បើមិនទាន់ញ៉ាំបាយទេ កុំទទួលទានរបស់ទាំងអស់នេះឱ្យសោះ

ដោយសារតែភាពមមាញឹកជាមួយការងារខ្លាំងពេក មនុស្សមួយចំនួនមិនសូវខ្វល់ខ្វាយជាមួយនឹងអាហារពេលព្រឹកនោះទេ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា អាហារពេលព្រឹក ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព បើរំលងយូរៗទៅវានឹងបង្កផលលំបាកផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ បើមិនទាន់បានញ៉ាំអាហារពេលព្រឹកទេ អ្នកពុំគួរធ្វើរឿងប៉ុន្មានចំណុចនេះឡើយ ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់ក្រពះ នឹងប្រព័ន្ធរំលាយអាហារ។

1) លេបថ្នាំប្រឆាំងនឹងការរលាក
ថ្នាំអាស្ពីរីន ថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំប្រឆាំងការរលាក មិនត្រូវលេបទាំងពោះទទេបាននោះទេ។ វាមិនត្រឹមតែកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំនោះទេ ប៉ុន្តែវាក៏អាចបណ្តោលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ (ដូចជាហូរឈាមក្នុងក្រពះ ពោះវៀន…)។

2) ផឹកកាហ្វេ
សូម្បីតែកាហ្វេគ្មានជាតិកាហ្វេអ៊ីន ក៏អាចជួយពន្លឿនដល់ការផលិតទឹកអាស៊ីតក្នុងក្រពះ ដែលអាចបណ្តោលឲ្យក្រហាយទ្រូង និងមានបញ្ហាប្រព័ន្ធរំលាយអាហារ បើអ្នកផឹកនៅពោះទទេ។ ជាពិសេស នៅពេលអ្នកមិនញ៉ាំអាហារពេលព្រឹក ហើយផឹកកាហ្វេយកតែម្តង អាចនាំឲ្យមានកង្វះ serotonin និងងងុយគេងពេញមួយថ្ងៃ។

3) គ្រឿងស្រវឹង
ប្រសិនបើអ្នកផឹកស្រា នៅពេលមិនទាន់មានអ្វីចូលពោះសោះ វាអាចនាំឲ្យឈឺក្រពះ និងជាតិស្ករក្នុងឈាមទាប។ នៅពេលនោះ អ្នកអាចវិលមុខ ដង្ហើមអាក្រក់ ផ្តាសាយ ភាពស្រេកឃ្លានកើតឡើងកាន់តែខ្លាំង។ ជាពិសេស បរិមាណជាតិស្ករក្នុងឈាមទាបពេក អាចបណ្តោលឲ្យសន្លប់បាន។

4) ទំពារស្កកៅស៊ូ
ជាតិអាស៊ីត នឹងត្រូវបានបង្កើតឡើងនៅពេលអ្នកទំពារស្ករកៅស៊ូ ហើយវានឹងបំផ្លាញស្រទាប់នៃក្រពះ។ ការញ៉ាំស្ករកៅស៊ូច្រើនពេក អាចនាំឲ្យរលាកក្រពះ។ អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញផងដែរថា អ្នកដែលទំពារស្ករកៅស៊ូ មុនពេលញ៉ាំអាហារពេលព្រឹក អាចនាំឲ្យមានបញ្ហាសុខភាពជាច្រើន។

5) ទឹកក្រូច
មិនថាក្រូចឆ្មារ ឬក្រូចអ្វីផ្សេងទៀតនោះទេ បើអ្នកទទួលទានទាំងពោះទទេ ជាតិអាស៊ីតរបស់វានឹងរំញោចដល់ក្រពះ ដែលបង្កឲ្យរលាកក្រពះ ឬមានហានិភ័យវិវត្តទៅរកជំងឺផ្សេងៗទៀត។

ដូច្នេះ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ អ្នកមិនត្រូវរំលងអាហារពេលព្រឹកទេ ជាពិសេសត្រូវទទួលទានមុននឹងធ្វើរឿងមួយចំនួនដូចខាងលើ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top