ផ្លែឈើ៥មុខ កុំទទួលទានច្រើនពេកនៅពេលល្ងាច ប្រយ័ត្នមានបញ្ហាសុខភាព

គ្រប់ផ្លែឈើទាំងអស់សុទ្ធតែផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ក៏ប៉ុន្តែមានផ្លែឈើមួយចំនួនអាចផ្តល់ទុក្ខទោសដោយរាងកាយទៅវិញ ឬបាត់បង់ប្រយោជន៍ប្រសិនបើអ្នកបរិភោគខុសពេលវេលា។ ហេតុនេះហើយ អ្នកគួរតែកាត់បន្ថយការបរិភោគផ្លែឈើមួយចំនួនដូចខាងក្រោម៖

ផ្លែស្វាយ
កម្រិតជាតិស្ករខ្ពស់នៅក្នុងផ្លែស្វាយ គឺជាមូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម និងជាតិខ្លាញ់ក្នុងឈាម។ ដូច្នេះ ហាមបរិភោគផ្លែស្វាយនៅពេលល្ងាចច្រើនពេក ដើម្បីជៀសវាងការប្រមូលផ្តុំជាតិស្ករនៅក្នុងរាងកាយកាន់តែច្រើន។

ផ្លែស្រកានាគ
ស្រកានាគ មានផ្ទុកកម្រិតជាតិស្ករខ្ពស់ស្រដៀងនឹងផ្លែស្វាយដែរ។ នេះជាមូលហេតុដែលអ្នកពុំគួរញ៉ាំច្រើននៅពេលល្ងាចច្រើនពេកនោះទេ ព្រោះវាអាចបង្កឲ្យកើតជំងឺពោះវៀន ជំងឺរាគរូស និងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងជាតិស្ករក្នុងឈាម។

ផ្លែមង្ឃុត
អ្នកគួរតែបរិភោគមង្ឃុតជាបង្អែម ឬជាអាហារសម្រន់នៅពេលថ្ងៃ ប៉ុន្តែអ្នកគួរជៀសវាងក្នុងពេលល្ងាច។ ព្រោះតែសារធាតុ Xathone នៅក្នុងមង្ឃុតអាចបង្កឲ្យមានការរំខានដល់ការគេងប៉ះពាល់ដល់គុណភាពនៃការគេង និងមានអារម្មណ៍ធុញថប់នៅថ្ងៃបន្ទាប់។

ផ្លែម្នាស់
ម្នាស់មានកម្រិតជាតិស្ករខ្ពស់ ដែលមានភាពអវិជ្ជមានដល់អ្នកជំងឺត្រងនោម ឬជំងឺដែលទាក់ទងនឹងជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត វាមានផ្ទុកអាស៊ីតកម្រិតខ្ពស់ ដែលអាចបង្កឲ្យមានការឈឺក្រពះ ប្រសិនបើអ្នកបរិភោគនៅពេលល្ងាច។

ផ្លែប៊ឺរ
ប្រសិនបើអ្នកញ៉ាំនៅពេលល្ងាច ដុំខ្លាញ់នៅក្នុងផ្លែប៊ឺរនឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់រាងកាយ ជាពិសេសអ្នកដែលមានសម្ពាធឈាមខ្ពស់៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top