You are currently viewing គន្លឹះក្នុងការថែទាំ​សុខភាព​ជំងឺលើសឈាម
គន្លឹះក្នុងការថែទាំ​សុខភាព​ជំងឺលើសឈាម

គន្លឹះក្នុងការថែទាំ​សុខភាព​ជំងឺលើសឈាម

ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​លើស ភាគច្រើន​តែង​កើតមាន​លើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី ៤០ឆ្នាំ​ប្លាយ​ឡើងទៅ ដែល​ជំងឺ​ប្រភេទ​នេះ ធ្លាប់បាន​ឆក់យក​យកអាយុ​ជីវិត​អ្នកជំងឺ និង​ធ្វើ​ឲ្យ​អ្នកជំងឺ​រស់នៅ​ជាមួយ​ពិការភាព​មិនតិច​នាក់​នោះឡើយ។ យ៉ាងណាក៏ដោយ ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​គេ ក៏​នៅ តែមាន​វិធី​បង្ការ​ឬ​កាត់បន្ថយ​ភាព​ប្រឈម​ផងដែរ ដែល​លោកអ្នក​អាច​ស្វែងយល់​ជាមួយ​ឡា​រ៉ែ​ន​ដូចខាងក្រោម​នេះ៖

រោគ​ស​ញ្ញាៈ

ជំងឺលើសឈាម គឺ​បណ្តាលមកពី​កំណកខ្លាញ​នៅក្នុង​សរសៃឈាម​ច្រើន ដែល​បង្ក​ឱ្យ​ចរន្តឈាម​ក្នុង​រាងកាយ​មានដំណើរ​ការខុស​ប្រក្រតី ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុសពី​ធម្មតា និង​បណ្តាលឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ ឬ​ដាច់ អាចធ្វើឱ្យ​មនុស្ស​ស្លាប់ភ្លាមៗ ឬ​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ភាគច្រើន អ្នកមាន​ជំងឺលើសឈាម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់ តែងមាន​រោគសញ្ញា​ដូចជា រោយ​កញ្ចឹងក ឧស្សាហ៍​ងងឹតមុខ ឬ​វិលមុខ​ខ្លាំង ហ៊ឹង​ត្រចៀក ល្ហិតល្ហៃ​អស់កម្លាំង  ឈឺក្បាល​នៅពេល​យប់ ឬ​ពេល​ក្រោក​ពី​ទទួលទានដំណេក​ពេលព្រឹក​ព្រលឹម​ជាដើម។ ប៉ុន្តែ​អ្នកជំងឺ​លើសឈាម​ខ្លះ​ក៏​មិនបាន​បង្ហាញ​រោគសញ្ញា ឬ​ប្រតិកម្ម​អ្វី​ទាំងអស់ ពោលគឺ​អ្នកជំងឺ​មាន​សភាព​ធម្មតា​ក៏មានដែរ។ ចំពោះ​អ្នកមាន​ជំងឺលើសឈាម បើសិនជា​មិនបាន​ព្យាបាល​ទាន់ពេលវេលា​ទេ នោះ​អាការ​ជំងឺ​អាច​នឹង​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ ឬ​អាច​បណ្ដាល​ជា​ជំងឺ​បេះដូង, ជំងឺ​តម្រងនោម​ចុះខ្សោយ និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែលជា​ជំងឺ​ពិបាក​ព្យាបាល និង​ប្រឈម​នឹង​ការបាត់បង់​អាយុជីវិត។

