គន្លឹះល្អៗក្នុងការថែទាំសុខភាពសម្រាប់ស្ត្រីឈានចូលវ័យចំណាស់

នៅពេលដែល​អាយុ​កាន់តែ​ឡើង​តួរ​លេខ ឬ​ទើប​ចាប់ផ្ដើម​ចូល​វ័យ​សក់ស​ទៅហើយនោះ សុខភាព​របស់​ស្ដ្រី​យើង​ក៏​ចាប់ផ្ដើម​ចុះ​អន់​ខ្សោយ។ ជំងឺ​រោគាផ្សេងៗ ក៏​ចាប់ផ្ដើម​មក​ប្រកៀក​ប្រកិត​ជាមួយ​រាងកាយ​របស់​អ្នក​ដែរ។ ដូច្នេះហើយ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​អ្នក​គួរតែ​ងាក​មក​ស្វែងយល់​ពី​ការថែរក្សា​សុខភាព​រប​ស់​អ្នក មិនត្រូវ​មើលរំលង​ទៀតឡើយ។ មិនថាតែ​រឿង​របប​អាហារ​ក្នុងការ​ទទួលទាន ឬ​ចលនា​នៃ​រាងកាយ និង​ការ​មើលថែ​សុខភាព​ផ្នែកផ្សេងៗក៏ដោយ ក៏​អ្នក​ត្រូវ​យល់ដឹង​អំពី​គន្លឹះល្អៗក្នុងការ​ថែរក្សា​សុខភាព​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ តោះ! មក​យល់ដឹង​ពី​គន្លឹះ​ថែរក្សា​សុខភាព​ដូចខាងក្រោម​នេះ ៖

បង្កើត​សកម្មភាព​ជំនួយ​ខួរក្បាល​ឱ្យបាន​ញឹកញាប់

ស្ត្រី​ទាំងឡាយ​ត្រូវ​ដឹងថា ទង្វើ​បង្កើត​សកម្មភាព​ជំនួយ​ដល់​ខួរក្បាល មិន​ត្រឹមតែ​ជំរុញឱ្យមាន​ក្នុងការ​បណ្ដុះបណ្ដាល​កុមារ​នោះទេ ប៉ុន្តែ​សម្រាប់​វ័យ​ចំណាស់​ដូច​អ្នកនាង ឬ​លោកស្រី ក៏​គួរ​រក​ពេលទំនេរ ដើម្បី​ធ្វើ​សកម្មភាព​បណ្តុះបណ្តាល​ខួរក្បាល​មានការ​ចងចាំ​បានល្អ​ប្រសើរ​ផងដែរ ជាពិសេស​គឺ​ពង្រឹងសមត្ថភាព​ខួរក្បាល។ ទង្វើ​នេះ​ត្រូវអនុវត្ត​ជាប្រចាំ​ថ្ងៃ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេងស្មារតី និង​អាការ​ពូកែ​ភ្លេច។ដើម្បី​បំប៉ន​ខួរក្បាល​ឱ្យ​កាន់​តែមាន​សមត្ថភាព​ចងចាំ​បានល្អ​ប្រសើរ ក្នុង​វ័យ​ចំណាស់​ហើយ អ្នក​ក៏​គួរតែ​ទទួលទាន​ត្រី​ជាពិសេស ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​អូ​មេ​ហ្គា3ច្រើន ដែល​ជួយ​បំប៉ន​ដល់​ខួរក្បាល​របស់​អ្នក។

យកចិត្ត​ទុកដាក់​ចំពោះ​ការទទួល​អាហារ

រឿង​វ័យ​នេះ​មួយ មិនមែន​ចេះតែ​ទទួលទាន​អាហារ​បាន​ផ្ដេសផ្ដាស់​តាមចិត្ត​ចង់បាន​គ្រប់​ទាំងអស់​នោះទេ។ ដោយសារតែ​ប្រព័ន្ធផ្សេងៗនៃ​រាងកាយ​ដូចជា ប្រព័ន្ធ​រំលាយ​អាហារ មិនអាច​ធ្វើការ​គ្រប់គ្រង​បានល្អ​គ្រប់​វ័យ​នោះទេ។ ការបរិភោគ​អាហារ​មួយចំនួនធំ​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ និង​មិនគួរ​ព្រងើយក​ន្ទើ​យ​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក។ អាហារ​ដែល​ស្ត្រី​ក្នុង​វ័យ​ចំណាស់​គួរ​បរិភោគ គឺជា​អាហារ​ដែល​ងាយ​រំលាយ​បាន មាន​រសជាតិ​ស្រាល មិន​ប្រៃ​ពេក មិន​ផ្អែម​ពេក ឬ​មិនមាន​រសជាតិ​ហិ​រ​ខ្លាំងពេក ហើយ​ដែល​សំខាន់​វា​មាន​ផ្ទុក​សារធាតុ​ជាតិ​ខ្លាញ់ និង​ស្ករ​ទាប​បំផុត​ផងដែរ។ ទោះជា​យ៉ាងណា អ្នកគួរតែ​ទទួលទាន​ជាប្រចាំ នូវ​ក្រុម​អាហារ​ទាំង5ក្រុម​ជា​រៀងរាល់ថ្ងៃ។

