាយពេល 5នាទី​បន្ថែម​ពីលើ​ទម្លាប់​ហាត់ប្រាណ​ដែល​អ្នក​ធ្លាប់ធ្វើ​ពីមុនមក ដោយ​ចាប់ផ្តើម​អនុវត្ត​នូវ​របៀប​ហាត់ប្រាណ​ដែល​អាចជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​ដូចជា ការ​ជិះ​កង់ ការ​ហែល​ទឹក និង​ការហាត់​ប្រាណ​ជាមួយ​បាល់​ជាដើម។ បន្ទាប់ពី​បាន​អាន​ពី​វិធីសាស្ត្រ ខ្លីៗខាងលើ​ហើយ​នោះ Daily Wellness សង្ឃឹមថា មិត្តនារីៗដែលមាន​បញ្ហា​ខ្លាញ់​ក្បាលពោះ ឬនារីៗដែល​ចង់​សម្រក​ទម្ងន់​ទាំងអស់ អាច​ចាប់ផ្តើម​អនុវត្តតាម​វិធី​នេះ​បាន ដើម្បី​ប្តូរ​ពី​ក្បាល​ពោះធំ​មាន​ខ្លាញ់​ច្រើន មកជា​ក្បាលពោះ​ដែល​រាបស្មើស្រស់ស្អាត​ដូច​តារា​ម៉ូ​ឌែ​ល​វិញ៕