គន្លឹះក្នុងការថែទាំ​សុខភាព​ជំងឺលើសឈាម

ការថែទាំ និង​ព្យាបាលៈ

  • របប​អាហា​រៈ អ្នកមាន​ជំងឺលើសឈាម​គួរ​កាត់បន្ថយ​ការទទួល​ទាន​ចំណីអាហារ​ទាំងឡាយ​យ​ណា​ដែល​សម្បូរ​ទៅដោយ​សារជាតិ​ស្ករ​ខ្ពស់, ខ្លាញ់​ច្រើន ឬ​ប្រៃ​ពេក​នោះទេ ព្រោះ​អាហារ​ទាំងអស់នេះ​សុទ្ធតែ​អាច​បង្ក​ឱ្យ​ជំងឺលើសឈាម​កាន់តែ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ងាក​មក​ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព និង​មិន​បង្ក​គ្រោះថ្នាក់​ដូចជា ប្រភេទ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជំនួស​វិញ​ទើប​ល្អប្រសើរ។
  • ការ​រ​ធ្វើ​លំ​ហាត់ប្រាណៈ  ការព្យាយាម​ធ្វើ​លំ​ហាត់់ប្រាណ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដូចជា​ការដើរ​លឿន  ឬ​រត់តិចៗ ក៏ដូចជា​សកម្មភាព​ទាំងឡាយណា​ដែល​អាច​បញ្ចេញ​ញើស ជម្រុះ​ជាតិពុល​ចេញពី​រាងកាយ​ប្រមាណ​ជា៣០នាទី​ក្នុង​មួយថ្ងៃ​ជាដើម។ ការព្យាយាម​អនុវត្ត​នូវ​សកម្មភាព​ទាំងអស់​ខាងលើនេះ វា​ពិត​ជាមាន​សារៈប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ​ខ្លាំងណាស់ ក្នុង​ការជួយ​ដុតបំផ្លាញ​សារជាតិ​ពុល ជាតិ​ខ្លាញ់​អាក្រក់ និង​ជួយ​ធ្វើឱ្យ​អ្នកជំងឺ​អាច​រក្សា​នូវ​ស្ថេរភាព​ទំងន់​បានល្អ ហើយក៏​មិន​បង្ក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ។
  • ការប្រើ​ឱសថៈ ចំពោះ​អ្នកមាន​ជំងឺលើសឈាម ក្រៅពី​អនុវត្ត​ដូច​ការណែនាំ​ខាងលើ​ឲ្យ​បាន​ជាប់​ជាប្រចាំ គឺ​ត្រូវតែ​ទទួលទាន​ឱសថ​ឱ្យបាន​ទៀងទាត់​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ឬ​អ្នកជំនាញ​ឱ្យបាន​ត្រឹមត្រូវ។ ជាមួយគ្នានេះ​អ្នកជំងឺ​ក៏​ត្រូវតែទៅ​ជួប​ពិគ្រោះ ក៏ដូចជា​សុំ​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​រៀងរាល់១ខែម្ដង ឬ៣ខែម្ដង ដើម្បី​តាមដាន​ពី​អាកា​រៈ​ជំងឺ ហើយ​ចំណុច​សំខាន់បំផុត អ្នកជំងឺ​មិនត្រូវ​ប្រើ​ឱសថ​ដោយ​គ្មាន​ការណែនាំ​ពី​សំណាក់​អ្នកជំនាញ​ជាដាច់ខាត។
  • បញ្ឈប់​ការទទួល​ទាន​ស្រា និង​បារីៈ អ្នកជំងឺ គួរ​ជៀសវាង​ការជក់បារី ឬ​ទទួលទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ ព្រោះ​សារជាតិ​ពុល​ដែលមាន​នៅក្នុង​បារី​ជាច្រើន​ប្រភេទ និង​សារជាតិ​អាល់កុល​នៅក្នុង​ស្រា គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ជំងឺលើសឈាម​វិ​វ​ឌ្ឍ​ទៅរក​ភាព​ធ្ងន់ធ្ងរ និង​ពិបាក​ព្យាបាល​បំផុត។ ចំណុច​បន្ទាប់បន្សំ​ដែល​អ្នកជំងឺ​គួរតែ​អនុវត្ត​ផងដែរ​នោះ គឺ​ត្រូវ​កាត់បន្ថយ​នូវ​ភាព​តានតឹង មួម៉ៅ​នៅក្នុង​អារម្មណ៍ ហើយក៏​មិនត្រូវ​ធ្វើដំណើរ​តែម្នាក់ឯង​នោះដែរ ជៀសវាង​នៅពេល​អាការ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ដូចជា វិលមុខ​មិនអាច​ទប់​ជំហរ​បាន​ដួល​បោក​ក្បាល បណ្ដាល​ឲ្យ​អាច​ដា​ច់ស​សៃ​ឈាម​ក្នុង​ខួរក្បាល, ក្លាយជា​ជនពិការ, ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ស្លាប់ភ្លាមៗ ក៏មានដែរ។

វិធី​ការពា​រៈ

លោកអ្នក​អាច​ការពារ​ខ្លួន និង​ចាក​ចេញពី​ជំងឺលើសឈាម​បាន តាមរយៈ​ការថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ រាប់បញ្ចូល​ទាំង​ការព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងតិច ៣០នាទី​ក្នុង​មួយថ្ងៃ, កាត់បន្ថយ​ការទទួល​ទាន​អាហារ​ទាំងឡាយណា​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន, ប្រៃ​ខ្លាំង, ផ្អែម​ខ្លាំង, ក៏ដូចជា​ការប្រើ​ឱសថ​ជំនួយ​សុខភាព​បន្ថែម​ទៅតាម​វេជ្ជបញ្ជា​ផងដែរ។ នៅពេល​លោកអ្នក​បាន​អនុវត្ត​ត្រឹមត្រូវ​ទាំង3ចំណុចសំខាន់ៗនេះ នោះ​បញ្ហា​ជំងឺលើសឈាម​ពិតជា​គ្មាន​ឱកាស​មក​បៀតបៀន​លើ​ខ្លួន​របស់​អ្នក​ឡើយ៕

Leave a Reply