តើអ្នកណាខ្លះចូលចិត្តញ៉ាំផ្លែស្រកានាគ? ផ្លែស្រកានាគ មិនត្រឹមតែជាផ្លែឈើដែលគេទុកគ្រាន់បរិភោគលេង ក្រោយពេលបាយ រួចនោះទេ វាក៏ជាឱសថធម្មជាតិដ៏អស្ចារ្យបំផុតសម្រាប់ការពារជំងឺមួយចំនួនផងដែរ ប្រសិនបើអ្នកញ៉ាំរាល់ថ្ងៃ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដល់អស្ចារ្យដែលបានមកពីការទទួលទានផ្លែស្រកានាគ៖
កាត់បន្ថយជំងឺមហារីក
ស្រកានាគពណ៌ក្រហម មានផ្ទុកសារធាតុ Lycopene ដែលមានសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។ លើសពីនេះសារធាតុ Lycopene ក៏អាចជួយការពារការអភិវឌ្ឍនៃកោសិកាមហារីកសុដន់ និងមហារីកសួតផងដែរ។
ការពារភ្នែក
ផ្លែស្រកានាគ មានឥទ្ធិពលអាចជួយការពារភ្នែកពីជំងឺដក់ទឹកក្នុងភ្នែក ភ្នែកឡើងបាយ ប្រសិនបើអ្នកបានញ៉ាំរាល់ថ្ងៃ។
ពង្រឹងសរសៃឈាមបេះដូង
គ្រាប់ស្រកានាគ មានផ្ទុកជាតិអាស៊ីតខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦ ដែលអាចជួយកែលម្អភ្នែក ប្រឆាំងនឹងភាពចាស់ ការពារប្រព័ន្ធសរសៃឈាមបេះដូង។
ជួយពង្រឹងឆ្អឹង និងកោសិកាឲ្យមានសុខភាពល្អ
ផ្លែស្រកានាគ មានជាតិកាល់ស្យូម ជាតិដែក ផូស្វ័រ ជាច្រើន។ កាល់ស្យូមអាចជួយពង្រឹងឆ្អឹង និងធ្មេញ ហើយជាតិដែកមានសារៈសំខាន់ចំពោះកោសិកាឈាមក្រហម និងជួយដឹកជញ្ជូនអុកស៊ីសែនទៅទូទាំងរាងកាយ។
ផ្តល់វីតាមីន B និង C
វីតាមីណ B អាចជួយបំលែងអាហារទៅជាថាមពល ផ្តល់ថាមពល ថែរក្សាស្បែក និងខួរក្បាលឲ្យមានភាពសកម្ម។ ចំណែកឯវីតាមីនC អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងជំរុញដល់ការព្យាបាលរបួសឲ្យឆាប់ជាសះស្បើយ៕