សុភាពនារីទាំងឡាយ ដែលកំពុងមានកង្វល់ចំពោះរាងធាត់ ដែលបណ្ដាលមកពី ការទទួលទានអាហារធ្វើឱ្យធាត់ ឬមានបញ្ហាធាត់ពីកំណើតមកក៏ដោយ ព្រោះថា ថ្ងៃនេះបញ្ហាធាត់ មានរាងមិនស្អាត មិនមែនជាបញ្ហាសម្រាប់នារីយើងទៀតទេ។
តើធ្វើយ៉ាងម៉េចទៅ? ថ្ងៃនេះ Daily Wellness មានរូបមន្ដពិសេសក្នុងការធ្វើភេសជ្ជសម្រកទម្ងន់ ដោយប្រើ plain yogurt ឬទឹកដោះគោយ៉ាអួ ឬម៉្យាងទៀតហៅថា ទឹកដោះគោជូរ យកមកលាយជាមួយនឹងទឹកសូដា ដែលវាជាភេស្ជជៈជួយចម្អែតក្រពះ និងជួយឱ្យរាងកាយរឹងមាំ មានសុខភាពល្អ។ ជាដំបូងឡើយ យើងគួរតែយល់ដឹងពី plain yogurt ជាមុនសិន ។
plain yogurt ជាទឹកដោះគោជូរធម្មតា ដែលផលិតចេញពីទឹកដោះគោ ហើយឆ្លងកាត់ការផ្អាប់ទុកឱ្យមានរសជាតិជូរ ទើបត្រូវបញ្ជាក់ថា វាមានរសជាតិជូរតាមបែបធម្មជាតិសុទ្ធៗ។ ដូច្នោះហើយផលប្រយោជន៍ និងគុណសម្បត្តិរបស់ ទឹកដោះគោជូរ គឺមានសារធាតុចិញ្ចឹមជាច្រើន ដូចជា ប្រូតេអ៊ីន ដែលជួយឱ្យក្រពះឆាប់ឆ្អែតលឿន ហើយស័ក្តសមសម្រាប់នារីដែលកំពុងសម្រកទម្ងន់ផងដែរ។ មិនតែប៉ុណ្ណោះទេ វានៅមានសារជាតិ កាបូនអ៊ីដ្រាត និង កាល់ស្យូម នៅរួមផ្សំគ្នាទៀតផង។
គ្រឿងផ្សំដែលត្រូវត្រៀមមាន ៖ ទឹកដោះគោ plain yogurt 1 កែវ និងទឹកសូដា សមគួរតាមចំណូលចិត្ត។
វិធីធ្វើភេសជ្ជ៖ លាយទឹកគោជូរ 1 កែវ ជាមួយទឹកសូដា កូរឱ្យសព្វ រួចទទួលទានជារៀងរាល់ព្រឹក បន្ទាប់ក្រោកពីដំណេក ព្រោះថា ទឹកដោះគោជូរ និងជួយដល់ប្រព័ន្ធរំលាយអាហារនាពេលព្រឹកបានល្អ ឱ្យជួយឱ្យក្រពះមិនឃ្លានអាហារ ហើយទឹកសូដាវិញ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនាពេលព្រឹកព្រលឹម៕