ខាងក្រោមនេះគឺជាគុណសម្បត្តិទាំង ៨យ៉ាងដែលបានមកពីការឆាប់ក្រោកពីដំណេក៖
1.ជួយឲ្យអ្នករក្សាបាននូវភាពវិជ្ជមាន
មនុស្សម្នាក់ អាចនឹងរក្សានូវ ភាពជាវិជ្ជមានរបស់គេបាន ពេញមួយថ្ងៃប្រសិនបើគេ បានក្រោកពី ដំណេកនៅក្នុងពេលព្រឹកព្រលឹម។ អាកប្បកិរិយាជាទូទៅ នឹងមានការផ្លាស់ប្តូរ ហើយវានឹងបង្កើតនូវអារម្មណ៍ នៃភាពស្រស់ស្រាយមួយ។ ដោយការឆាប់ ក្រោកពីដំណេកនោះ អ្នកនឹងអាច បន្តស្ថិតនៅ មានកម្លាំងចិត្តជានិច្ច។វានឹងជួយធ្វើឲ្យ យើងម្នាក់ៗ អាចរក្សាបានូវអារម្មណ៍ ធូរស្រាលបានពេញមួយ ថ្ងៃ ។
2. បង្កើននូវកម្រិតនៃទំនុកចិត្តលើខ្លួនឯង
មនុស្សដែល ក្រោកពីដំណេកយឺតយ៉ាវ ជារឿយៗ តែងប្រឈមនឹងបញ្ហា នៃការមានទំនុកចិត្តទាប លើខ្លួនឯង។ ប៉ុន្តែការ ឆាប់ក្រោកពីដំណេកអាច ធ្វើឲ្យមនុស្សម្នាក់បង្កើន កម្រិតនៃទំនុកចិត្តលើខ្លួនឯងបានទៅវិញ ។ អ្នកនឹងទទួលបាននូវ អារម្មណ៍នៃការពេញចិត្ត និងមានភាពរីករាយ ប្រសិនបើអ្នក បានក្រោកពីគេងនៅក្នុងពេលព្រឹកព្រលឹម។
3. បង្កើននូវផលិតផលការងាររបស់អ្នក
អារម្មណ៍នៃភាពស្រស់ស្រាយ នៅក្នុងពេលព្រឹក នឹងធ្វើឲ្យអ្នកធ្វើការបាន យ៉ាងសកម្មនៅក្នុងពេល ថ្ងៃ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក នឹងអាចធ្វើឲ្យមនុស្សម្នាក់ បង្កើនបាននូវ ផលិតផលការងារ បានជាទីគាប់ចិត្ត។អារម្មណ៍នៃភាពស្រស់ស្រាយ នឹងធ្វើឲ្យអ្នកបង្កើតបាននូវ គំនិតថ្មីៗ ជាច្រើន ដូច្នេះហើយវានឹងអាច ជះឥទ្ធិពលទៅលើសមិទ្ធិផលការងារបស់អ្នក។
4. ស្វែងរកឃើញការពិតពីខ្លួនអ្នក
មនុស្សម្នាក់ ដែលបានក្រោកពី ព្រឹកព្រលឹមជារឿយៗ តែងតែអាចស្វែងរកឃើញ នូវផ្លូវនៃការឆ្ពោះទៅ កាន់ការស្វែងរកការ ពិតរបស់ខ្លួនឯង។ ការតាំងសមាធិ និង ការហាត់យូហ្គានៅក្នុងពេលព្រឹកព្រលឹម អាចជួយធ្វើឲ្យអ្នក មានរាងកាយ និងអារម្មណ៍ធូរស្រាល បានពេញមួយថ្ងៃ ។ មនុស្សម្នាក់ នឹងអាច ទទួលបាននូវតុល្យភាពនៃផ្លូវចិត្តដ៏ត្រឹមត្រូវមួយ ដោយការបន់ស្រន់នៅក្នុងពេលព្រឹកព្រលឹម ។ វានឹងជួយធ្វើឲ្យផ្លូវចិត្តរបស់យើងម្នាក់ៗ បានស្ងប់សុខល្អ។
5.កាត់បន្ថយការមានស្ត្រេស
ការចូលគេងយឺតយ៉ាវ និង ការក្រភ្ញាក់ពីដំណេកអាច នឹងបណ្តាលឲ្យខ្លួនអ្នកមានស្ត្រេស ដោយសារតែរាងកាយអ្នក មិនមានតុល្យភាពត្រឹមត្រូវមួយ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក ព្រលឹម នោះវានឹងជួយ ឲ្យយើងកាត់បន្ថយបាន នូវស្ត្រេសបានចេញពី រាងកាយ និង ផ្លូវចិត្ត។ កាលបើផ្លូវចិត្តរបស់យើងស្រស់ស្រាយ នោះមនុស្សម្នាក់ក៏នឹងទទួលបាននូវ ភាពស្រស់ថ្លា ជាជាងការមានស្ត្រេសផ្ទុកទុក នៅក្នុងខ្លួនទៀតនោះដែរ។
6. មានពេលក្នុងការសម្រាក
ប្រសិនបើមនុស្សម្នាក់ បានក្រោកពីព្រឹក នោះគេនឹងអាចធ្វើអ្វីៗបាន ដូចជាការគ្រោងទុក។ ការកំណត់ទុក នូវរឿងរ៉ាវចាំបាច់ដែល ត្រូវធ្វើមុនគេ ជាប្រចាំថ្ងៃ នឹងផ្តល់ពេលឲ្យអ្នក មានពេលវេលាបាន សម្រាកគ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុងពេលទំនេរនោះ ពួកគេអាច ធ្វើនូវកិច្ចការដែលជា ចំណង់ចំណូលចិត្តរបស់ពួកគេដូចចា សរសេរកំណត់ហេតុ ឬ គូររូបជាដើម។
7. បង្កើនកម្រិតនៃការប្រមូលផ្តុំអារម្មណ៍
ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក នោះយើងម្នាក់ៗ នឹងអាចធ្វើឲ្យថាមពល នៃការចងចាំ របស់យើងប្រសើរឡើង។ អ្នកដែលតែងតែក្រោកពីព្រឹក ក៏នឹងអាចធ្វើការប្រមូលផ្តុំអារម្មណ៍បានល្អប្រសើរ ជាង អ្នកដែលមិនបានក្រោកពីព្រឹកនោះដែរ។
8. ជួយធ្វើឲ្យអ្នកមានសុខភាពល្អ
វាជាការពិតមួយ ដែលថា មនុស្សដែលឆាប់ចូលគេង និង ឆាប់ក្រោកពីព្រឹកគឺតែងតែមានស្ថានភាព រូបរាងកាយ និង សុខភាពមាំទាំជាងអ្នកដែលមិនបានធ្វើដូចនេះ ។ ដោយគ្រាន់តែការ ឆាប់ក្រោកពី ដំណេកវានឹងធ្វើឲ្យអ្នករក្សាបាននូវទម្លាប់ ដ៏ល្អមួយចំពោះសុខ៕