ទាំងនេះគឺជាវិធីជួយបំបាត់បញ្ហាក្លិនមាត់

មូលហេតុចម្បងដែលបណ្តោលឲ្យអ្នកកើតមានក្លិនមាត់មិនល្អ គឺមកពីភាពស្ងួតនៅក្នុងមាត់ ជាពិសេសនៅពេលដែលអ្នកគេង។ កង្វះជាតិសំណើមនេះហើយ ដែលបង្កឲ្យបាក់តេរីអាក្រក់មានឱកាសលូតលាស់នៅក្នុងមាត់បានយ៉ាងលឿន។

ដូច្នេះ ដើម្បីដោះស្រាយបញ្ហាក្លិនមាត់មិនល្អ អ្នកគួរតែអនុវត្តតាមវិធីខាងក្រោម៖

គន្លឹះទី១៖ សម្អាតធ្មេញឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។
គន្លឹះទី២៖ ជំរុញឲ្យមានលំហូរទឹកមាត់ ដោយការទំពារស្ករកៅស៊ូមានជាតិស្ករតិច។
គន្លឹះទី៣៖ ព្យាយាមបរិភាគអាហារដែលសម្បូរជាតិសរសៃ ដើម្បីបញ្ចេញបាក់តេរីចេញពីក្នុងមាត់។
គន្លឹះទី៤៖ ប្រើទឹកអនាម័យកម្ចាត់ក្លិនមាត់ដែលមានគុណភាពល្អ។
គន្លឹះទី៥៖ ឈប់ជក់បារី និងសេពគ្រឿងស្រវឹង។
គន្លឹះទី៦៖ ទទួលទានទឹកតិចៗពេញមួយថ្ងៃ ដើម្បីការពារមាត់ស្ងួត។
គន្លឹះទី៧៖ ត្រូវដង្ហើមតាមច្រមុះ មិនមែនតាមមាត់ឡើយ។
គន្លឹះទី៨៖ ជៀសវាងយកផលិតផលទឹកដោះគោធ្វើជារបបអាហារ។

សូមព្យាយាមអនុវត្តតាមគន្លឹះខាងលើនេះជាប្រចាំ មាត់របស់អ្នកនឹងលែងមានបញ្ហាធំក្លិនទៀតហើយ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top