នៅក្នុងទីក្រុងពេញដោយផ្សែងមិនល្អ សម្លេងរំខាន និងការកក់ស្ទះចរាចរណ៍ សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើងកាន់តែធ្លាក់ចុះ។ មនុស្សជាច្រើនចាប់ផ្ដើមយល់ដឹងថា ការចាកចេញពីទីក្រុង ដើម្បីទៅរកធម្មជាតិ ជាជម្រើសល្អមួយសម្រាប់សុខភាព។
អត្ថប្រយោជន៍នៃការទៅយានជាមួយធម្មជាតិ
- បរិយាកាសស្រស់ស្រាយ
នៅក្នុងព្រៃភ្នំ ឬទីជំរកធម្មជាតិ អ្នកនឹងដកដង្ហើមពីបរិយាកាសបរិសុទ្ធដោយគ្មានផ្សែងឡាន ឬបរិយាកាសពុល។ - បំបាត់ស្ត្រេស និងជំងឺចិត្ត
តាមការស្ទង់មតិបង្ហាញថា ត្រឹមតែ២–៣ថ្ងៃក្នុងធម្មជាតិ អាចបន្ថយស្ត្រេស និងជំងឺអារម្មណ៍បានយ៉ាងមានប្រសិទ្ធភាព។ - ដំណេកមានគុណភាពល្អ
ខ្យល់ត្រជាក់បែបធម្មជាតិ សម្លេងព្រៃព្រឹក្សាធម្មជាតិអាចជួយអោយអ្នកទទួលបានដំណេកដែលមានគុណភាពល្អ។ - បង្កើនភាពរឹងមាំនៃរាងកាយ
ពេលទៅដើរលេងព្រៃភ្នំ បែបធម្មជាតិ អ្នកតែងតែដើរ ឬធ្វើចលនាផ្សេងៗ វាដូចជាការធ្វើលំហាត់ប្រាណដើម្បីអោយរាងកាយមានភាពរឹងមាំផងដែរ។
គន្លឹះបង្កើតការធ្វើដំណើរដែលមានន័យ
- ជ្រើសរើសទីកន្លែងស្ងប់ស្ងាត់ (ដូចជា ព្រៃភ្នំ ឬឧទ្យានជាតិ)
- ប្រាកដថាយកអីវ៉ាន់គ្រប់គ្រាន់ប៉ុន្តែមិនបង្កររំខានដល់ធម្មជាតិ
- បិទទូរសព្ទ និងអនុវត្តវិធីសាស្រ្ដ digital detox
- ចំណាយពេលគ្រួសារ ឬស្ងាត់ស្រួលចិត្តម្នាក់ឯង
សន្និដ្ឋាន:
ការទៅព្រៃភ្នំ មិនមែនគ្រាន់តែជាការលំហែទេ តែជាវិធី កាត់បន្ថយការគិតច្រើន កាត់ស្ត្រេស និងស្ដារសុខភាពឡើងវិញ។ ធម្មជាតិជាសាធារណៈទ្រព្យដែលអាចជួយយើងក្នុងការរស់នៅបានស្រស់ថ្លាបានវិញ។