រាងស្អាត ស្លៀកពាក់អ្វីក៏សមគឺជាបំណងប្រាថ្នារបស់នារីគ្រប់រូប ហេតុនេះការថែរក្សារូបរាងឱ្យស្វែលស្រឡូនស្អាតគឺជាអ្វីដែលនារីភាគច្រើនតែងយកចិត្តទុកដាក់។ វិធីនៃការកាត់បន្ថយសារជាតិខ្លាញ់នៅក្នុងរាងកាយជាច្រើនត្រូវបានយកមកអនុវត្ត ប៉ុន្តែមានពេលខ្លះអ្នកអាចនឹងត្រូវចំណាយពេលវេលាយូរក្នុងការអនុវត្ត តែបែរជាមិនទទួលបានផ្លែផ្កាទៅវិញ។ តាមរយៈវិធីដែល Daily Wellness ផ្តល់ជូនខាងក្រោមនេះ អ្នកចំណាយពេលតិចជាង 5នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីសម្រកខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព។
វិធីអនុវត្ត
ដោយគ្រាន់តែយកទឹកឃ្មុំសុទ្ធ 1ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ 2ស្លាបព្រាកាហ្វេ (បើអាចយកវាទៅដាក់កម្តៅឱ្យក្តៅបន្តិចកាន់តែប្រសើរ) មកទទួលទានរៀងរាល់ពេលភ្ញាក់ពីដំណេកនាពេលព្រឹកព្រលឹម មុនទទួលទានអាហារពេលព្រឹក និងក្រោយពេលទទួលទានអាហារណាដែលមានជាតិខ្លាញ់ច្រើនរួចតែប៉ុណ្ណោះ អ្នកនឹងទទួលបាននូវរូបរាងដ៏ស្រឡូនស្អាត មិនមានខ្លាញ់នៅក្បាលពោះដ៏គួរឱ្យស្អប់នោះទេ។
បើងាកមកគិតទៅដល់ពេលវេលានៃការលាយទឹកឃ្មុំ និងទឹកក្រូចឆ្មារវិញ យើងសង្កេតឃើញថា វាមានរយៈពេលខ្លីបំផុត គឺអាចនឹងមិនដល់ 5នាទីផង តែប្រសិទ្ធភាពរបស់វាគឺលើសពីការគិតរបស់អ្នកទៅទៀតចំពោះការសម្រកខ្លាញ់ក្បាលពោះ។ វិធីសាស្ត្រផ្សេងទៀតដែលអ្នកអាចសាកល្បង ដើម្បីឱ្យខ្លាញ់នៅបរិវេណក្បាលពោះរាបស្មើនោះគឺ ការទទួលទានផ្លែឈើមួយចំនួនដូចជា ផ្លែប្លូបឺរី ផ្លែប៊័រ ផ្លែប៉ោម ផ្លែក្រូច ផ្លែចេក ផ្លែម្នាស់ ផ្លែល្ហុងទុំ និងផ្លែទទឹមជាដើម។
បន្ថែមពីលើការទទួលទានទឹកឃ្មុំ ឬផ្លែឈើមួយចំនួនខាងលើនេះ អ្នកគួរតែចំណាយពេល 5នាទីបន្ថែមពីលើទម្លាប់ហាត់ប្រាណដែលអ្នកធ្លាប់ធ្វើពីមុនមក ដោយចាប់ផ្តើមអនុវត្តនូវរបៀបហាត់ប្រាណដែលអាចជួយសម្រកខ្លាញ់ក្បាលពោះបានដូចជា ការជិះកង់ ការហែលទឹក និងការហាត់ប្រាណជាមួយបាល់ជាដើម។ បន្ទាប់ពីបានអានពីវិធីសាស្ត្រ ខ្លីៗខាងលើហើយនោះ Daily Wellness សង្ឃឹមថា មិត្តនារីៗដែលមានបញ្ហាខ្លាញ់ក្បាលពោះ ឬនារីៗដែលចង់សម្រកទម្ងន់ទាំងអស់ អាចចាប់ផ្តើមអនុវត្តតាមវិធីនេះបាន ដើម្បីប្តូរពីក្បាលពោះធំមានខ្លាញ់ច្រើន មកជាក្បាលពោះដែលរាបស្មើស្រស់ស្អាតដូចតារាម៉ូឌែលវិញ៕
Pingback: កំពូលអាហារ ៤យ៉ាង ជំនួយសម្រាប់ការហាត់ប្រាណ – Daily Wellness