ទឹកផ្លែឈើពិតជាមានប្រយោជន៍សម្រាប់កុមារ ប៉ុន្តែត្រូវញ៉ាំឱ្យត្រូវពេលវេលា

តាម​ការសិក្សា​មួយ​បាន​ព្រមាន​ថា កុមារ​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​មួយ​កែវ​នៅពេល​ព្រឹក​ព្រលឹម អាច​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​ធាត់​ច្រើនជាង​កុមារ​ដែល​មិនបាន​ទទួលទាន ១,៥ដង។ លើសពីនេះទៅទៀត កុមារ​ដែល​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ក៏​ប្រឈម​នឹង​ជំងឺ​ធាត់​ដូចគ្នា ដោយសារតែ​ពួកគេ​ត្រូវការ​ញ៉ាំ​អាហារសម្រន់​ច្រើន​នៅពេល​ថ្ងៃ។

ថ្វីបើ​ទឹក​ផ្លែឈើ​ត្រូវបានគេទទួលស្គាល់​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព​ក៏ដោយ ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់ និង​កាឡូរី​ច្រើន ដែល​មិនល្អ​សម្រាប់​កុមារ​ទទួលទាន​នៅពេល​ព្រឹក​ឡើយ។

ការស្រាវជ្រាវ​ពីមុន​បាន​បង្ហាញថា ទឹក​ផ្លែឈើ​ចំនួន ៣៥០មី​លី​លីត្រ អាចមាន​ជាតិ​ស្ករ​រហូតដល់ ៩ស្លាបព្រា​កាហ្វេ នេះ​បើ​យោងតាម​សារ​ព័ត​មាន Dailymail។

ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល់ Vienna School of Medicine បាន​សាកល្បង ការ​ញ៉ាំ​អាហារ​ពេលព្រឹក​របស់​កុមារ​ចំនួន ៦៥០នាក់ និង​បាន​ប្រៀបធៀប​ទម្ងន់ ព្រមទាំង​កម្ពស់​បរស់​ពួកគេ។ លទ្ធ​ផ​រកឃើញថា កុមារ​ចំនួន ២៩ភាគរយ កើត​បញ្ហា​លើស​ទម្ងន់ ឬ​ធាត់។

កុមារ​ដែល​ទទួលទាន​ទឹក​ផ្លែឈើ នៅពេល​ព្រឹក អាច​ជួប​បញ្ហា​លើស​ទម្ងន់​រហូតដល់​ទៅ ៤០ភាគរយ។ ចំណែកឯ​កុមារ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក គឺមាន៤នាក់ ក្នុងចំណោម​កុមារ ១០នាក់ នៅក្រោម​អាយុ ១៣ឆ្នាំ ដែល​កើត​ជំងឺ​ធាត់​ដូចគ្នា។

វេជ្ជបណ្ឌិត Maria Luger ដែលជា​អ្នកដឹកនាំ​ការសិក្សា​នេះ បានផ្តល់​ដំបូល​ន្មា​ន​ដល់​ឪពុកម្តាយ គ្រប់រូប​កាត់បន្ថយ​ការប្រើប្រាស់​ស្ករ​សម្រាប់​អាហារ​ពេលព្រឹក​របស់​កុមារ ជាពិសេស​ការទទួល​ទាន​ទឹក​ផ្លែឈើ​តែម្តង។ ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កុមារ​ធាត់​នោះទេ វា​ក៏​អា​ចប​ណ្តោ​ល​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ ជំងឺ​បេះដូង និង​កើត​មហារីក ទៅ​ថ្ងៃ​អ​នា​គត់​ផងដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top