របៀបលាងសម្អាតដៃរបស់កូនៗដើម្បីចៀសវាងកើតជំងឺផ្ដាសាយ

ការលាងដៃពិតជាសំខាន់ណាស់ ព្រោះវាជាផ្នែកមួយដែលអាចធ្វើឱ្យអ្នកចៀសផុតពីជំងឺផ្តាសាយ ជាពិសេសកូនៗរបស់អ្នក។ ការលាងសម្អាតដៃក៏ត្រូវតែប្រើវិធីត្រឹមត្រូវក្នុងការលាងដៃឱ្យកូន ទើបគេមិនមានជំងឺផ្តាសាយនេះ។ ដូចនេះតើមានរបៀបណាខ្លះទៅ?

  • ដំបូងអ្នកត្រូវតែឱ្យកូនលាបាតដៃទាំងពីរ រួចម្រាមដៃផ្គុំចូលគ្នា ហើយត្រដុសដៃទាំងសងខាងចូលគ្នា។
  • បន្ទាប់មកអ្នកត្រូវតែប្រាប់កូនឱ្យយកបាតដៃម្ខាងមកត្រដុសខ្នងដៃម្ខាងទៀត ដោយប្តូរគ្នាត្រដុសទៅមក។
  • ក្រោយពេលដែលដុសខ្នងដៃរួច អ្នកត្រូវតែប្រើម្រាមដៃទាំងសងខាងដើម្បីដុសប្រលោះនៃម្រាមដៃនីមួយៗឱ្យបានស្អាត។
  • បន្ទាប់មកទៀតអ្នកត្រូវតែឱ្យកូនកោងម្រាមដៃរបស់គេ រួចយកមកត្រដុសនៅដៃម្ខាងទៀតរបស់កូន ដោយដៃម្ខាងក្តាប់ ដៃម្ខាងទៀតលា ហើយយកដៃដែលក្តាប់មកត្រដុសនៅដៃដែលលា ដោយប្តូរដៃទៅវិញទៅមក។
  • ក្រោយពេលដែលធ្វើតាមចលនាទី៤រួច អ្នកអាចឱ្យកូនយកដៃស្តាំរបស់គេយកមកកាន់មេដៃខាងឆ្វេងរបស់គេ រួចត្រដុសវាឱ្យស្អាត ទើបប្តូរមកចង្អុរដៃ ដៃកណ្តាល ដៃនាង និងកូនដៃ។
  • ចុងក្រោយ អ្នកត្រូវឱ្យកូនយកចុងម្រាមដៃរបស់គេទាំងអស់ដាក់នៅបាតដៃខាងឆ្វេង រួចបង្វិលចុះឡើងដើម្បីឱ្យមេរោគទាំងអស់ចេញមកក្រៅ នោះទើបកូនមិនងាយមានជំងឺផ្តាសាយ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top