ក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើនបានអះអាងថា ការទទួលទានស្ករសូកូឡាអាចជួយកាត់បន្ថយជំងឺបេះដូង និងជួយឱ្យប្រព័ន្ធខួរក្បាលដំណើរការបានល្អ។ បើយោងតាមទិន្នន័យសុខភាពនៅតំបន់ប្រទេសដែលមានអាកាសធាតុត្រជាក់ ទទួលបានពីការស្រាវជ្រាវទៅលើអ្នកជំងឺបេះដូងមួយក្រុមបង្ហាញថា ការទទួលទានស្ករសូកូឡាអាចជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺបេះដូង និងបញ្ហាប្រព័ន្ធខួរក្បាលប្រហែលជា70%។ តាមមាត្រដ្ឋានស្ករសូកូឡា100 ក្រាមមានសារធាតុកាកាវ 70% – 85% ជួយធ្វើឱ្យសម្ពាធឈាមមានលក្ខណៈធម្មតា ប្រឆាំងនឹងការរលាក និងឈាមកកបាន។