ការចាយលុយគ្មានអ្វីពិបាកនោះទេ ប៉ុន្តែការរកលុយវិញទើបជាការលំបាក ដូច្នេះប៉ាម៉ាក់ថ្មោងថ្មីមិនគួរខ្ចេះខ្ចាយក្នុងការចំណាយប្រាក់ទៅលើសំភារៈខុសគោដៅនោះទេ។ ខាងក្រោមនេះ គឺជាវិធីជួយសន្សំសំចៃប្រាក់ក្នុងការទិញរបស់របបរសម្រាប់កូន៖
១.រៀបចំផែនការទិញ
ចាប់ផ្តើមពីការសរសេរបស់ដែលត្រូវទិញនៅក្នុងក្រដាស់ ដើម្បីបង្កើតគោលដៅ និងគ្រប់គ្រងថវិការកុំឲ្យវង្វេងទិញរបស់អ្វីផ្សេងដែលមិនត្រូវគោលដៅ។
២.ពិនិត្យមើលតម្លៃមុនពេលទិញ
មុននឹងសម្រេចទិញរបស់អ្វីមួយ ហើយប្រគល់ប្រាក់ឲ្យទៅអ្នកលក់ អ្នកត្រូវដើរមើលផលិតផលតាមទីផ្សារជាមុនសិន ព្រោះមានកន្លែងខ្លះអាចមានតម្លៃខុសគ្នា។ ការដើរជ្រេមើលរបស់របរមុននឹងទិញ អាចធ្វើឲ្យអ្នកទិញរបស់បានគ្រប់ចំនួន ហើយសល់លុយក្នុងហោប៉ៅថែមទៀត។
៣.ការទិញរបស់នីមួយៗគួរតែទិញតាមវិធីផ្សេងគ្នា
ប្រសិនបើវាជារបស់ដែលត្រូវប្រើយូរអង្វែង ហើយត្រូវការប្រើប្រាស់ច្រើន ដូចជាក្រណាត់ កន្ទប ស្រោមជើងស្រោមដៃ ខោអាវ ។ល។ គួរតែទិញឲ្យមានទំហំធំជាងខ្លួនទារកបន្តិច ទើបទារកអាចពាក់បានយូរ។ ម្យ៉ាងទៀតរបស់ខ្លះគួរតែទិញជាសំណុំ ឬជាឈុត ដើម្បីកាត់បន្ថយការរបស់ថ្មីចូល ក៏ដូចជាកាត់បន្ថយការចំណាយប្រាក់ផងដែរ។
៤.ពិចារណាចំពោះការទិញតាមអ៊ីនធើណែត
សព្វថ្ងៃនេះ ការលក់តាមអ៊ីនធើណែតមានតម្លៃខុសគ្នាស្ទើរតែពាក់កណ្តោល ដោយសារតែអាជីករមិនមានថ្លៃឈ្នួល និងមានការប្រកួតប្រជែញគ្នាខ្លាំង ធ្វើឲ្យការលក់របស់ធូរថ្លៃជាងមុន។ ដូច្នេះអ្នកអាចពិចារណាចំពោះការទិញរបស់តាមអ៊ីនធើណែត ដែលអាចទទួលយកបាន និងសន្សំសំចៃប្រាក់ច្រើន។
សម្រាប់អ្នកម៉ាក់ដែលកំពុងតែស្វែងរកវិធីជួយគ្រួសារក្នុងការសន្សំប្រាក់ទិញរបស់របស់ឲ្យកូនតូច គួរតែអនុវត្តវិធីទិញដូចខាងលើ៕