You are currently viewing កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​
កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

មនុស្ស​ជាច្រើន​តែងតែ​ជួបនឹង​បញ្ហា “ហាត់ប្រាណ” មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ហត់​បាត់ទៅហើយ ធ្វើ​ឱ្យអស់​អារម្មណ៍​លែង​ចង់​ហាត់ប្រាណ​តទៅទៀត​តែម្តង តែ​ថ្ងៃនេះ យើង សូម​ណែនាំ​ជូន​មិត្ត​អ្នកអាន​ដែល​ចូលចិត្ត​ការហាត់​ប្រាណ​នូវ​កំពូល​អាហារ 4យ៉ាង​ដែល​នឹង​ជួយ​បង្កើន​កម្លាំង​ថាមពល​ដែល​លោកអ្នក​បាត់បង់​ក្រោយ​ការហាត់​ប្រាណ និង​ជួយ​ឱ្យ​ការធ្វើ​លំ​ហាត់ប្រាណ​របស់លោក​អ្នក​កាន់តែ​ងាយស្រួល​ឡើង​ផង។

1.ទឹកឃ្មុំ

កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

ការសិក្សា​ស្រាវជ្រាវ​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា អាហារ​ដែលមាន​ចំណែក​ផ្សំ​របស់​ហ្វ្រា​ក់​តូ​ស (Fructose) និង គ្លុយ​ខូ​ស (Glucose) នឹង​ជួយ​បង្កើន​កម្លាំង​ថាមពល​ក្នុង​ការធ្វើ​កិច្ចការផ្សេងៗបាន​ច្រើនជាង​អាហារ​ដែល​មានតែ គ្លុយ​ខូ​ស ម្យ៉ាង ហើយ​ប្រាកដ​ណាស់​ថា ទឹកឃ្មុំ គឺជា​អាហារ​ដែលមាន​ទាំង ហ្វ្រា​ក់​តូ​ស និង​គ្លុយ​ខូ​ស ហើយ​ទឹកឃ្មុំ​នៅមាន​វីតាមីន រួមទាំង​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរ:ដែល​ល្អ​ចំពោះ​សុខភាព​ទៀតផង។

2.ផ្លែ​ប៉ោម

កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​មុន​ធ្វើ​លំ​ហាត់ប្រាណ នឹង​ជួយ​ធ្វើឱ្យ​លោកអ្នក​ហាត់ប្រាណ​បាន​កាន់តែ​យូរ​ឡើង ព្រោះ​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ “ឃ្វើ​រ៍​ស៊ី​ទីន” (Quercetin) ដែលជា​សារធាតុ​ដែលមាន​ឥទ្ធិពល​ប្រឆាំង​អុក​ស៊ី​ដេ-ស្សិន​ខ្ពស់បំផុត។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ឃ្វើ​រ៍​ស៊ី​ទីន អាចជួយ​ឱ្យ​កីឡាករ​ប្រណាំង​កង់​អាច​ធាក់​កង់​បាន​កាន់តែ​យូរ​ឡើង ព្រោះ ឃ្វើ​រ៍​ស៊ី​ទីន នឹង​ទៅ​ជួយ​ផលិត​អុក​ស៊ី​ហ្ស៊ែ​ន​នៅក្នុង​សួត​ឱ្យ​កើនឡើង ធ្វើឱ្យមាន​អារម្មណ៍​អាច​អត់ទ្រាំ​នឹង​ការ​ហត់នឿយ​បាន​កាន់តែខ្លាំង​ឡើង​ទៀត។ ក្រៅពី​ផ្លែ​ប៉ោម​ហើយ​នោះ​សារធាតុ ឃ្វើ​រ៍​ស៊ី​ទីន នេះ នៅ​ត្រូវបាន​គេ​រកឃើញថា មាន​ច្រើន​នៅក្នុង​ផ្លែ​ទំពាំងបាយជូរ​ផងដែរ។

អានបន្ថែម៖ តិចនិចងាយៗក្នុងការសម្រកខ្លាញ់ក្បាលពោះ យ៉ាងមានប្រសិទ្ធភាព និងចំណាយពេលតិចបំផុត

3.ទឹកដោះ

កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

មិនចាំបាច់​ត្រូវ​ទទួលទាន​ភេសជ្ជៈ​សារធាតុ​រ៉ែ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អ្វី ដើម្បី​បង្កើន​ថាមពល​ឡើងវិញ បន្ទាប់ពី​ហាត់ប្រាណ​រួច​នោះទេ តែ​ចូរ​ទទួលទាន​ទឹកដោះគោ​ធម្មតា​ទូទៅ ឬ​ទឹកដោះ​សូកូឡា ដែល​ប្រកបដោយ​ខា​បូ​ហាយ​ដ្រេ​ត និង​ប្រ​តេ​អុ​ី​ន​វិញ ព្រោះ​វា​នឹង​ជួយ​សម្រួល​ឱ្យ​រាងកាយ​របស់លោក​អ្នក​មាន​តុល្យ​ភាពល្អ​ឡើងវិញ​ក្រោយពេល​ហាត់ប្រាណ​រួច។

4.យ៉ា​អួ

កំពូល​អាហារ ៤យ៉ាង ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា “ប្រូ​បៃ​អូ​ទិ​ក” (Probiotics) ដែលមាន​នៅក្នុង​យ៉ា​អួ​នឹង​ជួយ​ធ្វើឱ្យ​លោកអ្នក​មាន​សុខ​ភាពល្អ ក្រៅពីនេះ​យ៉ា​អួ​នៅមាន​ខា​បូ​ហាយ​ដ្រេ​ត និង​ប្រូតេអ៊ីន​លាយ​ផ្សំគ្នា​ក្នុង​បរិមាណ​ដ៏​សមល្មម​ទៀតផង​ដូច្នេះហើយ​ទើប​យ៉ា​អួ​ក្លាយជា​កំពូល​អាហារ​ក្នុង​ការស្តារ​កម្លាំង​ថាមពល​ដល់​រាងកាយ​របស់លោក​អ្នក​ក្រោយពេល​ហាត់ប្រាណ៕

Leave a Reply