អាហារ ៣ប្រភេទដែលស្ត្រីៗវ័យ ៣០ឆ្នាំ គួរញ៉ាំដើម្បីទទួលបានសម្រស់ក្មេងជាងវ័យ

អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ជានិច្ច អ្នកណាៗក៏​ដឹង​ដែរ ទើប​ថ្ងៃនេះ​យើង​មាន​អាហារ​សុខភាព ៣យ៉ាង​មក​ផ្ញើនារីៗ ជា​អាហារ​ដ៏​ល្អដែល​មិនអាច​ខ្វះ​បាន ដើម្បី​មើលថែទាំ​សុខភាព និង​ការពារ​រោគ​ដែល​តែង​កើត​ច្រើន​នៅក្នុង​ក្រុមនារីៗយើង​ពេល​អាយុ​កាន់តែ​ច្រើនឡើង ដូច្នេះ​យើង​នាំគ្នា​ទៅ​មើលថា តើ​មាន​អ្វីខ្លះ?

១) ត្រី​ដែលមាន​ខ្លាញ់ ដូចជា ត្រី​សាល​ម៉ុ​ន ត្រី​មែក​ឃើ​រេល និង​ត្រី​សា​ឌី​ន មាន​ជាតិ​អាស៊ីត​អូ​មេ​ហ្កា ៣ ជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រូ​ម៉ា​តយ​ដ៍ ជំងឺ​អេស​អឹ​លអី​ុ ដែល​កើត​ច្រើន​នៅលើ​ស្ត្រី​ច្រើនជាង​បុរស។ កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ ២ ទៅ៣ដង។

២) សណ្តែក ទាំង​សណ្តែក​ដែល​ទទួលទាន​បាន​ទាំង​កួ ដូចជា ព​ពាយ សណ្តែកកួ សណ្តែក​ហោ​ឡាន់​តៅ សណ្តែកអង្គុយ សណ្តែកក្រហម និង​សណ្តែកខ្មៅ ដែលមាន​ហ្វៃ​ប៊ើ​រ​ខ្ពស់ មាន​សារធាតុ​ដែលមាន​ឬ​ទ្ធិ​ទប់ស្កាត់​អង់​ហ្ស៊ី​ម​ប្រូ​ទិ​អេស ដែល​ជួយ​ការពារ និង​កាត់បន្ថយ​ការ​បំបែក​ខ្លួន​របស់​កោសិកា​មហារីក ជួយ​ការពារ​មហារីក​សុដន់ ហើយ​ដែល​សំខាន់​គឺ ហុច​ផល​ល្អ​ដល់​អ័រម៉ូន​ភេទ​ស្រី។ កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ ២ ទៅ៣ដង។

៣) ផ្លែ​ប៉េងប៉ោះ និង​ឪឡឹក មាន​សារធាតុ​ឡៃ​ខូ​ពី​ន ជួយ​ការពារ​មហារីក​សុដន់ មាន​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ដេ​ន​ត៍ ធ្វើឱ្យ​មើលទៅ​ឃើញ​នៅ​ក្មេង​វ័យ ព្រោះ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ត្រូវ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​បំផ្លាញ។ កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ ៣ ទៅ៥ដង។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top