សំបកចេកមានអត្ថប្រយោជន៍អស្ចារ្យដល់ទៅ ៥យ៉ាង

ចេក ជាផ្លែឈើធម្មជាតិដែលគេទទួលស្គាល់ថា ពិតជាមានអត្ថប្រយោជន៍យ៉ាងក្រៃលែងចំពោះសុខភាព និងសម្រស់ ក៏ប៉ុន្តែមនុស្សមួយចំនួន​មិនទាន់ដឹង​អំពីគុណសម្បត្តិ​ទាំងនោះឡើយ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៥យ៉ាង ដែលគ្រប់គ្នានឹកស្មានពុំដល់៖

១.ជួយឲ្យធ្មេញសស្អាត ដោយគ្រាន់តែយកវាមកត្រដុសមួយថ្ងៃ៣ដង។

២.កម្ចាត់បញ្ហាឬសនៅលើផ្ទៃស្បែក ដោយគ្រាន់តែយកវាមកត្រដុស រួចបិទពីចំនួន១៥នាទី ហើយមួយថ្ងៃអនុវត្តឲ្យបាន៣ដង។

៣.អាចកម្ចាត់បញ្ហាមុន និងស្នាមជ្រួញ ដោយយកវាមកបិទកន្លែងដែលមានបញ្ហារយៈពេល៣០នាទី ហើយមួយថ្ងៃអនុវត្ត៣ដង។
៤.បំបាត់អាការរមាស់ក្រោយមុសខាំ ដោយយកវាមកត្រដុសថ្នមៗមួយសន្ទុះបញ្ហានឹងបាត់ភ្លាម។៥.ការពារភ្នែកពីកាំរស្មី UV ដោយយកវាមកបិទពីលើភ្នែកឲ្យបាន១៥នាទី។

សូមចាំថា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវប្រើសំបកចេក ដែលទើបតែបកភ្លាមៗ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top