ផ្អាក​ការទទួល​ទាន​កាហ្វេ តែ និង​គ្រឿង​ស្រវឹង

មិនមែន​បានន័យថា​ឱ្យ​ឈប់​ទទួលទាន​ភេសជ្ជៈ​ទាំង​នោះទេ គ្រាន់តែ​ចង់ឱ្យ​កាត់បន្ថយ​ដូចជា កាហ្វេ តែ និង​គ្រឿង​ស្រវឹង ព្រោះ​វា​ជា​បុព្វហេតុ​នៃ​ជំងឺផ្សេងៗ ដែល​តែងតែ​កើតមាន​ចំពោះ​ស្ត្រី​ក្នុង​វ័យ​ចំណាស់។ ជាពិសេស​ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺលើសឈាម​ជាដើម។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ជួបប្រទះ​នឹង​ជំងឺ​អាក្រក់​ទាំងនេះ​ទេ អ្នក​គួរ​កាត់បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​ជាបន្ទាន់ ដើម្បី​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បានល្អ។

ងាក​មក​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់

វ័យ​កាន់តែ​ចាស់​ហាត់ប្រាណ​កាន់តែច្រើន គឺ​ដើម្បី​ពង្រឹង​សាច់ដុំ និង​ឆ្អឹង ព្រមទាំង​បង្កើន​ភាពស៊ាំ​ដល់​រាងកាយ​ដើម្បី​ទប់ទល់​នឹង​ជំងឺផ្សេងៗផងដែរ។ ប៉ុន្តែ​វ័យ​រៀង​ជ្រេ​បន្ដិច​ហើយ អ្នក​គួរតែ​ជ្រើសរើស​ការធ្វើ​លំ​ហាត់ប្រាណស្រាលៗ ដូចជា ការ​រាំ​តាម​ចង្វាក់ យោ​គៈការដើរ​យូ​ហ្គា ការដើរ ឬ​ការរត់​ត្រឹក​ជាដើម ហើយអ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ អ្នក​គួរតែ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​យ៉ាងហោចណាស់3-4ដង​ក្នុង​មួយ​សប្តាហ៍ គឺ​ល្អ​បំផុត។

សម្រាក​ឱ្យបាន​គ្រប់គ្រាន់

សម្រាប់​សុខភាព​ដ៏​ល្អ​របស់​ស្ត្រី​វ័យ​ចំណាស់ គឺ​ការ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ជា​រឿង​សំខាន់បំផុត។ ដែល​មិន​ត្រឹមតែ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាហាប់ រាងកាយ​ម៉ាំ​មួន​មាន​សុខ​ភាពល្អ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​ផងដែរ។ ការ​គេង គឺ​សមស្រប​សម្រាប់​វ័យ​របស់​អ្នក គឺ​គេង​ឱ្យបាន​រយៈ​ពេលពី6-8ម៉ោង​ក្នុង​មួយថ្ងៃ។

មិន​ចង់​ក្លាយជា​ស្ត្រី​វ័យ​ចំណាស់​ដែលមានភាពទន់ខ្សោយ​ទាំង​សុខភាព និង​រាងកាយ ហើយ​មាន​ជំងឺ​ប្រចាំកាយ​នោះ ចូរ​កុំ​ធ្វេសប្រហែស​ក្នុងការ​ថែរក្សា​សុខភាព​របស់​អ្នក។ ការណែនាំ​អំពី​ការថែទាំ​សុខភាព​ខាងលើនេះ​ពិតជា​អាចជួយ​អ្នក​ឱ្យទទួល​បាន​លិទ្ធ​ផល​ដ៏​ល្អ ហើយក៏​ធ្វើឱ្យ​ស្បែ​កបស់​អ្នក​ភ្លឺ​ថ្លា​មិន​ជ្រីវជ្រួញ​ទៅតាម​វ័យ​ថែម​ទៀតផង ចំណែក​សុខភាព​ក៏​រឹងមាំ​ជាង​មុនផងដែរ។ សូម​ព្យាយាម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អជា​រៀងរាល់ថ្ងៃ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top