យើងគ្រប់គ្នាដឹងហើយថា ខ្ញីគឺជារុក្ខជាតិម្យ៉ាង ដែលមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពភាព។ ពេលខ្លះខ្ញី ត្រូវបានគេយកទៅធ្វើជាម្ហូបអាហារ ហើយពេលខ្លះទៀតខ្ញីត្រូវបានគេយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗទូទៅមួយចំនួន ដូចជា ការឈឺក្រពះ, បញ្ហាដង្ហើម ឬការមករដូវជាដើម។
1) ព្យាបាលការឈឺក្រពះ
តែខ្ញី មានប្រសិទ្ធិភាពខ្ពស់អាចជួយកាត់បន្ថយការឈឺចាប់ដោយសារជំងឺក្រពះ និងជួយធ្វើឲ្យមានស្ថេរភាពថែមទៀត។ តែប្រភេទនេះ អាចធ្វើឲ្យប្រសើរឡើងនូវការស្រូបយកសារធាតុអាហារដូច្នេះវាអាចជៀសវាងការឈឺក្រពះ។
2) ព្យាលបាលការក្អួតចង្អោរ
តែប្រភេទនេះ អាចជួយបន្ធូរបន្ថយសសៃប្រសាទនៅពេលដែលអ្នកឈឺចលនា ឬចង្អោរ។ ផឹកតែខ្ញីមុនពេលធ្វើដំណើរ អាចបង្ការការក្អួតចង្អោរ និងការឈឺក្បាលប្រកាំង។
3) បញ្ហាផ្លូវដង្ហើម
តែខ្ញីអាចជួយបន្ថយបញ្ហានៃការរលាកផ្លូវដង្ហើមដូចជា តឹងច្រមុះ និងផ្តាសាយ។ ប្រភេទនៃតែក្តៅ និងហឺរកាត់បន្ថយមេរោគនៅក្នុងបំពង់ខ្យល់ ដែលធ្វើឲ្យដង្ហើមកាន់តែងាយស្រួល។
4) ព្យាបាលការឈឺចាប់ពេលមករដូវ
ការផឹកតែខ្ញីក្តៅៗមួយពែង ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធិភាពបំផុតក្នុងការកាត់បន្ថយរោគសញ្ញានៃការមករដូវ។ នៅពេលដែលផឹកវាចូលទៅក្នុងពោះវាធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាកក់ក្តៅ, រីករាយ,ផាសុខភាព និងជួយបញ្ឍប់ការឈឺក្រពះក្នុងអំឡុងពេលមានការឈឺចាប់រមួលពេលមករដូវ។
5) ឈាមរត់បានល្អ
តែខ្ញីអាចធ្វើឲ្យចរន្តឈាមដែលមានវីតាមីនសារធាតុរ៉ែ និងអាស៊ីតអាមីណូ។ នេះនឹងជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដង។ តែនេះក៏ជួយការពារបញ្ជីនៃសារធាតុខ្លាញ់ក្នុងសសៃឈាម ដែលធ្វើឲ្យប៉ះពាល់ដល់បេះដូង៕