You are currently viewing គន្លឹះកាត់បន្ថយខ្លាញ់ក្បាលពោះ តាមរយៈការពិសាទឹកក្រូចសើច
គន្លឹះកាត់បន្ថយខ្លាញ់ក្បាលពោះ តាមរយៈការពិសាទឹកក្រូចសើច

គន្លឹះកាត់បន្ថយខ្លាញ់ក្បាលពោះ តាមរយៈការពិសាទឹកក្រូចសើច

ទឹកក្រូចសើច មិនត្រឹមតែជួយសម្រកទម្ងន់បានល្អនោះឡើយ វាមានសមត្ថភាពសម្រកខ្នាញ់ក្បាលពោះបានប្រសើរទៀតផង ដែលបទពិសោធន៍នេះត្រូវបានបកស្រាយដោយ អ្នកជំនាញម្នាក់បានបកស្រាយថា គុណប្រយោជន៍របស់ទឹកក្រូចសើច អាចជួយព្យាលបាលអ្នកជំងឺប៉ោងសរសៃឈាមបានធូសះស្បើយ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សង្កេតឃើញថា អ្នកជំងឺបានស្រកគីឡូតាមប្រាថ្នាទៀត ជាពិសេសគឺបរិវេណខ្លាញ់ក្បាលពោះ ។

វត្ថុធាតុផ្សំ ៖
១.ក្រូចសើច ១០ ផ្លែ
២.ទឹកឆ្អិន ២ លីត្រ

វិធីធ្វើ៖
យកក្រូចសើចលាងឲ្យស្អាច ហាន់ជាចំណិតឆ្កឹះគ្រាប់ចេញ ហើយច្របាច់យកទឹកសុទ្ធ បន្ទាប់មកយកទៅដាំជាមួយទឹក ២ លីត្រ រម្ងាស់យកតែ ១លីត្រ ហើយច្រកដាក់ដបក្លាសេក្នុងទូទឹកកក ។

ការអនុវត្តន៍៖
ទទួលទានព្រឹក ១ កែវ ល្ងាច ១ កែវ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣០ ថ្ងៃ​ធានាសម្រកខ្លាញ់បាន ៥ គីឡូក្រាម ៕

Leave a Reply