ការម៉ាស្សា គឺជាវិធីសាស្ត្រមួយដែលអាចជួយបំបាត់ភាពតានតឹង និងធ្វើឲ្យរាងកាយសម្រាកបានស្រួល។ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា មិនត្រឹមតែការម៉ាស្សារាងកាយទេដែលមានប្រយោជន៍ សូម្បីតែការម៉ាស្សាកជើងដោយប្រើម្រាមដៃ៤ លុញអង្អែលៗខាងលើស្មងជើងផ្នែកខាងក្នុង អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងក្រៃលែង។
តិចនិចក្នុងការម៉ាស្សានេះ អ្នកជំនាញបានផ្តល់អនុវសាន៍ឲ្យអនុវត្តម្តង ១០នាទី ជារៀងរាល់យប់មុនពេលគេង ព្រោះវាអាចជំនួយដល់សុខភាពច្រើនយ៉ាង។
- ជួយគ្រប់គ្រងការមករដូវ បានទៀងទាត់
- ជួយជំរុញដល់ចលនាឈាមរត់ក្រោមស្បែកធ្វើឲ្យសម្រស់ក្មេងជាងវ័យ
- បង្កើនចំណង់ផ្លូវភេទ
- ជួយបង្កើនមុខងារក្រពេញអូវែ និងស្បូន ធ្វើឲ្យស្ត្រីឆាប់មានកូន
- កម្ចាត់បញ្ហាហើមពោះវៀន និងបញ្ហារំលាយអាហារ
ទោះជាយ៉ាងណា ទន្ទឹមនឹងការម៉ាស្សាកជើងនេះ អ្នកក៏គួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីពង្រឹងសុខភាពឲ្យកាន់តែរឹងមាំ៕